តារាចម្រៀងជើងចាស់សំនៀងល្អឯកមិនចេះសាប អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញអារម្មណ៍ជាលើកដំបូងនៅលើបណ្តាញសង្គម ក្រោយពីមានឱកាសបានជួបជាមួយតារាចម្រៀង វណ្ណដា និង CEO បារមី កញ្ញា ឡូរ៉ា ម៉ម នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាព២សន្លឹកនៅលើហ្វេកប៊ុករួមមានអ្នកនាង និងកូនស្រី តារាចម្រៀង វណ្ណដា និង ឡូរ៉ា ម៉ម ដោយបានភ្ជាប់ជាមួយខ្លឹមសារថា « និស្ស័យច្បាស់ក្រឡែត ប្អូនវណ្ណដា និងប្អូនស្រី Lora អ្នកទាំងពីរពិតជាគួរឱ្យស្រលាញ់រហូតមក » ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXYawbd0lf3K8MD6Tn2mf8vgnN3Eiim5ybSma-_dmtDLZxvU446hkiDvLyLwiLLiXwXmqT2DjjpwS2XCyYncq1V384Jk6uLp8uiLX9DqoLtdkA9EEkjoMJgGbRe737Qn-2GfqADt5zHKvm7IL1RiGSkrV1ufqxeFqwQnYi8BjKJB9sSgMhQ4pjojFb/s2048/335335798_589879269692430_6126275231002923073_n.jpg

ក្នុងជំនួបកំពូលតារាចម្រៀងទាំង២ដួងនេះ អ្នកលេងបណ្តាញសង្គមបានចូលទៅខំមិនថា «១សន្លឹកនេះប្អូនចង់និយាយថា ជាធនធានសិល្បះសំរាប់ប្រទេសជាតិកម្ពុជា,មិនអាចខ្វះបាន មនុស្សដែលមានសមត្ថភាព ទេពកោសល្យពិតពិត , កំពូលសំលេងប៉ះគ្នា , idol ជួប idol រួមទាំងខំមិនបង្ហាញពីការស្រលាញ់ទៅដល់កំពូលតារាចម្រៀងទាំង២ដួងផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho65Hy7jAK55vJjUTLxxyNlhfJGwjtKGht8cGtifzsACcSO82oN92Zq4vpDbY9bPj6hQcYUsj7llNbrwTPFPz7Z6N1Uxf3naQtZ58i2G4F1QMDXNq5PAuQMoh2bsYJMvQ4_zxs4A1olC3t1B4yzCl4_E9R6PzERA2zITyQCSWW4UDF_ivRN95gpPbr/s2048/341914006_212610971492340_4691313094111523640_n.jpg

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏បានបង្ហាញអារម្មណ៍រំភើបដោយលើកឡើងទៀតថា ការបង្ហាញខ្លួនរបស់កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា នៅពហុកីឡដ្ឋានជាតិមរតកតេជោនេះកំពូលតារាចម្រៀងរូបនេះអាចនឹងមានវត្តមានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលព្រឹត្តិទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ។

គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី២២ មេសា នេះអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញវត្តមានក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាទីក្រុង Lognes នៃប្រទេសបារាំង ក្រោមការអញ្ជើញរបស់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJOl-1_wsCveSqxHJmWI_y3UAo4l0hF3VVs1uQNKlcnOq2s4jVlzuG5YuSpaiVbv0f5uwq215kdSqSUwyggy11VUp3DJJUAB1ImKc-pch3YKwKEvLPj70yZVjh2dt3yB88qgw3-aRESJ_OSCKrGl3AwBXFWPQv8MAQBPafQEZYK3uf6_F8MrRf0psc/s2048/344795239_1287577238498440_6822406922186488746_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeG-20wikjUFsDlnWDRrkbzXoR0PKCrDRai_iUoQ2HjZx_ZWLmDK_PVAr9RySmg45joyYcTiPUBKsWuLgM0WtcFgdaWXAOM9RPeyWc5N4NNITm5V91gB2t4OBqEkAXua6JzHThcHzOJBMPkNXze5I9u_hv5t0vfennYGVSsyzgx-mwLVsAYYnP4meb/s693/Capture%20(8).PNG