បរទេស៖ រូងភ្នំ Bellozanne ដែលបានសាងសង់ឡើងពីគ្រែថ្មក្រានីតនៅពាក់កណ្តាលទសវត្សរ៍ ឆ្នាំ១៩៩០ នៅលើកោះ Jersey គឺជារូងភ្នំដែលផ្ទុកទឹកជន់លិចអំឡុងពេលមានព្យុះ និងព្យុះកំបុតត្បូង ដោយការពារមិនឱ្យសារធាតុកខ្វក់ចូលទៅក្នុងមហាសមុទ្រធំៗបានឡើយ។យោងតាមវេបសាយ៍ Yahoo កាលពីថ្ងៃទី៣០ ខែឧសភា បានឱ្យដឹងថា រូងភ្នំតូចទីពីរនឹងត្រូវសាងសង់នៅចុងឆ្នាំ ២០២៣ នេះ ដោយរដ្ឋាភិបាលក្នុងតំបន់ក៏កំពុងពិចារណាបន្ថែមធុងស្តុកទឹកភ្លៀងមួយចំនួនផងដែរ។

លោក Duncan Berry អ្នកគ្រប់គ្រងកាកសំណល់រាវនៅក្នុងរដ្ឋាភិបាលនៃកោះ Jersey បាននិយាយថា “ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងរូងភ្នំ Bellozanne មិនអាចរក្សាទឹកស្អុយបានច្រើននោះទេ។ បច្ចុប្បន្ន រូងភ្នំនេះអាចផ្ទុកទឹកស្អាតបានរហូតទៅដល់ ២៥,០០០ ម៉ែត្រគូប និងរក្សាទុកលំហូរ ក៏ដូចជាបញ្ជូនទឹកស្ទុកទាំងនោះចូលទៅក្នុងប្រព័ន្ធលូវិញនៅពេលដែលព្យុះកំណាចទាំងនោះ ត្រឡប់មកជាធម្មតា។Inside Jersey's man-made cave stopping sea pollution - BBC News

រូងភ្នំ Bellozanne ត្រូវបានសម្អាតជារៀងរាល់ឆ្នាំ ដោយមានក្រុមមនុស្ស ៨ នាក់ពាក់ឧបករណ៍ការពារពេញលេញ ចំណាយពេលប្រហែល ៣ សប្តាហ៍ដើម្បីសម្អាតលើផ្ទៃ។ ដោយមានជំនួយពីស្នប់ស្វ័យប្រវត្តិ ដីល្បាប់ត្រូវបានប្រមូល និងដឹកជញ្ជូនទៅកាន់ទីក្រុង La Collette ដើម្បីដុត។ ដំណើរការនេះតែងបង្ហាញឱ្យឃើញនូវវត្ថុជាច្រើនដែលលាក់នៅក្រោមទឹកនឹងពោរពេញទៅដោយភក់ ចាប់ពីកញ្ចប់អាហារផ្លាស្ទិច រហូតដល់កន្សែងសើម។

ការសាងសង់រូងភ្នំ Bellozanne ក្នុងឆ្នាំ១៩៩០ ត្រូវបានចំណាយប្រាក់ ២៧,៧លានដុល្លារ។ កាលពីខែមករា អាជ្ញាធរបានកត់សម្គាល់ថា ល្អាងនេះបានជួយកាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់លើកោះក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។ ដែលថ្មីៗនេះរូងភ្នំទី២ នឹងត្រូវចំណាយប្រាក់ចំនួន ១០៣ លានដុល្លារ ក្នុងការសាងសង់នៃគម្រោងទាំងមូល នឹងអាចផ្ទុកទឹកសំណល់បាន ៨,០០០ ម៉ែត្រគូប បន្ទាប់ពីការពន្យារពេលអស់ជាច្រើនឆ្នាំ៕The Long Island Rail Road’s East Side Access Project, which was expected to be completed in 2009, will provide a subterranean link between Queens and Grand Central Terminal. ប្រភព៖vnexpress