ដូចមហាជនមួយចំនួនជ្រាបមកហើយថា កីឡាករ ខ្សែបម្រើការពារ ស៊ិន សុវណ្ណមករា នៅនាទី៤៥+១ បានរកបាល់មួយគ្រាប់ក្នុងជំនួបជាមួយឥណ្ឌូនេស៊ី កាលពីយប់មិញនេះ ខណៈ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រកាសឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ ដល់កីឡាកររូបនេះផងដែរ។
ការផ្តល់ថវិកាចំនួន ១ម៉ឺនដុល្លារពីឧបនាយករដ្ឋមន្ត្រីខាងលើក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនសម្តែងក្តីត្រេកអរដល់កីឡាករពាក់អាវលេខ១៤ ស៊ិន សុវណ្ណមករា និងអ្នកលេងបណ្តាញសង្គមមួយចំនួនទៀតលើកឡើងថា បាត់ទាល់គឺលេងជាក្រុមដូច្នេះគួរតែផ្តល់រង្វាន់លើកទឹកចិត្តជាក្រុមវិញទើបជាការប្រសើរ។
អ្នកលេងបណ្តាញសង្គមសរសេរថា « កត្តានេះហើយដែលធ្វើឱ្យក្រុមបាល់ទាត់កម្ពុជាមិនរីកចម្រើន ម្នាក់ៗធ្វើចរិតឡូយរៀងខ្លួន អ្នកខ្លះកំណាញ់បាល់ អ្នកខ្លះចាំតែស៊ុត អ្នកពូកែញាក់បាល់បង្អួតស្រី លេងគ្មានស្មារតីជាក្រុម ។កាលប្រកួតជាមួយមីយាន់ម៉ា អាណិតតែអ្នកចាំទីទេ, តែប៉ុណ្ណឹងលែងចែកបាល់គ្នាលេងហើយ ,បើធ្វើចឹងចប់ហើយ ព្រោះលេងក្រុមមួយគ្នាបានតែម្នាក់ ប្រកួតលើកក្រោយប្រហែលកីឡាករលេងលែងប៉ះទៀតហើយ ព្រោះចង់ស៊ុតខ្លួនឯងដើម្បីលុយ,ចូលរួមអបអរផង តែបើគំនិតខ្ញុំវិញគួរតែឱ្យទាំងអស់គ្នា ព្រោះបបើអញ្ចឹងទៅថ្ងៃមុខយើងលេងនៅតែមិនបានល្អទេ រួបរួមគ្នា សាមគ្គីភាពទើបចេញជាផ្លែផ្កា»។
អ្នកខ្លះទៀតបានលើកឡើងថា «កីឡាជាក្រុម គួរលើកទឹកចិត្តទាំងអស់គ្នា,ខ្ញុំអត់គាំទ្រទង្វើបែបហ្នឹងទេលើកទឹកចិត្ត ចែកទឹកប្រាក់ឱ្យជាក្រុមល្អជាង ធ្វើចឹងអាចធ្វើអោយកីឡាមួយចំនួនដណ្តើមគ្នាសុត ចែកបាល់គ្នាមិនកើត,ចុះ ១៩នាក់ទៀតគិតម៉េច អង្គុយលេងមែន, ធ្វើចឹងធ្វើឱ្យកីឡាករកំណាញ់បាល់លេងមិនបោះបាល់វិញទេ, អត់ស្មើភាព យល់ស្របក្នុងការអោយ តែធ្វើចឹងបានចេះតែមានតួឯក»។
គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បានហាលអាវក្នុងវគ្គសន្សំពិន្ទុកាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ ក្រោយចាញ់ថ្វីជើងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-១ ៕
.png)
.jpg)
.jpg)
.png)










