តារាសម្តែង និងជាអតីតម្ចាស់មកុដ Miss Grand Cambodia 2022 បានទម្លាយរឿងទាំងយប់ពីអ្នកគ្រប់គ្រងចាស់របស់ធ្វើស៊ីយ៉ាងសាហាវដោយបានលុបវីដេអូមួយចំនួនរបស់ Client ហើយនាងក៏មិនបានដឹងរឿងនោះទេ ព្រមទាំងសុំការយោគយល់ពីម្ចាស់ Client ខណៈខ្លួននាងក៏ជាជនរងគ្រោះម្នាក់ផងដែរ។No photo description available.

នៅយប់ថ្ងៃទី២៨ ខែឧសភា នៅលើផេកផ្លូវការរបស់ ប៉ូគឹមថេង សុធីតា បានរៀបរាប់យ៉ាងដូច្នេះថា «ជំរាបសួរ នាងខ្ញុំ សុធីតា សុំអធ្យាស្រ័យដល់បងៗ Client ទាំងអស់ដែលធ្លាប់រួមកាងារ ជាមួយនាងខ្ញុំពីមុនមក ដែលធ្លាប់បានធ្វើការចុះកិច្ចសន្យាហាមលុបវីឌីអូ ដែលធ្លាប់បានថតរួចពីក្នុងផេកផ្លូវការ របស់នាងខ្ញុំ ដោយសារតែមានវីដេអូខ្លះត្រូវបានលុបចេញ ពីក្នុងផេកផ្លូវការរបស់នាងខ្ញុំ នាងខ្ញុំសុំអធ្យាស្រ័យផង ព្រោះទង្វើទាំងអស់នេះ មិនមែនជាស្នាដៃរបស់នាងខ្ញុំជាអ្នកលុបនោះទេ … »។No photo description available.

ស្រីស្អាតរូបនេះ បានឱ្យដឹងទៀតថា «ទង្វើទាំងអស់នេះគឺជាស្នាដៃ របស់អ្នកគ្រប់គ្រងកាងារចាស់របស់នាងខ្ញុំ! ( Manager )។ ពេលធ្វើកិច្ចសន្យា ក៏អ្នកគ្រប់គ្រងកាងារចាស់របស់នាងខ្ញុំជាអ្នកធ្វើជំនួសខ្ញុំ ចំពោះនាងខ្ញុំគឺមិនបានដឹងលឺចំពោះកិច្ចសន្យានោះទេ ខ្ញុំដឹងតែម៉្យាង គឺទៅថត និង ធ្វើការកាត់ភាគរយ ជូនគាត់ ដូចនេះហើយខ្ញុំសង្ឃឹមថាបងៗនឹងមិនវាយតម្លៃកាងាររបស់នាងខ្ញុំ ថាគ្មានវិជ្ជាជីវៈ ..(ល) ព្រោះនាងខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ ។
សង្ឃឹមថាបងៗដែលជា client និង Agency ដែលធ្លាប់រួមកាងារជាមួយនាងខ្ញុំពីមុនមក និង យោគយល់អធ្យាស្រ័យរូបដល់នាងខ្ញុំ »។No photo description available.

ក្រោយពីទម្លាយរឿងនេះហើយ អ្នកគាំទ្រជាច្រើនពោលអាណិតដល់តារាស្រីរូបនេះត្រូវគេធ្វើបាបមិនចេះចប់ ជាបវរកញ្ញាមួយរូបកំសត់ជាងគេ រួមទាំងខំមិនលើកទឹកចិត្តឱ្យនាងរឹងមាំផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប៉ូគឹមថេង សុធីតា ជាតារាស្រីឯករាជ្យមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនណាមួយឡើយខណៈតារាស្រីរូបនេះមិនត្រឹមតែមានទេពកោសល្យខាងការដើរម៉ូតក្នុងវិស័យបវរកញ្ញាទេ តែក៏ជាតារាសម្តែងម្នាក់ធ្លាប់រួមការងារជាមួយតារាប្រុសមីយ៉ាន់ម៉ាផងដែរ ហើយក៏អាចច្រៀង និងធ្លាប់ធ្វើពិធីការិនីដូចគ្នា៕May be an image of 5 people, people standing and people sitting