កញ្ញា សុខុម រចនា បានសម្រេចចិត្តចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ ធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងត្រូវបានមហាជនយ៉ាងទូលំទូលាយតាមរយៈការCover បទចម្រៀង How about now? របស់ ជី ដេវីត។ ជាមួយគ្នានេះគ្រាន់តែ ជី ដេវីត បង្ហោះរូប Emoji សើចប៉ុណ្ណោះ អ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានជជែកគ្នាយ៉ាងច្រើនជាមួយពាក្យដែល បេក្ខនារីរូបនេះអរគុណដែលមានអ្នកទស្សនាវីដេអូចំនួន៣០លានដងលើយូធូប។No photo description available.

ជឿជាក់ថាសម្រាប់អ្នកប្រើបណ្តាញសង្គមជ្រាបមកហើយថា កម្មវិធី The Voice Cambodia រដូវកាលទី៣ បានចាក់ផ្សាយចំនួន២សប្តាហ៍ហើយដែលប្រមូលផ្តុំដោយជើងខ្លាំងជាច្រើនរូបចូលរួមដើម្បីដណ្តើមពាននៅក្នុងកម្មវិធីនេះមានទាំងអ្នកចម្រៀងអាជីព តារាសម្តែង អ្នក Cover តាមយូធូប ហ្វេកប៊ុក ក៏ចូលរួមប្រកួតដែរ។

ក្នុងនោះបេក្ខនារី សុខុម រចនា អាយុ១៨ឆ្នាំមានស្រុកកំណើតនៅខេត្តបាត់ដំបង ដែលមហាជនស្គាល់នាងតាមរយៈការ Cover បទ How about Now? ពីសំនៀងដើមតារាចម្រៀង ជី ដេវីត ក៏សម្រេចចិត្តចូលរួមប្រកួតផងដែរ ដោយនៅពេលបញ្ចប់ការច្រៀង សុខុម រចនា បាននាំគ្រូបង្វឹកទាំង៤រាំបទនេះឡើងផ្អើលឆាក The Voice ជាមួយការថ្លែងអំណរគុណដែលមានសន្ទុះគាំទ្ររហូតដល់៣០M View។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Yb24IZ72BOLTNXQKCx9PZoAzR7Al89cQhlJuACTvgmk01wUjMAA_b5C_Oa9kOkEE9O_RpFXehG7B-gj8R1E_HgQKhVoHxbz9rClGf4G31prqNoOmi7Brd-W-tGFNmuVFE-sMwQrcVbOwvutMEexZelq63BLc6Q2Qp-jNg9L4GJUSqY5pSqvomATX/s2048/327961699_673054237892821_7989925528764771779_n.jpg

ជាមួយគ្នានេះដែរ នៅថ្ងៃទី១២ មិថុនា តារាចម្រៀង ជី ដេវីត បានបង្ហោះរូប Emoji សើចចំនួន៥ប៉ុណ្ណោះអ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្រ បានតម្រង់មុខព្រួញសម្តៅដល់ សុខុម រចនា និងមានការជជែកវែកញែកមិនធម្មតា។

ពួកគេបានខំមិនថា «ម្ចាស់បទHow about now ឡើងប្រលង The voice Cambodia បង,ចាស់បទមធ្យម ងំគណៈកម្មការ ទើបស្គាល់ម្ចាស់បទថាអ្នកណាគេ, 30Mបងវីតផុសសើច, ប្រហែលគាត់ចង់និយាយថាម្ចាស់បទcover ទេបង តែអ្នកcover គាត់ធ្វើខ្លួនដូចខ្លួនឯងម្ចាស់បទពិតចឹង, អរគុណសម្រាប់៣០អ៊ឹមViews, ពូអើយយ៉ាងម៉េចហើយ ម្ចាស់បទគេ ឡើងប្រឡង The Voice ហើយ ចុះពូយកបទគេមកច្រៀង ពេលណាឡើង ប្រឡងThe Voice ដែរ។ សាំមែនស្រុកខ្ញុំ,ហួសចិត្តមេនតើcover បទគេហើយខ្មើតទៀត លូវតាំងខ្លួនជាម្ចាសបទទៀតនៅឆ្លៀតអរគុណ30Mតែអត់អរគុណម្ចាសបទជឿហើយស្រុកខ្មែរ, ដឹងឬធ្វើមិនដឹង??»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJr_vWxrwgL5gGOIuyRAFK8XzisnBJ_HX_5pPlxjWDBmqPRVU2qEvyjx74EDZZ2TvPi46pm2bX8cs2Xx7-TTjoB1CyNlfYz7AsjzFBkWfm8IueBuVrCYUuCIGYaJLStndGhNbrnrfS3U7BxfC5N4ZbdKFnD3GSzjK797i8qYdtrir0rpCGSABxI_FE/s2048/353440960_105971869197283_2525114896029423958_n.jpg

