លោក ជា វណ្ណារិទ្ធ តារាសម្តែង និងជាពិធីករល្បីឈ្មោះ បានពោលពាក្យយ៉ាងរំភើបទើបតែទទួលបានអារម្មណ៍នេះជាលើកដំបូងក្នុងអាជីពជាពិធីករបន្ទាប់ពីបំរើវិស័យនេះ១៥ឆ្នាំមកហើយ។ ជាមួយគ្នានេះលោកក៏លើកទឹកចិត្តអត្តពលិកកីឡាអាស៊ានប៉ារ៉ាហ្គេមទទួលបានជោគជ័យរកមេដាយជូនជាតិឱ្យបានច្រើន ខណៈព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលោក មិនបានធ្វើជាពិធីករទេ។May be an image of 2 people, crowd and text

អំឡុងព្រឹត្តិការណ៍បើក-បិទ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីថ្ងៃទី៥ ឧសភា និងថ្ងៃទី១៧ ឧសភា វត្តមានលោក ជា វណ្ណារិទ្ធ ជាពិធីករមួយរូបនៅក្នុងកម្មវិធីនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ទោះបីជាពេលដំបូងលោកបង្ហាញការព្រួយបារម្ភខ្លាចធ្វើមិនបានល្អក៏ដោយ។

ទោះយ៉ាងណា តារាប្រុសដែលរយាលពីអាជីពសម្តែងរូបនេះបានទម្លាយអារម្មណ៍ដែលមិនធ្លាប់ទទួលបានពីមុនសោះទើបទទួលបានជាលើកដំបូងពេលធ្វើជាពិធីករស៊ីហ្គេម ខណៈអាជីពនេះលោកធ្វើអស់រយៈពេល១៥ឆ្នាំមកហើយ។ លោក ជា វណ្ណារិទ្ធ បានរៀបរាប់នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២៥ ឧសភា ដោយបានរៀបរាប់ថា «តាំងពីចាប់ផ្តើមការងារជាពិធីករ អស់រយៈពេល ជាង១៥ឆ្នាំមកនេះ អារម្មណ៍មួយដែលខ្ញុំមិនដែលទទួលបានពីមុនមកនោះគឺការសរសើរលើកទឹកចិត្តពីព្រឹត្តិការណ៍ ស៊ីហ្គេម២០២៣ ការពិតគឺខ្ញុំមានការបារម្ភខ្លាំងតែអរគុណដល់អ្នកមីងសម្ផស្សដែលបង្រៀន និងផ្តល់កម្លាំងចិត្តធ្វើការដោយក្តីស្រលាញ់ និងបេះដូង ព្យាយាមខ្លាំង តាំងចិត្តខ្លាំង រំភើបខ្លាំង ស្ទើរស្រក់ទឹកភ្នែក តែជាលទ្ធផល យើងទទួលបានភាពរីករាយប្រកបដោយមោទនភាពរួមជាខ្មែរ️»។May be an image of 1 person and text that says 'EAN 2022 AN GAMES SOLO 2022 Telkomsel'

ពិធីកររូបនេះបានឱ្យដឹងទៀតថា «សម្រាប់ Paragame ខ្ញុំអត់បានចូលរួមទេ តែខ្ញុំសូមជូនពរបងប្អូនអត្តពលិកកម្ពុជាយើងទាំងអស់ទទួលបានជោគជ័យ និងរកមេដាយជូនជាតិឱ្យបានច្រើនៗ»។

គួរបញ្ជាក់ផងដែរ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលមានអត្តលិកពិការភាពនឹងប្រពឹត្តទៅនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ខណៈការប្រកួតមាន១៤ប្រភេទកីឡា ហើយអត្តពលិកកម្ពុជាចូលរួមដណ្តើមមេដាយជូនជាតិមានចំនួន២៣៦នាក់៕May be an image of 5 peopleMay be an image of 3 people and text