ប្រទេសវៀតណាម ៖ សារព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃទី៧ ខែឧសភា ថា ប្រទេសវៀតណាមកំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពកើនឡើងខ្ពស់បំផុតស្មើនឹង៤៤,១អង្សារសេ ។ ក្រុមអ្នកជំនាញលើកឡើងថា សីតុណ្ហភាពកើនឡើងខ្ពស់បែបនេះ ដោយសារការផ្លាស់ប្តូរអាកាសធាតុ ។

ខេត្ត Than Hua ស្ថិតនៅភាគខាងជើងប្រទេសវៀតណាមប្រឈមនឹងសីតុណ្ហភាព៤៤,១អង្សារសេ ។ មន្ត្រីថ្នាក់ខេត្តបានដាស់តឿនឱ្យពលរដ្ឋស្ថិតនៅតែក្នុងផ្ទះពេលអាកាសធាតុក្តៅខ្លាំង ។ ក្រៅពីប្រទេសវៀតណាមហើយ ប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ប្រឈមនឹងអាកាសធាតុក្តៅខ្លាំងដូចគ្នាដែរ ។ ជាក់ស្តែង ខេត្តតាក ស្ថិតនៅភាគខាងលិចប្រទេសថៃ ក៏ប្រឈមនឹងសីតុណ្ហភាពកើនឡើងខ្ពស់ដល់៤៤,៦អង្សារសេផងដែរ ។Why Vietnam experienced the highest temperature of 44.1 degrees celsius? -  Vietnam Insider

ចំណែកសារព័ត៌មាននៅប្រទេសមីយ៉ាន់ម៉ារាយការណ៍ថា ទីក្រុងមួយស្ថិតនៅភាគខាងកើតប្រទេសនេះបានប្រឈមនឹងសីតុណ្ហភាពកើនឡើងដល់៤៣,៨អង្សារសេ ដែលខ្ពស់បំផុតក្នុងរយៈពេល១ទសវត្សរ៍ ។ ជាទូទៅ ប្រទេសថៃ និងមីយ៉ាន់ម៉ាបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេលមួយមុននឹងឈានចូលរដូវមូសុង ប៉ុន្តែអាកាសធាតុនៅឆ្នាំ២០២៣នេះ គឺក្តៅខ្លាំងជាងស្ថិតិកន្លងមក ។

លោក Nguyen Ngoc Huy អ្នកជំនាញផ្នែកផ្លាស់ប្តូរអាកាសធាតុនៃទីក្រុងហាណូយបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា ស្ថិតិថ្មីរបស់វៀតណាមចាត់ទុកជារឿងមួយគួរឱ្យបារម្ភ បើពិចារណាពីការផ្លាស់ប្តូរអាកាសធាតុ និងការឡើងកំដៅផែនដី ។ លោកថា ៖ «ខ្ញុំគិតថា អាកាសធាតុនឹងក្តៅជាបន្តបន្ទាប់ និងបញ្ជាក់ថា វាកាន់តែក្តៅខ្លាំងផងដែរ» ។Northern and central Vietnam expect heat wave of 40 degrees Celsius |  Vietnam Times

បច្ចុប្បន្ន អាកាសធាតុក្តៅនៅលើពិភពលោកបានកើនឡើងប្រមាណ១,១អង្សារសេចាប់តាំងពីចូលក្នុងយុគឧស្សាហកម្ម ហើយសីតុណ្ហភាពនឹងកើនឡើងជាបន្តបន្ទាប់ ខណៈប្រទេសនានាមិនចាត់វិធានការរឹតបន្តឹង ដើម្បីកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតទេនោះ ៕ Vietnam and Laos record hottest temperatures ever as heat wave grips  Southeast Asia | CNNប្រភព ៖ bangkokbiznews