ប្រទេសថៃ ៖ ក្រោយពីឆ្លងផុតរដូវប្រាំងចូលដល់រដូវវស្សាបានធ្វើឱ្យតម្លៃទំនិញ និងបន្លែស្រស់ជាច្រើនប្រភេទ ដែលដាក់លក់នៅតាមទីផ្សារនានាក្នុងប្រទេសថៃធ្លាក់ចុះជាបន្តបន្ទាប់ ជាពិសេស ផ្លែក្រូចឆ្មារ ។ មន្ត្រីមកពីអគ្គនាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃលើកឡើងថា ការយកចិត្តទុកដាក់រឿងតម្លៃទំនិញ និងបន្លែបង្ការ គឺជារឿងចាំបាច់បំផុត ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ។พณ.ตรวจตลาดสด ยันราคาพืชเกษตรยังนิ่ง ท่ามกลางกระแสขึ้นค่าแรง

លោក Kornnit Nonshui អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃបានថ្លែងថា បច្ចុប្បន្ន តម្លៃទំនិញនានា និងតម្លៃបន្លែជាច្រើនប្រភេទបានធ្លាក់ចុះ ជាពិសេស បន្លែស្រស់ ខណៈប្រទេសថៃបានឆ្លងផុតរដូវប្រាំង និងឈានចូលរដូវវស្សា ហើយធ្វើឱ្យគេយកបន្លែ និងផ្លែឈើជាច្រើនមកលក់នៅទីផ្សារ ។

លោក Kornnit Nonshui បន្តថា កាលពីមុន ក្រូចឆ្មារ១ផ្លែមានតម្លៃ១០បាត ពេលនេះ ក្រូចឆ្មារធំៗកម្រិតលេខ១ និងលេខ២ ដែលលក់នៅទីក្រុងបាងកក បានធ្លាក់ថ្លៃនៅសល់ត្រឹម៨បាតប៉ុណ្ណោះ ។ ដូចគ្នានេះ ខាត់ណា ស្ពៃ ត្រកួនចិន ស្លឹកខ្ទឹម និងម្ទេសអាចម៍សត្វ បានធ្លាក់ថ្លៃទាំងអស់ ។ រីឯតម្លៃសាច់ជ្រូក សាច់មាន់ និងពងមាន់ បានកើនឡើងបន្តិច បើធៀបនឹងដើមខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែតម្លៃនេះស្ថិតនៅក្រោមការពិនិត្យមើល និងតាមដានរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្ម ។Or Tor Kor Market in Bangkok - Shop at One of the World's Best Fresh  Markets - Go Guides

ទោះយ៉ាងណា អគ្គនាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃបានត្រៀមវិធានការទប់ស្កាត់ជាមួយបាតុភូត El Nino រួចហើយ ដែលវានឹងធ្វើឱ្យប្រទេសថៃជួបគ្រោះរាំងស្ងួត ហើយធ្វើឱ្យប៉ះពាល់ដល់ការដាំដំណាំ និងប៉ះពាល់តម្លៃទិន្នផលកសិកម្មទៀតផង ។

ចំណែកតម្លៃទំនិញប្រើប្រាស់នានាមានស្ថិរភាព និងមាននិន្នាការធ្លាក់ចុះផងដែរ ខណៈផ្នែកឯកជនបានសហការរៀបចំផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ ។ អគ្គនាយកដ្ឋានពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្តបានយកចិត្តទុកដាក់តាមដានលើតម្លៃទំនិញ និងបន្លែទាំងអស់ ហើយអគ្គនាយកដ្ឋានពាណិជ្ជកម្មបានស្នើឱ្យក្រុមហ៊ុនអាជីវកម្មកុំដំឡើងថ្លៃទំនិញចាំបាច់មួយចំនួន ៕เกษตร ลุยเพิ่มช่องทางขายพบเงินสะพัดกลไกตลาด ปี 64-65 กว่า 2,410

ប្រភព ៖ pptvhd36