បរទេស៖ ក្រុមហ៊ុន ន័រវេស Hurtigruten បានធ្វើការណែនាំកប៉ាល់អគ្គិសនីថ្មីដឹកអ្នកដំណើរជាមួយនឹងការគ្របដណ្តប់ដោយកោសិកាថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតនៅលើពិភពលោក ដែលរំពឹងថានឹងចាប់ផ្តើមចេញជាផ្លូវការក្នុងឆ្នាំ ២០៣០ ។
ក្រុមហ៊ុន Hurtigruten បច្ចុប្បន្នមានកងនាវាចំនួន ៨ គ្រឿងដែលនីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរ ៥០០ នាក់ដោយផ្លាស់ទីតាមឆ្នេរសមុទ្រន័រវេសពីទីក្រុងអូស្លូទៅកាន់រង្វង់អាកទិក។ យោងតាមប្រភពព័ត៌មាន Live Science កាលពីថ្ងៃទី៧ ខែមិថុនា បានឱ្យដឹងថា គម្រោងនៃការរចនាថ្មីនៃកប៉ាល់ដឹកអ្នកដំណើររបស់ Hurtigruten ក៏បានចាប់ផ្តើមដំណើរការជាចម្បងលើកញ្ចប់ថាមពលថ្ម ៦០ មេហ្គាវ៉ាត់ ដែលអាចបញ្ចូលថាមពលស្អាតនៅក្នុងកំពង់ផែ ដោយសារការកកើតឡើងវិញមាន ៩៨% នៃប្រព័ន្ធអគ្គិសនីរបស់ប្រទេសន័រវេស។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hurtigruten លោកស្រី Hedda Felin សង្ឃឹមថាគំនិតផ្តួចផ្តើមថ្មីនេះនឹងអាចជួយជម្រុញឧស្សាហកម្មទាំងមូលរបស់សមុទ្រ។
គម្រោងកប៉ាល់ថ្មីនេះ អាចផ្ទុកអ្នកដំណើរបាន ៥០០ នាក់ និងសមាជិកនាវិក ៩៩ នាក់ទៀត។ រូបរាងពន្លូតរបស់កប៉ាល់ជួយកាត់បន្ថយការអូសទាញខ្យល់ ដែលរួមចំណែកកាត់បន្ថយការប្រើប្រាស់ថាមពល។ ក្នុងរយៈពេលពីរឆ្នាំខាងមុខ Hurtigruten នឹងពិនិត្យមើលសំណើផ្នែកបច្ចេកវិទ្យា មុនពេលបញ្ចប់ការរចនានៅឆ្នាំ ២០២៦។ កប៉ាល់ទីមួយនឹងចេញដំណើរជាផ្លូវការនៅប្រទេសន័រវេសក្នុងឆ្នាំ ២០៣០៕ ប្រភព៖vnexpress










