Home ព័ត៌មានជាតិ កីឡាការិនី ស្រួង ភាវី សម្រេចក្តីស្រមៃ១០ឆ្នាំរកមេដាយមាសជូនជាតិលើទឹកដីកំណើតខណៈថាកីឡាមានឥទ្ធិពលខ្លាំងណាស់

កីឡាការិនី ស្រួង ភាវី សម្រេចក្តីស្រមៃ១០ឆ្នាំរកមេដាយមាសជូនជាតិលើទឹកដីកំណើតខណៈថាកីឡាមានឥទ្ធិពលខ្លាំងណាស់

83
0

បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញក្នុងវគ្គផ្តាច់ព្រ័ត្រទីបំផុតកីឡាការិនីតំណាងកម្ពុជា ស្រួង ភារី បានឈ្នះមេដាយមាស បន្ទាប់ពីយកឈ្នះកីឡាការិនី វៀតណាម នៃលំដាប់ពិន្ទុ ២៥-២០ នៅ នៃវិញ្ញសាកីឡាប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៉ីអន សែន សុខ ជាន់ទី៣។ ការឈ្នះមេដាយមាសនេះកីឡាការិនីរូបនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយពន់ពេក ព្រោះបានសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំមកនេះមានឱកាសរកមេដាយមាសជូនជាតិលើទឹកដីកំណើត។May be an image of 2 people

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយពីទទួលបានមេដាយមាស កីឡាការិនី ស្រួងភារី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ទោះបីជានាងបានឈ្នះមេដាយនៅប្រទេសកូរ៉េ ឬនៅប្រទេសផ្សេងទៀតលំដាប់ពិភពលោកយ៉ាងណាក៏ដោយ មិនដូចបានឈ្នះមេដាយនៅលើទឹកដីកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាឡើយ ហើយក្តីស្រមៃរបស់ខ្លួនរយៈពេល១០ឆ្នាំស្វែងរកមេដាយមាសក្នុងជាតិមាតុភូមិគឺទទួលបានជោគជ័យហើយ។May be an image of 1 person and text

ជាមួយគ្នានេះ វីរៈនារី ស្រួង ភារី មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានអំពាវនាវឱ្យបងប្អូនជនរួមជាតិចូលរួមជាមួយវិស័យកីឡាឱ្យបានច្រើនមិនថាប្រភេទកីឡាណានោះទេ ដោយលោកស្រីបានលើកឡើងថា វិស័យកីឡាមិនមែនធម្មតាទេ កីឡាមានឥទ្ធិពលខ្លាំង ហើយកីឡានេះហើយធ្វើឱ្យប្រទេសជាតិមានភាពល្បីល្បាញ៕May be an image of 2 people and text