Home ព័ត៌មានជាតិ សម្រស់ទេសភាពបរិវេណប្រាសាទអង្គរវត្តក្នុងដើមរដូវវស្សាឃើញហើយចង់ទៅលេងភ្លាម

សម្រស់ទេសភាពបរិវេណប្រាសាទអង្គរវត្តក្នុងដើមរដូវវស្សាឃើញហើយចង់ទៅលេងភ្លាម

213
0

ប្រាសាទអង្គរវត្តជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់កម្ពុជា ដែលត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាទីកន្លែងភ្ញៀវទេសចរមកកម្សាន្តមិនចេះជិនណាយទោះបីជាមកច្រើនដងក៏ដោយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រស់ប្រាសាទអង្គរវត្ត និងនៅបរិមាណនៅទីនោះកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនាសម្រស់នាដើមរដូវវស្សា។May be an image of road

ដើមរដូវវស្សាបានចូលមកដល់ មានភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យរុក្ខជាតិ ដើមឈើរីកលូតលាស់ត្រួយ ស្លឹកបៃតងខៀវខ្ចី ខ្លះចេញផ្កាចម្រុះពណ៌នាំឱ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ផ្នែកមួយនៃរមណីយដ្ឋានអង្គរ កាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត។May be an image of 6 people, temple and monument

ក្នុងនោះដែរ ការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា លើសកម្មភាពសម្អាត ដាំស្មៅ កាត់ស្មៅ ដាំដើមឈើ និងថែរក្សាដើមឈើដែលមានស្រាប់ ការងារថែទាំជាប្រចាំ កាន់តែមមាញឹកបន្ថែមទៀតនៅរដូវវស្សា រឹតតែលើកតម្លៃអង្គរឱ្យលេចធ្លោមួយកម្រិតថែមទៀត។ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាង្គប្រាសាទនៅតំបន់អង្គរនារដូវនេះ នឹងទទួលបានអារម្មណ៍ថាអស្ចារ្យជាមួយនិងធម្មជាតិ និងវប្បធម៌នៃអតីតក្រុងអង្គរ។May be an image of temple

ក្រោយពីឃើញរូបភាពដែល អាជ្ញាធរជាតិអប្សរា បង្ហោះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយទេសភាពដ៏ស្រស់ស្អាតប្រាសាទអង្គរលើទឹកដីអច្ឆរិយៈ ឃើញរូបភាពភ្លាមចង់តែទៅលេងខេត្តសៀមរាបតែម្តង៕May be an image of 2 people, tree, grass and roadMay be an image of road, fog, tree, street and grassMay be an image of 1 person and templeMay be an image of road, body of water and grass

រូបភាព៖ អជ្ញាធរជាតិអប្សារ