ជាលើកដំបូងហើយដែលគេឃើញតារាចម្រៀង វណ្ណដា បញ្ចេញប្រតិកម្មនៅលើបណ្តាញសង្គមជាប់ទាក់ទងនិងម្តាយរបស់លោកដែលកំពុងរស់នៅខេត្តព្រះសីហនុមានអ្នកលេងបណ្តាញសង្គមតាមប្រមាញ់រូបថតចែកចាយលើប្រព័ន្ធអ៊ីនធឺណែត បន្ទាប់ពីតារាចម្រៀងរូបនេះកំពុងល្បីមានទំនាក់ទំនងស្នេហាជាមួយស្រីស្អាតវ័យក្មេងម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmWpuZ5yHmJiAD8Br4hfhn1in6N0e6IK2n5wreooRZmKax_BnSM2_qWiL-j3MpQjn-LOtv40dKh8h3oINc0laeKCrmJ28eqY7AFcf1RTzQ0UFVN4Axm_7CIICj3JlJMtjtzwpWpXWZ1XkMNK0Qi6CnQatFLofBsO9iCMhZoVThAVdvkpQHw9Kioa3z/s2048/334204828_761940845292977_6817014726762936736_n.jpg

ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងជីវិតស្នេហារបស់កំពូលតារាចម្រៀងរ៉េបកម្ពុជា ម៉ាន់ វណ្ណដា និងស្រីស្អាត 𝘓𝘢𝘶𝘳𝘺𝘯 ក្លាយជាប្រធានបទផ្ទុះកក្រើកគ្រប់បណ្តាញសង្គមពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ។ ក្នុងនោះដែរក៏មានអ្នកលេងបណ្តាញសង្គមខ្លះតាមប្រមាញ់រូបថតម្តាយរបស់លោកដែលកំពុងលក់ដូរនៅផ្សារលើខេត្តព្រះសីហនុ ខណៈគាត់កំពុងតែមើលរូបថតមនុស្សស្រីដែលល្បីកំពុងមានទំនាក់ទំនងស្នេហាជាមួយកូនគាត់ ព្រមទាំងដាក់ Caption ថា «ម៉ាក់ក្មេកកំពុងមើលរូបថតកូនប្រសារ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwKWoAAWIMQavbgcuccmfPKUkVUafU2Xx2bGG-nSOc3mSHZJWpl9U5MvpDmJInoa95a-HZ3zePAuuQLxNes6Gn2bt2qgQLQdOx56oUA63bvgufKfOMcxo71t0FMliybMoEoLObAyP7SHJ8MdSmrbGIsLdwGYdSvGQ7aEmuL9Etytx58x0_8C9AX4nZ/s960/334246169_590334333001333_1352760605530600049_n.jpg

ការចែកចាយរូបភាពម្តាយលោក វណ្ណដា ដែលក្លាយជាប្រធានបទនៅលើបណ្តាញសង្គមនេះ វណ្ណដា បានបញ្ចេញប្រតិកម្មលើកដំបូង និងស្នើកុំឱ្យថតរូបម្តាយលោកជាបន្តទៀត។ តារាចម្រៀងរូបនេះ បានបង្ហោះ Story នៅលើគណនីផ្ទាល់ខ្លួននៅយប់ថ្ងៃទី៣១ ខែឧសភា ថា «សូមឈប់ថតម្តាយខ្ញុំយកមកផុសទៀត សូមផ្ដល់ភាពស្ងប់ស្ងាត់ឱ្យគាត់ រៀនគោរពសិទ្ធិនិងឱ្យតម្លៃមនុស្សចាស់ផង អរគុណ!»។

គួរបញ្ជាក់ផងដែរថា វណ្ណដា គឺជាកូនកតញ្ញូម្នាក់ តែងតែបង្ហាញការគោរពក្តីស្រលាញ់ដល់អ្នកមានគុណ គ្រាន់តែទំនេរពីសិល្បៈបន្តិចលោកតែងតែឆ្លៀតទៅលេងអ្នកផ្ទះ រួមទាំងឆ្លៀតមានដំណើរកម្សាន្តជុំគ្រួសារផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2dWrH1Nkdf0bHOMz37nF54kPIUj4cIKFKa9Nrdj8_1ntGJp214KUrwj81v_GqUsB13SoPJRcL_Grv6wuM6rmWRRDLZrqWS_TkLM6PpvS1SQvzI13IHcgGsnuejdt4KlLaAMKiggAlTBN9xyT4XgFMWC0geYD23UqWfaC-zG2Tl7PiR-mPAeOllsZc/s1125/330338919_546330757481271_4597595847415452999_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVL_Q7nWQYgfgOnkCez9BqN1-G99CVVi5EZ874XtaxZWzyRWJey2BIJ_6blGBNbQWvtc9pmLKO-NxF3d3fuHXEieTYt145SDaWQ7uk10NQ70QtawNIc3OyG4iin5WraSL9v5atT1vktelLEhIdn_tAOgqGv5T4epGdN4uap-jtPnGygq2bk3M53-QY/s1280/photo_2023-06-01_08-24-07.jpg