ក្នុងនោះដែរក៏អ្នកលេងបណ្តាញសង្គមក៏សម្តែងការហួសចិត្តទៅ សុខុម រចនា ដោយពួកគេបានខំមិនថា «ម្ចាស់30m ម៉ាញូ, How about now 30M អ្នកស្រុកខ្ញុំតែអត់ដែលមើលសោះ អញ្ចឹងបានអត់ដែលស្គាល់ម្ចាស់បទ,សូមបញ្ជាក់ម្ចាស់បទ how about now គឺលោកG devit អ្នក cover គឺក្មេងស្រីអាយុ១៨ឆ្នាំនេះ ប្រយ័ត្នប៉ះរបស់ក្លែងក្លាយidol, ម្ចាស់បទ 30m view men,យកបទគេមក Cover ហើយ ធ្វើដូចជាបទខ្លួនឯង មិនរក្សារតម្លៃ credit ឱ្យម្ចាស់ដើម នែ!បើប៉ះម្ចាស់ដើមគេញិញវិញមីអូនត្រូវលុប video coverនុងបាត់ហើយ តែម្ចាស់ដើមគេ Open mind ចឹងកុំបានដៃធ្វើដូចខ្លួន Original Ownerពេក»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjqMG-pQEia6Yks_glWayM47ycXFVCN6hiGBjlqxDjCwjGF28mQZ_smzHNiQRbM6TlqfOvy0SNZY86CTubdF4tZrejbUmL8MEGPmPlx908bKfp_aHyHTazuUAajhs_anWfeFv-gNyodB3UT8Q1fHk-Rh7oMtz28E3hKujLBMRN7JqdNIq1A58XwqV-/s989/Capture%20(8).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2SeEevv_jmQEaXxSSFzGiaq7lVzvCW2ersj6dwuK-5ooH700eVgSwfeV0VwLZWeJGvKrSKVPaXA2lKT9_rkrBYOXO81NwtywB6fDoCv5p0GV7P3VTSg4ipUeA0uMqyvCPqSCh7s6KSBjFRz1DRk4xvaoIg0tlCjjV7nfrhA_Cnk0BJPexq9exvKN4/s1044/%E1%9E%9A.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMnexTQZAATusBblEr4yYfqIcpFUmDvOh_QZQZDB5Bt37N5ad3SItJoK9BXRIDpzjtHj4KxE3D_wAHnYz7ZYr-iT46YZvYOjt6aWrxtEZWNxGehTcz-Pml1e93rljF5Nm4nGiDHFQgejicz-lnziRv91JpPQt7SHFNTmifCEvmGC6mjdSZ0ons9XKO/s1035/%E1%9E%9A%E1%9E%9A.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIFdw-TVg5zYSYehMClN6mzUuALEufP-YGANlS-aMBaQaHgIO1B7nSZe30YXCxzxF0Vi_joeubzssKalY3snnLrIP3bPmBS7HEONV_PpuqjMBojiFpNBjIughZNBhxb7Au_fnGvob729pKSqFiVl-sbBMd46GQbi3Qwz0wb71fnzsWH4ehIGt4v7g5/s1055/%E1%9F%A5%E1%9F%A5%E1%9F%A5.PNG

@bee_kosal

ម្ចាស់បទ​ VS​ អ្នកCover????????

♬ original sound – Fb : ABëë – Bee_Kosal