រដ្ឋធានីមូស្គូ៖ ក្រុមប្រដាប់អាវុធប្រឆាំងនឹងវិមានក្រឹមឡាំង បានបើកការប្រយុទ្ធគ្នាជាថ្មី នៅតំបន់ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី ខណៈក្រុងមូស្គូ បានកំណត់គោលដៅក្រុមចលនាទាំងនេះ ជា«ក្រុមភេរវករ» ហើយឥឡូវនេះ ពួកគេបានអំពាវនាវដល់អភិបាលក្រុងប៊ែលហ្គោរូដ (Belgorod) របស់រុស្ស៊ី ឲ្យជួបចរចាគ្នា ដោះស្រាយបញ្ហាឈ្លើយសឹករបស់រុស្ស៊ី ត្រូវបានចាប់ឃុំឃាំង។US senator says Moscow's plans are behind schedule – as it happened | World  news | The Guardian

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ថា លោក វីយ៉ាឆេស្លេវ ហ្គ្លេដកូវ ( Vyacheslav Gladkov) អភិបាលតំបន់ប៊ែលហ្គោរូដ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ការប៉ះទង្គិចគ្នាម្តងទៀត បានផ្ទុះឡើង នៅលើតំបន់របស់គាត់។ សកម្មភាពបែបនេះ ត្រូវបានទទួលស្គាល់ជាលើកដំបូង ដោយសារតែកងកម្លាំងចលនាប្រឆាំងនឹងក្រុងមូស្គូ គាំទ្រដោយអ៊ុយក្រែន ចាប់ខ្លួនឈ្លើយសឹករបស់រុស្ស៊ី នៅក្នុងអំឡុងប្រយុទ្ធគ្នានោះ។ គាត់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចា ដើម្បីនាំទាហានរបស់ពួកយើង ត្រឡប់មកវិញ។

លោកអភិបាលតំបន់ប៊ែលហ្គោរូដ បានបន្ដ ថា «ពួកបំផ្លិចបំផ្លាញមួយក្រុម បានឆ្លងកាត់ព្រំដែនចូលមកលើទឹកដីរបស់រុស្ស៊ី ហើយបានបើកការវាយប្រយុទ្ធ នៅក្នុងភូមិណូវ៉ាយ៉ា តាវ៉ូលហ្សានកា (Novaya Tavolzhanka)។ ខ្ញុំសង្ឃឹម ថា ពួកគេទាំងអស់ នឹងត្រូវកម្ទេចចោល នៅថ្ងៃខាងមុខ។ ប៉ុន្ដែរឿងតែមួយគត់ ដែលរារាំងខ្ញុំ អំពីការចរចាជាមួយពួកគេ គឺទាហានរបស់យើង ស្ថិតក្នុងដៃរបស់ពួកគេ ប្រហែលជាពួកគេបានស្លាប់រួចហើយ»។Russia's war in Ukraine: Six surprises six months in - Atlantic Council

កងកម្លាំងរក្សាស្ម័គ្ររបស់រុស្ស៊ី (RVC) និង កងកម្លាំងសេរីការរបស់រុស្ស៊ី (FRL) គាំទ្រដោយអ៊ុយក្រែន បានអំពាវនាវដល់លោកអភិបាលតំបន់ប៊ែលហ្គោរូដ ឲ្យជួបចរចា ដោះស្រាយទាហានរបស់រុស្ស៊ី ត្រូវបានចាប់ឃុំខ្លួន នាំត្រឡប់ទៅវិញ។

អ៊ុយក្រែន បានបាញ់ផ្លោងយ៉ាងខ្លាំង ទៅលើលំនៅឋាន ស្ថិតក្នុងប្រទេសរុស្ស៊ី នៅតាមព្រំដែន កាលពីពេលថ្មីៗនេះ ដោយបានបង្ខំឲ្យមនុស្ស រាប់ពាន់នាក់ ត្រូវភៀសខ្លួន ទៅកាន់តំបន់ កណ្ដាលទីក្រុងប៊ែលហ្គោរូដរបស់រុស្ស៊ី។

