ប្រទេសសិង្ហបុរី ៖ សារព័ត៌មាន Bloomberg រាយការណ៍ថា រដ្ឋាភិបាលសិង្ហបុរីជឿជាក់ថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលបានលើកកម្ពស់ផ្នែកសេវាកម្មនឹងជួយជំរុញឱ្យប្រទេសសិង្ហបុរីអាចចៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ បើទោះជាសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះក្តី ។Singapore retains its lead in business environment rankings - Economist  Intelligence Unit

របាយការណ៍បញ្ជាក់ថា មន្ត្រីសិង្ហបុរីបានរក្សាការព្យាករសម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងចន្លោះពី០,៥% ដល់២,៥% ហើយមន្ត្រីសិង្ហបុរីបញ្ជាក់ថា សេដ្ឋកិច្ចសិង្ហបុរីនឹងកើនឡើងតាមការរំពឹងទុក ។

កាលពីថ្ងៃទី២៥ ខែឧសភា កន្លងមក ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបានផ្សព្វផ្សាយពីការព្យាករសេដ្ឋកិច្ចក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ដែលបង្ហាញឱ្យឃើញថា GDP បានធ្លាក់ចុះមកស្មើ០,៤% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២ ។ ដូច្នេះ វាល្អប្រសើរជាងការរំពឹងទុកកាលពីពេលមុននេះថា GDP នឹងធ្លាក់ចុះ០,៧% ។4 Days in Singapore Itinerary for First Time Visitors (+ Costs!) -  Wanderers of the World

អ្នកនាង Yong Yik Wei ប្រធានសេដ្ឋវិទូនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លើកឡើងថា ៖ «យើងរំពឹងថា សិង្ហបុរីនឹងមិនកើតវិបត្តិសេដ្ឋកិច្ចផ្នែកបច្ចេកទេសនៅឆ្នាំ២០២៣ ទេ ប៉ុន្តែបើពិចារណាពីហានិភ័យផ្សេងៗ និងសេដ្ឋកិច្ចទន់ខ្សោយ គឺយើងមិនអាចបដិសេធបានថា សេដ្ឋកិច្ចនៅក្នុងត្រីមាសខ្លះនឹងធ្លាក់ចុះ ។ ទោះយ៉ាងណា វាមិនមែនជាការព្យាករដំបូងរបស់យើងទេ» ។About the UNDP Global Centre Singapore | United Nations Development  Programme

បើទោះជាក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទទួលស្គាល់ថា ហានិភ័យនៃសេដ្ឋកិច្ចពិភពលោកបានកើនឡើង ហើយអាចដាក់បន្ទុកដល់ការប្រើប្រាស់ និងការវិនិយោគផ្នែកអាជីវកម្មកាន់តែច្រើនក្តី ប៉ុន្តែអ្នកនាង Yong Yik Wei បញ្ជាក់ថា ផ្នែកសេវាកម្មនៅតែអាចបត់បែនបាន និងមានចំណែកក្នុងកំណើនសេដ្ឋកិច្ច រួមទាំងការជួលកម្លាំងពលកម្មផងដែរ ៕ Singapore Tourism (2023): Best of Singapore, Singapore - Tripadvisorប្រភព ៖ bangkokbiznews