Home ព័ត៌មានអន្តរជាតិ ពូទីន មានតែអំនួតទើបជាប់ផុងនៅអ៊ុយក្រែន មិនដូចប៊ូស ជោគជ័យនៅអ៊ីរ៉ាក់

ពូទីន មានតែអំនួតទើបជាប់ផុងនៅអ៊ុយក្រែន មិនដូចប៊ូស ជោគជ័យនៅអ៊ីរ៉ាក់

66
0

រដ្ឋធានីវ៉ាស៊ីនតោន៖ ការផ្ដើមចេញពីឧក្រិដ្ឋកម្មរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner និង លេសក្លែងក្លាយ ចំពោះភាពអសកម្មរបស់អង្គការសហប្រជាជាតិ ទើបការឈ្លានពាននៅអ៊ីរ៉ាក់ បានផ្តល់នូវការមើលទុកជាមុន សម្រាប់សង្រ្គាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែអ្វីៗទាំងអស់ មិនមែនសុទ្ធតែ ធ្វើទៅបានដោយរលូនដូចគ្នានោះទេ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣ ថា កាលពី២០ឆ្នាំមុន គឺនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៣ ប្រធានាធិបតីមុនរបស់សហរដ្ឋអាមេរិក លោក ចច ដាប់ប៊ែល្យូប៊ូស (George W Bush) បានប្រកាសអំពីបញ្ចប់នូវប្រតិបត្តិការប្រយុទ្ធដ៏ខ្លាំងក្លា នៅក្នុងប្រទេសអ៊ីរ៉ាក់ ខណៈបដាដ៏ធំមួយ នៅពីក្រោយគាត់ ដោយបានសរសេរ អំពីជ័យជម្នះ ថា «បេសកកម្មបានសម្រេច»។Leaked Documents Reflect Persistent Speculation on Putin's Health - The New  York Times

សហរដ្ឋអាមេរិក បានឈ្លានពាននៅក្នុងប្រទេសមជ្ឈិមបូព៌ា ដោយខុសច្បាប់។ ប៉ុន្ដែស្របពេលគ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់សហរដ្ឋអាមេរិក កំពុងតែហូរចូលទៅកាន់ទីក្រុងនានារបស់អ៊ីរ៉ាក់ នោះ បណ្ដាញសារព័ត៌មានអន្ដរជាតិជាច្រើន បានចាក់ផ្សាយនូវទិដ្ឋភាពឡើងវិញជាដដែលៗ ចាប់តាំងពីថ្ងៃទី៩ ខែមេសា នៅក្នុងឆ្នាំដដែលនោះ មើលទៅហាក់ដូចជាមានការហួសចិត្តយ៉ាងខ្លាំង។

ដោយឡែក ការផ្តួលរំលំរូបសំណាករបស់លោក សាដដាម ហ៊ូសសេន (Saddam Hussein) មេដឹកនាំអ៊ីរ៉ាក់ នៅទីលានហ្វ័រដូស (Firdos) ស្ថិតក្នុងរដ្ឋធានីបាគដាដ (Baghdad) ជាព្រឹត្តិការណ៍មួយ បង្ហាញអំពីនិមិត្តរូបរំដោះប្រជាជនអ៊ីរ៉ាក់ និង ការបញ្ចប់នូវរបបគ្រប់គ្រង របស់គណបក្សបាអាស (Ba’ath) នៅអ៊ីរ៉ាក់ អស់រយៈពេល៣៥ឆ្នាំ។ ប៉ុន្ដែសកម្មភាពទាំងនេះ មិនមែនជាការផ្តាច់ព្រ័ត្រដ៏ធំ សម្រាប់ការលុកលុយរបស់សហរដ្ឋអាមេរិក នោះឡើយ ហើយផ្ទុយទៅវិញ វាជាការចាប់ផ្តើមនូវចលនាបះបោរដ៏យូរ និង ការបង្ហូរឈាម ហើយសកម្មភាពប៉ះបោរប្រដាប់អាវុធ។Ukraine war: 25 dead as Russian missiles hit cities - BBC News

