លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន Open AI បានលើកឡើងថា ប្រទេសចិនគួរតែមានតួនាទីសំខាន់ក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យចាំបាច់មួយ ដើម្បីធានានូវសុវត្ថិភាពរបស់បញ្ញាសិប្បនិម្មិត AI ដែលបានផ្លាស់ប្តូរមិនឈប់ឈរ ។

កាលពីថ្ងៃទី១០ ខែមិថុនា កន្លងមក លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន Open AI បានបញ្ជាក់ក្នុងកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំង ប្រទេសចិន អំពីសារសំខាន់របស់កិច្ចសហការពីប្រទេសនានានៅលើពិភពលោក ក្រោយពីបញ្ញាសិប្បនិម្មិត AI បានអភិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំង ។ លោកលើកឡើងថា គួរតែបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ពីព្រោះបច្ចេកវិទ្យា AI បានអភិវឌ្ឍន៍ខ្លាំងជាងមុន ។ ការប្រើប្រាស់កម្មវិធី Chat GPT របស់ក្រុមហ៊ុន Open AI កាលពីឆ្នាំ២០២២ បានជំរុញចំណាប់អារម្មណ៍លើបច្ចេកវិទ្យា AI យ៉ាងខ្លាំងនៅប្រទេសចិន ។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា អ្នកជំនាញ និងវិនិយោគិននានាបានវិនិយោគលើបច្ចេកវិទ្យា AI នៅប្រទេសចិន ។ ដូច្នេះ វាជាយុទ្ធសាស្ត្រកំណត់ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ។

ការរីកចម្រើនរបស់បច្ចេកវិទ្យាថ្មីនេះបានបង្ហាញពីសម្ពាធដែលរដ្ឋាភិបាលប្រទេសផ្សេងៗត្រូវព្យាយាមគ្រប់គ្រងលើបច្ចេកវិទ្យានេះ ។ នាពេលកន្លងមក ប្រធានាធិបតីប្រទេសចិន លោក ស៊ី ជិនពីង បញ្ជាក់ថា ប្រទេសនានានៅលើពិភពលោកចាំបាច់ត្រូវគ្រប់គ្រងលើបច្ចេកវិទ្យានេះឱ្យកាន់តែខ្លាំង ដើម្បីកាត់បន្ថយហានិភ័យសន្តិសុខជាតិ ៕What's better than OpenAI? Developers shop for alternatives, Telecom News,  ET Telecom ប្រភព ៖ Bangkok biznews