ចុងសប្តាហ៍ ក្រោយសម្រាកពីការងារ ចង់ទៅស្រូបយកខ្យល់អាកាស ឬទៅកម្សាន្តនាៗ ក៏ប៉ុន្តែមិនចង់ទៅឆ្ងាយនៅត្រឹមជាយៗភ្នំពេញ ៣រមណីយដ្ឋាននេះ ពិតជាស័ក្កសមខ្លាំងណាស់៖
១.រមណីយដ្ឋានវត្ដកៀនស្វាយក្រៅ ជារមណីយដ្ឋានបែបធម្មជាតិមានលក្ខណៈប្រជាប្រិយ៍តាំងពីសម័យមុនៗ ។ នៅចំពីមុខវត្ដមានរានលក់អាហារដូចជាបង្កងដុត ខ្យងស្ងោរ ត្រីអាំងនិងមានផ្លែឈើស្រស់ៗដែលអ្នកស្រុកទើបបេះ ពីដើមថ្មីៗ ។ល។ រៀងរាល់ចុងសប្ដាហ៍តែងតែមានភ្ញៀវជាតិ និងអន្ដរជាតិទៅកំសាន្ដសប្បាយនៅទីនោះ ។ 

២.ភ្នំឧត្តុង្គ ឬក៏គេច្រើនហៅថា ភ្នំព្រះរាជទ្រព្យ, ភ្នំអដ្ឋរស្ស មានទីតាំងស្ថិតនៅ ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងមានចម្ងាយប្រហែល ៥១គីឡូម៉ែត្រ ពីរង្វង់មូលតាខ្មៅ។ ភ្នំឧត្តុង្គជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រមួយ ព្រោះ ទីនោះ ធ្លាប់ជារាជវាំងចាស់អំឡុងឆ្នាំ ១៦១៨ និង១៨៦៦។ លើសពីនេះទៅទៀត នៅលើកំពូលភ្នំក៏មានសំណង់ ប្រវត្តិសាស្ត្រមួយចំនួន ហើយនៅលើព្រះវិហារនោះក៏មានពុទ្ធបដិមាករ ធំហំដល់ទៅ ១៨ ហត្ត។ 

៣.ភ្នំរាបជារមណីយដ្ឋានកែច្នៃបែបធម្មជាតិគួរឱ្យចាប់អារម្មណ៍ និងជាទីលំហែកាយដ៏ល្អបំផុតដែលមើលទៅទាំងទេសភាព ទាំងបរិយាកាសមានសភាពរស់រវើក នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលមានចម្ងាយ ២៤ គ.ម ពីរាជធានីភ្នំពេញ។












