ពិតជាមិនធម្មតាមែន កំពូលតារាចម្រៀង វណ្ណដា បានបង្ហើបដំណឹងល្អមួយសម្រាប់អ្នកគាំទ្រដោយនឹងមានការសម្តែងនៅទីក្រុងតូក្យូ ថែមទាំងប៉ះជាមួយកំពូលតារាចម្រៀងរ៉េបស្រីល្បីឈ្មោះរបស់ជប៉ុន Awich ទៀតផងដែលធ្វើឱ្យមហាជនពិតជាកោតសរសើរ និងស្ងប់ស្ងែងឥទ្ធិពលរបស់តារាចម្រៀងរូបនេះយ៉ាងខ្លាំងដែលរះខ្ពស់កាន់តែឆ្ងាយ។May be an image of 6 people and crowd

នៅលើផេកផ្លូវការរបស់តារាចម្រៀងរូបនេះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ថា «
I’m going to see you guys in Japan! ខ្ញុំនឹងឡើងសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo នាថ្ងៃ ទី ១៦ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយនឹងមានវត្តមានរបស់ កំពូលតារាចម្រៀងរ៉េប Awich ផងដែរ នេះជាលើកដំបូងដែលខ្ញុំចេញទៅសម្តែងនៅកម្មវិធីនៅប្រទេស ជប៉ុន
ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន ដែលត្រូវបានអញ្ជើញទៅសម្តែង និងមានឱកាសបានជួបអ្នកគាំទ្រនៅក្រៅប្រទេស ក៏ដូចជាបងប្អូនខ្មែរយើងដែលរស់នៅទីនោះ!» ។May be an image of 2 people, saxophone, guitar and crowd

គួរបញ្ជាក់ផងដែរថា វណ្ណដា គឺជាកំពូលតារាចម្រៀងកម្ពុជាម្នាក់ដែលបណ្តាប្រទេសដទៃទៀតជាច្រើនទទួលស្គាល់ពីភាពល្បីល្បាញរបស់តារាចម្រៀងរូបនេះ។ ជាក់ស្តែងកន្លងមកលោកត្រូវបានអញ្ជើញឱ្យទៅសម្តែងនៅប្រទេសសឹង្ហបុរី និងប្រទេសថៃជាដើម ជាពិសេសបានឱកាសបានសម្តែងក្នុងកម្មវិធីប្រគំតន្រ្តីឆាក rolling loud ដែលជាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមួយដែលតារាចម្រៀងមានសមត្ថភាពល្មមៗមិនអាចមានឱកាសឡើងលើឆាកនេះទេ។May be an image of 1 person

បន្ថែមពីលើនេះ វណ្ណដា ក៏មានតារាក្រៅស្រុកសុំសហការចេញបទចម្រៀងជាមួយគ្នាផងដែរ ដែលពិតជាកម្រកើតមានណាស់ មិនត្រឹមតែប៉ុណ្ណោះលោក ក៏ត្រូវសារព័ត៌មានដ៏ល្បីរបស់អាម៉េរិកចុះផ្សាយជាតារាចម្រៀងដ៏មានឥទ្ធិពលបំផុតនៅអាស៊ីប៉ាស៊ីហ្វិកអាយុក្រោម៣០ឆ្នាំ ផងដែរ រួមទាំងតារាចម្រៀងរូបនេះជាតារាចម្រៀងម្នាក់មានអ្នកចូលទស្សនាវីដេអូលោកបានចំនួន១០០០លានដងនៅលើឆាណែលយូធូបផ្ទាល់ខ្លួន។May be an image of 1 person

ភាពអស្ចារ្យនេះហើយ ទើប វណ្ណដា ទទួលបានឱកាសជាច្រើនដែលតារាចម្រៀងកម្ពុជាពុំសូវទទួលបាន តែលោកតែងតែបង្កើតប្រវត្តិសាស្រ្តថ្មីៗឱ្យវិស័យចម្រៀងកម្ពុជាកាន់តែរីកមុខរីកមាត់នៅលើឆាកអន្តរជាតិកើតចេញពីសមត្ថភាពរបស់ខ្លួនពិតៗ៕May be an image of 2 people and text