កំពូល YouTuber ដ៏ល្បី លោក Mr Beast បានបង្ហោះវីដេអូមួយនៅលើ channel របស់គាត់មួយដែលមានឈ្មោះថា Beast Philanthropy ដែលក្នុងវីដេអូនោះលោកបានជួយប្រជាជនពិការកម្ពុជា ប្រមាណជាង ២២០០ នាក់ ឱ្យដើរបានវិញ។ MrBeast Slams Transphobic Commentary About Friend Chris Tyson - Variety

លើសពីនេះទៅទៀត លោក Mr Beast ថែមទាំងបំពេញបំណងអោយបងស្រីម្នាក់ឈ្មោះ Sam ដែលជាជនពិការម្នាក់ដែរ ដោយបងស្រីចង់បន្តរៀនបញ្ចប់ថ្នាក់អនុបណ្ឌិត និងមានក្ដីស្រម៉ៃចង់ធ្វើដំណើរកំសាន្តទៅក្រៅប្រទេសយ៉ាងហោចណាស់អោយបានម្ដងក្នុងជីវិត, Mr Beast នឹងរ៉ាប់រងរាល់ការចំណាយទាំងអស់តែម្ដងជូនបងស្រី ទាំងថ្លៃសិក្សានិងដំណើរកម្សាន្ត។May be an image of shoes

មិនតែប៉ុណ្ណោះ Mr Beast ក៏បានផ្តល់ជាជំនួយ និងគ្រឿងបរិក្ខាជាច្រើនដល់គ្លីនិកចំនួន ២ដែលមានបំណងចង់បិទ ដោយសារតែខ្វះខាតថវិការ ឱ្យបន្តបើក និងជួយជីវិតជនមានពិការភាពជាបន្តទៀតផងដែរ។May be an image of 1 person

សូមជម្រាបផងដែរថា  Mr Beast គឺជា YouTuber ដ៏ល្បីមួយរូបនៅលើពិភពលោក ដោយលោកមានចំនួននាក់ subscribe ដល់ទៅ ១៣៣លាននាក់ឯណោះ។ នៅក្នុងផងដែរ លោក ក៏មានជា Channel បែបកម្សាន្តផ្សេងជាច្រើនទៀតផងដែរក្នុងនោះរួមមាន៖ Mr Beast (Channel គោល), Beast Philanthropy, Mr Beast 2, MrBeast Gaming និង Beast Reaction ដែល Channel ទាំងអស់នេះ គឺស្របតាមចំណង់ចំណូលចិត្តរបស់មនុស្ស ដែលចង់ទស្សនាវីដេអូរបស់លោក៕May be an image of 2 people and people performing martial artsMay be an image of 6 people, skateboard and segway