ក្រុមអ្នកគ្រប់គ្រងបច្ចេកវិទ្យាសិប្បនិម្មិត (AI) និងក្រុមអ្នកជំនាញ ក៏ដូចជាក្រុមអ្នកសិក្សាស្រាវជ្រាវបានដាស់តឿនថា AI អាចធ្វើឱ្យមនុស្សផុតពូជពីផែនដីនេះ ដោយសារការអភិវឌ្ឍបច្ចេកវិទ្យានេះកាន់តែខ្លាំង កាន់តែធ្វើឱ្យមនុស្សជួបហានិភ័យ ។ អ្នកជំនាញបានអំពាវនាវឱ្យផ្តល់ភាពសំខាន់ចំពោះការអភិវឌ្ឍបច្ចេកវិទ្យា AI ក្នុងលំដាប់ពិភពលោក ដូចគ្នានឹងគ្រោះថ្នាក់ដោយសារជំងឺរាតត្បាត និងសង្គ្រាមនុយក្លេអ៊ែរដែរ ។The top three areas for AI innovation in 2021, according to Tech Nation

មជ្ឈមណ្ឌលសុវត្ថិភាព AI (Centre for AI Safety – CAIS) ជាមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញបានផ្សព្វផ្សាយលិខិតមួយច្បាប់ ដែលមានមនុស្សជាង៣៥០នាក់ចុះហត្ថលេខា ក្នុងនោះមានលោក Sam Altman ជា CEO របស់ OpenAI ដែលបានអភិវឌ្ឍន៍កម្មវិធី ChatGPT ព្រមទាំង CEO របស់ Microsoft និង Google ព្រមទាំងអ្នកស្រាវជ្រាវមកពីស្ថាប័នជាច្រើនទៀតនៅសហរដ្ឋអាមេរិក និងចិន ។

ខ្លឹមសារក្នុងលិខិតនេះបញ្ជាក់ថា ការកាត់បន្ថយហានិភ័យរឿងមនុស្សនឹងផុតពូជដោយសារបច្ចេកវិទ្យា AI គួរតែចាត់ទុកជាប្រធានបទសំខាន់មួយនៅលើពិភពលោក ដូចគ្នានឹងគ្រោះថ្នាក់ផ្សេងៗក្នុងសង្គមផងដែរ ដូចជា ជំងឺរាតត្បាត និងសង្គ្រាមនុយក្លេអ៊ែរ ។4 AI Trends That Will Shape Up India's Tech Landscape

កាលពីខែមេសា ឆ្នាំ២០២៣ កន្លងមក លោក Elon Musk និងអ្នកជំនាញផ្នែក AI ជាច្រើននាក់ទៀត ក៏បានដាស់តឿនពីហានិភ័យនេះថា បច្ចេកវិទ្យា AI នឹងបង្កគ្រោះថ្នាក់ចំពោះសង្គម ។ ការអភិវឌ្ឍបច្ចេកវិទ្យា AI ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យគេអាចបង្កើតឧបករណ៍ថ្មីៗសម្រាប់ប្រើប្រាស់ដូចជា ការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្រ និងការសរសេរអត្ថបទផ្នែកច្បាប់ជាដើម ។ ជាមួយគ្នានេះ គេបារម្ភថា បច្ចេកវិទ្យានេះអាចនឹងរំលោភលើភាពឯកជន, ជំរុញការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយ AI អាចគិតខ្លួនឯង ហើយធ្វើខ្លួនឯង ។

កាលពីខែមីនា ឆ្នាំ២០២៣ វិទ្យាស្ថានជីវិតសម្រាប់ថ្ងៃអនាគត (Future of Life Institute) ដែលជាវិទ្យាស្ថានមិនស្វែងរកប្រាក់ចំណេញបានចេញលិខិតមួយច្បាប់អំពាវនាវឱ្យបញ្ឈប់ការស្រាវជ្រាវ AI ជាបន្ទាន់ ដោយសារតែបារម្ភពីសុវត្ថិភាពរបស់មនុស្ស ៕ ប្រភព ៖ TNN World