ការកាន់កាប់របស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់អ៊ីរ៉ាក់ បានចំណាយពេលវេលា៨ឆ្នាំ ដោយបានបង្កើតឱ្យមានការភ្ញាក់ផ្អើល ជុំវិញអស្ថិរភាព នៅក្នុងតំបន់ និង បានធ្វើឱ្យប្រជាជនអ៊ីរ៉ាក់ រាប់សែននាក់ បានបាត់បង់ជីវិត។ ប៉ុន្ដែមនុស្សភាគច្រើន គ្មានអ្នកណាម្នាក់ បានដឹង អំពីចំនួនពិតប្រាកដនោះឡើយ។

ដោយឡែក រដ្ឋាភិបាលរុស្ស៊ី បានរំពឹងទុកទៅលើសកម្មភាពយោធារបស់ខ្លួន ដូចទៅនឹងការលុកលុយរបស់កម្លាំងសម្ពន្ធមិត្ដ ដឹកនាំដោយសហរដ្ឋអាមេរិក បានធ្វើ នៅក្នុងប្រទេសអ៊ីរ៉ាក់ ថា ការឈ្លានពានដោយខុសច្បាប់របស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ នឹងត្រូវបញ្ចប់ ដោយជោគជ័យយ៉ាងឆាប់រហ័ស និង សម្រេចបានតាមផែនការ។Russia's invasion of Ukraine: List of key events, day 33 | Russia-Ukraine  war News | Al Jazeera

ផ្ទុយទៅវិញ ទាហានរុស្ស៊ី បានចូលឈ្លានពាន ទៅក្នុងប្រទេសអ៊ុយក្រែន ដូចជា ពួកគេកំពុងតែធ្វើព្យុហយាត្រា នៅក្នុងជួរកងទ័ពដ៏វែង។ ក្បួនទ័ពរបស់រុស្ស៊ី បានក្លាយជាគោលដៅ ងាយស្រួលបំផុត សម្រាប់ការវាយប្រហារពីមីស៊ីលប្រឆាំងនឹងរថក្រោះចាវេលីន (Javelin) របស់អ៊ុយក្រែន ផលិត និង ផ្គត់ផ្គង់ ដោយអាមេរិក។

ទាហានរុស្ស៊ី បានរំពឹងទុក ថា ពួកគេនឹងដើរពាសពេញរដ្ឋធានីកៀវ ក្រោយការប្រយុទ្ធ ចំណាយត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ប៉ុន្ដែសង្គ្រាមនេះ បានអូសបន្លាយ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ នៅតែធ្វើទាហានរុស្ស៊ី នៅតែជាប់គាំង នៅក្នុងការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមដដែល ។How does Ukraine war end? Experts say 2023 could prove decisive, dangerous  – Harvard Gazetteដូច្នេះតើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចប់នូវការនិយាយ អំពីកំហុសឆ្គងរបស់ខ្លួនឡើងវិញហើយនៅ សម្រាប់បទឧក្រិដ្ឋជាច្រើនរបស់លោក ប៊ូស បានប្រព្រឹត្ដ នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពី២០ឆ្នាំមុន? តើការឈ្លានពានដែលកំណត់សម័យទាំងពីរនេះ មានភាពដូចគ្នាដែរឬទេ? តើវាមានភាពខុសគ្នាអ្វីខ្លះដែរ?

ក្រុមប្រវត្ដិវិទូយោធា និង អ្នកវិភាគ ជាច្រើន បានអះអាង ថា បើឆ្លើយយ៉ាងខ្លី បង្ហាញ អំពីភាពស្របគ្នា កំពុងតែដំណើរការយ៉ាងស៊ីជម្រៅ កើតចេញពីលេសមិនពិត ដោយសារតែពួកគេបានចាប់ផ្តើម និង បរាជ័យ សម្រាប់ប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ព្រោះសង្រ្គាមបានបង្ហាញឡើង រហូតដល់មានការប្រើប្រាស់ក្រុមហ៊ុនម៉ៅការយោធាឯកជន។ ប៉ុន្តែអ្វីដែលខុសប្លែកគ្នាខ្លាំងបំផុតនោះ គឺការជំរុញទឹកចិត្ត ឲ្យកាន់តែខ្លាំង បង្កឱ្យមានសង្រ្គាម។ ចំណែកយោធាអាមេរិក បានបង្ហាញ អំពីប្រសិទ្ធភាព នៅក្នុងការប្រយុទ្ធនៅក្នុងសង្រ្គាមធម្មតា នៅអ៊ីរ៉ាក់ មានសភាពខ្លាំងក្លាជាងទាហានរុស្ស៊ី ធ្វើសង្គ្រាម នៅអ៊ុយក្រែន។Russia-Ukraine war: List of key events, day 433 | Russia-Ukraine war News |  Al Jazeera

