ប្រទេសស៊ុយអែត ៖ ស៊ុយអែតជាប្រទេសមួយដែលមានអត្រាការជក់បារីទាបបំផុតនៅតំបន់អឺរ៉ុប ខណៈពលរដ្ឋរស់នៅក្នុងប្រទេសនេះបានជក់បារីតិចជាង៥% ។ បើតាមមន្ត្រីជំនាញជំងឺមហារីកប្រចាំប្រទេសនេះលើកឡើងថា ប្រទេសស៊ុយអែតនឹងរឹតបន្តឹងការលក់បារីនៅតាមទីផ្សារនានា និងដំឡើងពន្ធបារីសម្រាប់ក្រុមហ៊ុនអាជីវកម្មផងដែរ ។

លោកស្រី Ulrika Arehed អគ្គលេខាធិការនៃសមាគមជំងឺមហារីកប្រចាំប្រទេសស៊ុយអែតលើកឡើងថា ៖ «យើងចាប់ផ្តើមដាក់កំណត់លើការជក់បារីនៅតាមកន្លែងសាធារណៈនានា ដូចជា កន្លែងក្មេងលេងតាមសាលារៀន ភោជនីយដ្ឋាន ហាងកាហ្វេ និងស្ថានីយដឹកជញ្ជូនអ្នកដំណើរផ្សេងៗ» ។ លោកស្រីបន្តថា ជាមួយគ្នានេះ ការយកពន្ធបារី និងការរឹតបន្តឹងខ្លាំងនៅលើទីផ្សារសម្រាប់ផលិតផលទាំងនេះមានតួនាទីសំខាន់ផងដែរ ។Sweden close to becoming first 'smoke free' country in Europe as daily use  of cigarettes dwindles : The Tribune India

ចាប់តាំងពីឆ្នាំ២០១៩ មក ប្រទេសស៊ុយអែតបានហាមឃាត់ការជក់បារីនៅតាមកន្លែងអង្គុយលេងសាធារណៈ ។ លោកស្រី Tove Marina Sohlberg អ្នកស្រាវជ្រាវមកពីនាយកដ្ឋានវិទ្យាសាស្ត្រសុខាភិបាលសាធារណៈនៃសាកលវិទ្យាល័យ Stockholm លើកឡើងថា គោលនយោបាយប្រឆាំងនឹងការជក់បារីរបស់ប្រទេសស៊ុយអែត គឺក្នុងគោលបំណងជំរុញឱ្យអ្នកជក់បារីទាំងអស់ចាកចេញពីកន្លែងសាធារណៈទៅកាន់បរិវេណខាងក្រោយផ្ទះ និងទៅកន្លែងជក់បារីដែលគេបានកំណត់ប៉ុណ្ណោះ ។

លោកស្រី Tove Marina Sohlberg អ្នកស្រាវជ្រាវមកពីនាយកដ្ឋានវិទ្យាសាស្ត្រសុខាភិបាលសាធារណៈបន្ថែមថា ៖ «យើងកំពុងតែបង្ហាញទៅកាន់អ្នកជក់បារីថា សង្គមរបស់យើងពុំបានទទួលស្គាល់ការជក់បារីរបស់ពួកគេទេ» ៕Sweden close to becoming first 'smoke free' country in Europe as daily use  of cigarettes dwindles - ABC News