ដោយឡែក ក្រុមមន្រ្ដីយោធារុស្ស៊ី បានអះអាង ថា ទាហានរបស់ក្រុងមូស្គូ បានបើកការវាយលុក ប្រឆាំងនឹងក្រុមមបំផ្លិចបំផ្លាញ នៃក្រុមភេរវកររបស់អ៊ុយក្រែន ដែលបានឆ្លងព្រំដែន នៅជិតទីតាំងឈរជើងរបស់ពួកគេ។ កម្លាំងសត្រូវ បានរងការវាយប្រហារពីកាំភ្លើងធំ រហូតធ្វើឲ្យពួកគេដកថយវិញ»។What has been happening in Belgorod, a Russian region that borders Ukraine?  - ABC News

ការប្រយុទ្ធគ្នា ជុំវិញទីក្រុង Novaya Tavolzhanka បានកើតឡើង ក្រោយពេលមានការវាយលុកយ៉ាងខ្លាំង កាលពីខែឧសភា ដោយឆ្លងចេញពីព្រំដែនរបស់អ៊ុយក្រែន រហូតបានបង្ខំឱ្យយោធារុស្ស៊ី ប្រើប្រាស់កាំភ្លើងធំ និង បានវាយប្រហារតាមផ្លូវអាកាស នៅលើទឹកដីរបស់ខ្លួន។ ការវាយប្រហារឆ្លងកាត់ព្រំដែននេះ ត្រូវបានអះអាង ដោយក្រុមអ្នកជាតិនិយមរបស់ជនជាតិរុស្ស៊ី ប្រឆាំងនឹងរបបគ្រប់គ្រងរបស់វិមានក្រឹមឡាំង។ ដោយឡែក ក្រុមមន្រ្ដីអ៊ុយក្រែន បានព្យាករ អំពីការកើនឡើង នៃអ្វីដែលពួកគេហៅកងកម្លាំង ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។

កងម្លាំងរក្សាស្ម័គ្ររបស់រុស្ស៊ី ដែលជាក្រុមចលនាប្រឆាំងប្រដាប់អាវុធ បានអះអាង តាមឃ្លីបវីដេអូ ថា «បុរសជនជាតិរុស្ស៊ី ទាំងនេះ បានកាន់អាវុធប្រឆាំងនឹងការគ្រប់គ្រងរបស់មេដឹកនាំវិមានក្រឹមឡាំង។ មិនយូរប៉ុន្មាន ពួកគេ នឹងយល់ដឹងកាន់ច្រើនឡើង អំពីទង្វើដ៏សាហាវឃោរឃៅ និង អយុត្តិធម៌ សម្រាប់សង្រ្គាម បង្កឡើងដោយពូទីន»។Why the War in Ukraine Won't Go Nuclear | Foreign Affairs

បើទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែន តែងតែបដិសេធជាដដែលៗ មិនទទួលខុសត្រូវចំពោះការវាយប្រហារណាមួយ នៅលើទឹកដីរបស់រុស្ស៊ី។ ប៉ុន្តែលោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានអះអាង កាលពីថ្ងៃអាទិត្យ ថា ស្ថានភាពវាយប្រយុទ្ធគ្នា នៅតាមតំបន់ព្រំដែន គួរតែគេចាត់ទុក ជាអនាគតរបស់រុស្ស៊ី»។

ការវាយប្រយុទ្ធគ្នា នៅតំបន់ប៊ែលហ្គោរូដរបស់ប្រទេសរុស្ស៊ី បានកើតឡើង ស្របពេលរដ្ឋាភិបាលក្រុងកៀវ បានអះអាង ថា អ៊ុយក្រែន កំពុងតែរៀបចំវាយលុកទ្រង់ទ្រាយធំមួយ ប្រឆាំងនឹងទាហានរុស្ស៊ី។ ប៉ុន្ដែនៅក្នុងវីដេអូមួយ ត្រូវបានគេផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានអំពាវនាវឱ្យកងទ័ពរបស់ខ្លួន រក្សាភាពស្ងៀមស្ងាត់ អំពីផែនការនេះ ហើយអ៊ុយក្រែន ក៏នឹងមិនចេញសេចក្ដីប្រកាសណាមួយ អំពីការចាប់ផ្តើមវាយបក ខណៈកំពុងតែរង់ចាំ អស់រយៈពេលជាយូរមកហើយនោះដែរ៕Russia-Ukraine war: What happened today (March 9) : NPR