តារាសម្តែង គឹម លីហ្សា បានចេញមុខបកស្រាយក្រោយពីវីដេអូកាលពី១ឆ្នាំមុនដែលប្រើសម្តីតាមអ្នកលេងទិកតុកដៀលមនុស្សប្រុសទៅនឹងសត្វសុនកផ្ទុះកក្រើកម្តងទៀត។ មិនត្រឹមតែប៉ុណ្ណោះ គឹម លីហ្សា កុំឱ្យយកនាងធ្វើជាប្រធានបទក្នុងករណីជាមួយនឹង ងួន សុបិន ដែលទើបកើតឡើងថ្មីៗនេះ។
អ្នកនាង គឹម លីហ្សា បានផ្ញើវីដេអូបកស្រាយរបស់ខ្លួនទៅកាន់មហាជននិងឧកញ៉ា ឃ្លោក រួមទាំងលោក ផែង វណ្ណៈ ចំពោះពាក្យសម្តីទៅមនុស្សប្រុស ឆ្កែណាក៏ដូចឆ្កែណា ខណៈនាងមិនអាចទទួលយកបាននូវការបញ្ចេញមតិយោបល់ជេរប្រមាថឡើយ។ តារាសម្តែងរូបនេះបានបកស្រាយថាវីដេអូដែលនាងនិយាយនោះគឺថតតាំងពីជាង១ឆ្នាំមុនទៅលើសំណួរជាច្រើនរួមទាំងសំណួរមួយទាក់ទងនឹងអារម្មណ៍នៅពេលប្តីចេញទៅក្រៅ។ អ្នកនាង គឹម លីហ្សា បានបញ្ជាក់ថានាងមិនបានទៅប្រដៅណែនាំអ្នកផ្សេងឱ្យប្រកាន់ភ្ជាប់ចរិតដូចជានាងនោះទេ ស្របពេលគ្រានោះនៅលើបណ្តាញសង្គមទិកតុកកំពុងល្បី «ឆ្កែណាក៏ដូចឆ្កែណា» ។
.png)
តារាសម្តែងរូបនេះថា មានអ្នកផ្សេងទៀតដែលនិយាយពាក្យខាងលើនេះ ហេតុអ្វីបានជាយកនាងមកធ្វើជាប្រធានបទ ចោទប្រកាន់នាងត្រឹមពាក្យសម្តីមួយឃ្លានេះ ហើយនាងមិនបានជេរប៉ះពាល់ទៅកាន់អ្នកណាដែរ ឬចោទទៅកាន់មនុស្សប្រុសថាជា«ឆ្កែ»នោះទេ។ ក្រោយមក គឹម លីហ្សា បានបង្ហោះវីដេអូខ្លីនោះរយៈពេល២នាទីដើម្បីបញ្ជាក់ពីអត្ថន័យនូវឃ្លាដែលកំពុងមានភាពចម្រូងចម្រាសនេះ។

នៅព្រឹកថ្ងៃទី១៩ ខែសីហា គឹម លីហ្សា បានចេញវីដេអូមួយទៀតទៅកាន់លោក ផែង វណ្ណៈ ដែលបង្ហោះចោទប្រកាន់ថានាងនឹងប្តឹងលោក។ គឹម លីហ្សា បានជំរុញឱ្យលោក ផែង វណ្ណៈ ស្តាប់វីដេអូនាងម្តងទៀត ហើយរាល់ពាក្យសម្តីរបស់នាងទាំងអស់ដែលបានបង្ហោះមិនបានលុបឡើយ។ ក្នុងនាមជាមនុស្សស្រីម្នាក់អ្នកនាង គឹម លីហ្សា បានចោទសួរទៅកាន់លោក ផែង វណ្ណៈ ថាតើនាងបានប្រើពាក្យថា«ចង់ប្តឹង» ចោទប្រកាន់ ឬគំរាមកំហែងត្រង់ចំណុចណា។ គឹម លីហ្សា ថានាងមិនចង់ឈ្នះចាញ់នោះទេ ប៉ុន្តែនាងចង់សម្តែងភាពស្អាតស្អំរបស់ខ្លួន៕










