Home ព័ត៌មានអន្តរជាតិ ចេះធ្វើទៅរួច គ្រាន់តែទូរស័ព្ទ១គ្រឿង បុរសឥណ្ឌាម្នាក់ឱ្យគេបូមទឹកចេញពីទំនប់

ចេះធ្វើទៅរួច គ្រាន់តែទូរស័ព្ទ១គ្រឿង បុរសឥណ្ឌាម្នាក់ឱ្យគេបូមទឹកចេញពីទំនប់

78
0

ប្រទេសឥណ្ឌា ៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ត្រូវបានគេឱ្យផ្អាកពីការងារមួយរយៈ និងរង់ចាំការស៊ើបអង្កេត ក្រោយពីមន្ត្រីរូបនេះបញ្ជាឱ្យគេបូមទឹកចេញពីទំនប់ដើម្បីស្វែងរកទូរស័ព្ទ១គ្រឿងដែលខ្លួនធ្វើឱ្យធ្លាក់ក្នុងទឹក ខណៈពេលកំពុងថតរូបសែលហ្វី ។Indian official drains entire reservoir to retrieve phone | SBS News

កាលពីថ្ងៃទី២៦ ខែឧសភា កន្លងមក សារព័ត៌មានក្រៅប្រទេសបានចុះផ្សាយថា លោក Rachet Wisawat មន្ត្រីផ្នែកត្រួតពិនិត្យសុវត្ថិភាពអាហាររបស់រដ្ឋាភិបាលឥណ្ឌា បានធ្វើឱ្យទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនធ្លាក់ក្នុងទំនប់ Kherkatta កាលពីថ្ងៃទី២១ ខែឧសភា នៅពេលកំពុងព្យាយាមថតរូបសែលហ្វី ។ ក្រោយមក លោកបានទាក់ទងឱ្យអ្នកជ្រមុជទឹកមករកទូរស័ព្ទ ប៉ុន្តែនៅតែពុំឃើញ ។ ហេតុនេះ លោកក៏បានចំណាយប្រាក់ជួលម៉ាស៊ីនបូមទឹកដោយអះអាងថា ទទួលបានការអនុញ្ញាតពីអាជ្ញាធរនៅទីនេះរួចហើយ ដើម្បីឱ្យលោកបូមទឹកចេញខ្លះ ហើយអាជ្ញាធរនៅទីនេះប្រាប់ថា ការបូមទឹកចេញពីទំនប់នឹងជាប្រយោជន៍ដល់កសិករដែលកំពុងត្រូវការទឹក ។ លោកបានបញ្ជាឱ្យគេបូមទឹកចេញពីទំនប់អស់ជាច្រើនថ្ងៃ រហូតដល់អាចស្វែងរកទូរស័ព្ទនោះឃើញវិញ ប៉ុន្តែវាខូចបាត់ទៅហើយ ។Indian government official drains out 2.1 million litres of water from dam  to retrieve lost phone - News | Khaleej Times

លោក Priyanka Chukla មន្ត្រីប្រចាំការិយាល័យ Kanker ក្នុងរដ្ឋ Chhattisgarh បាននិយាយទៅកាន់សារព័ត៌មានក្នុងស្រុកថា ៖ «គាត់ត្រូវបានគេឱ្យឈប់សម្រាកពីការងារហើយ រហូតដល់បញ្ចប់ការស៊ើបអង្កេត ។ ទឹក គឺជាធនធានធម្មជាតិដ៏សំខាន់មួយ ហើយគាត់មិនគួរបូមទឹកចោលដោយឥតប្រយោជន៍បែបនេះទេ» ។

ចំណែកលោក Rachet Wisawat បានបដិសេធនឹងរឿងការប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងផ្លូវខុស ហើយនិយាយថា ទូរស័ព្ទមួយគ្រឿងនេះមានព័ត៌មានរសើបរបស់រដ្ឋាភិបាល ហើយចាំបាច់ត្រូវរកវាឱ្យឃើញ ។ លោកបន្តថា លោកបានបញ្ជាឱ្យគេបូមទឹកចេញពីផ្នែកដែលហៀរពីទំនប់ប៉ុណ្ណោះ មិនមែនបូមទឹកសម្រាប់ប្រើប្រាស់ក្នុងទំនប់ទេ ។India govt. official drains 2.1 mln liters of water from dam to recover  Samsung phone | Al Arabiya English

ទោះយ៉ាងណា ទង្វើរបស់លោក Rachet Wisawat ត្រូវបានអ្នកនយោបាយជាច្រើននាក់រិះគន់យ៉ាងខ្លាំង រួមទាំងអនុប្រធានគណបក្សប្រឆាំងផងដែរលើកឡើងថា ខណៈពលរដ្ឋឥណ្ឌាកំពុងត្រូវការទឹកប្រើប្រាស់នៅពេលអាកាសធាតុក្តៅខ្លាំង ប៉ុន្តែមន្ត្រីរូបនេះបែរជាបូមទឹកចេញពីទំនប់អស់ចំនួន៤,១លានលីត្រ ៕ ប្រភព ៖ Thairath