Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតីប្រេស៊ីលប្រកាសដំឡើងថ្លៃប្រាក់ឈ្នួលកម្រិតទាប

ប្រធានាធិបតីប្រេស៊ីលប្រកាសដំឡើងថ្លៃប្រាក់ឈ្នួលកម្រិតទាប

54
0

ប្រទេសប្រេស៊ីល ៖ ប្រធានា ធិបតី ប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បានប្រកាស ក្នុងថ្ងៃទិវាពលកម្មពិភព លោកត្រូវនឹង ថ្ងៃទី១ ខែឧសភាថា លោកនឹងដំឡើងថ្លៃប្រាក់ឈ្នួលកម្រិតទាបព្រមទាំងមិនយកពន្ធពីអ្នក មានប្រាក់ចំណូលទាបផងដែរ។Brazil's Lula pledges new minimum wage policy, expanded tax exemption |  Reuters

មេដឹកនាំប្រទេសប្រេស៊ីលរូបនេះថ្លែងថាចាប់តាំងពីថ្ងៃ ទី ១ ខែ ឧសភា ឆ្នាំ ២០២៣អត្រាប្រាក់ឈ្នួលកម្រិតទាបនឹង ត្រូវ បានដំឡើងពី ១.៣០២ រៀល ទៅ ១.៣២០រៀល ។ ចំនួនប្រាក់ ចំណូលពលរដ្ឋដែលកាលពីមុនស្មើ១.៩០៣ រៀល ក្នុង ១ ខែ ដែល ចំនួននេះមិនបាច់បង់ពន្ធហើយគេបានអនុវត្តតាំងពីឆ្នាំ២០១៥ មកនោះ បច្ចុប្បន្ន គេនឹងកំណត់ចំនួនប្រាក់ថ្មីស្មើ២.៦៤០ រៀល ក្នុង១ខែមិនបាច់បង់ពន្ធ ។

លោកលូឡាដាស៊ីលវ៉ាបានបញ្ជាក់ថាលោកនឹងជំរុញ ឱ្យអ្នកមានប្រាក់ចំណូល ស្មើ៥.០០០ រៀល ក្នុង ១ ខែមិនចាំបាច់បង់ ពន្ធ។ លោកនឹងជំរុញវិធានការណ៍បង់ពន្ធនេះបន្តិចម្តងៗក្នុង អំឡុងពេលលោកកាន់តំណែងជាមេដឹកនាំប្រេស៊ីលដែលលោកនឹងត្រូវបញ្ចប់អាណត្តិ នៅរយៈពេល៣ឆ្នាំខាងមុខ ។Labor Day, the government announces an increase in the minimum wage and a  tax on financial investments. It happens in Brazil

លោកបញ្ជាក់ទៀតថារដ្ឋាភិបាល នឹងជំរុញច្បាប់នេះទៅកាន់សភាតំណាងរាស្ត្រដើម្បីពិចារណាឱ្យមានការ ផ្លាស់ប្តូរ ប្រាក់ឈ្នួលកម្រិតទាបខ្ពស់ជាងអតិផរណា ។ លើសពីនេះវាជាលើកដំបូងផងដែរដែលរដ្ឋាភិបាលនឹងជំរុញឱ្យស្ត្រីនិងបុរសទទួលបានប្រាក់ឈ្នួលស្មើគ្នា ខណៈពួកគេធ្វើការងារដូចគ្នា ៕ Brazil's Lula Hikes Minimum Wage in Nod to Social Agendaប្រភព ៖ TNN World