លោក អ៊ីប្រាហ៊ីម អាល់ម៉ារ៉ាស៊ី (Ibrahim al-Marashi) សាស្រ្ដាចារ្យ ផ្នែកប្រវត្ដិសាស្រ្ដរបស់អ៊ីរ៉ាក់ នៅសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ ថា ទាំងកងទ័ពសម្ពន្ធមិត្ដ ដឹកនាំដោយសហរដ្ឋអាមេរិក បានវាយប្រយុទ្ធ នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ទាហានរុស្ស៊ី កំពុងតែធ្វើសកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែន រហូតឈានដល់ការធ្វើសង្គ្រាម ដោយសារតែមានមេដឹកនាំទាំងនេះ ស្រវឹងនឹងអំនួតហួសហេតុ និង ទំនុកចិត្ត នៅក្នុងការវាយលុកទៅលើប្រទេសដទៃ។ ប្រទេសមហាអំណាចទាំង២នេះ គិតថា វានឹងមានភាពងាយស្រួលខ្លាំង សម្រាប់ការវាយប្រហារកាត់ក្បាលមេដឹកនាំរបបគ្រប់គ្រងចាស់ និង លើបន្ដុបរដ្ឋាភិបាលថ្មី នៅក្នុងប្រទេសណា ដែលពួកគេកំពុងតែលុកលុយ ជាមួយនឹងរបបគ្រប់គ្រងជាមិត្ត ដែលគ្រាន់តែបម្រើឲ្យផលប្រយោជន៍របស់ពួកគេ។

Russia-Ukraine War - The New York Timesលោកសាស្រ្ដាចារ្យ ផ្នែកប្រវត្ដិសាស្រ្ដរបស់អ៊ីរ៉ាក់ នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា រូបនេះ បានបន្ថែម ថា «នៅក្នុងករណីនេះ សហរដ្ឋអាមេរិក បានទទួលជោគជ័យ នៅក្នុងការផ្ដួលរំលំរបបគ្រប់គ្រង នៅអ៊ីរ៉ាក់ និង បានកាត់ទោសព្យួរកលោក សាដដាម ហ៊ូសសេន។ ប៉ុន្ដែពួកគេពិតជាយល់ខុស ចំពោះជនជាតិអ៊ីរ៉ាក់ ដោយសារតែអាមេរិក បានគិតថា ពួកគេនឹងទទួលបានការស្វាគមន៍ពីពលរដ្ឋរបស់ប្រទេនេះ ខណៈបានផ្តួលរំលំរបបគ្រប់គ្រងរបស់លោក សាដដាម ហ៊ូសសេន ហើយអ្វីៗមិនបានកើតឡើងដូច្នោះឡើយ។ តើរុស្ស៊ីគិតយ៉ាងណាដែរ? ថាតើប្រជាជនអ៊ុយក្រែន នឹងស្វាគមន៍ពួកគេ នៅក្នុងនាមជាអ្នករំដោះ សម្រាប់ការផ្ដួលរំលំរបបគ្រប់គ្រងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី តាមអ្វីដែលលោក ពូទីន អ្វីរបបហ្វាស៊ីសនោះដែរឬទេ?»។

រហូតមកដល់ពេលនេះ រុស្ស៊ី កំពុងតែជាប់ផុង នៅក្នុងសង្គ្រាម ហើយក៏នៅតែរកមិនទាន់ឃើញពន្លឺចរចាសន្ដិភាពនៅឡើយ ដោយសារភាគីជម្លោះនីមួយៗ បានដាក់តម្លៃចរចាខ្ពស់ហួសហេតុពេក។ សង្គ្រាមរបស់ក្រុងមូស្គូ បានធ្វើឲ្យទាហានរុស្ស៊ី ស្លាប់ និង របួស រាប់សែននាក់ ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ៕