យោងតាមសារព័ត៌មាន Khaosod ក្រុមអ្នកជាតិនិយមជ្រុលថៃ ដឹកនាំដោយចលនា «Thai Mai Thon» បានលើកគ្នាធ្វើបាតុកម្មតវ៉ានៅចំពោះមុខស្ថានទូតអ៊ីស្រាអែល ដើម្បីដាក់សម្ពាធ និងសម្តែងការមិនពេញចិត្តជាខ្លាំង ជុំវិញឥរិយាបថរបស់ភ្ញៀវទេសចរជនជាតិអ៊ីស្រាអែល ដែលពួកគេចោទប្រកាន់ថាមានចរិតក្អេងក្អាង និងមិនគោរពច្បាប់ទម្លាប់របស់ប្រទេសថៃ។
_______________
មើលទៅថៃហាក់ចង់បង្កជម្លោះជាមួយអ៊ីស្រាអែលហើយ! ក្រុមអ្នកជាតិនិយមជ្រុលថៃបានលើកគ្នាមកធ្វើបាតុកម្មយ៉ាងព្រហើននៅចំពោះមុខស្ថានទូតអ៊ីស្រាអែល ប្រចាំទីក្រុងបាងកក ដើម្បីដាក់សម្ពាធ និងទាមទារឱ្យមានវិធានការក្តៅទៅលើភ្ញៀវទេសចរជនជាតិអ៊ីស្រាអែល ដែលពួកគេចោទប្រកាន់ថាមានចរិតក្អេងក្អាង និងមិនគោរពច្បាប់ទម្លាប់របស់ប្រទេសថៃ។ ចំណាត់ការតវ៉ាច្រង៉េងច្រង៉ាងត្រនេះ កំពុងតែបង្កើតជាការរិះគន់ និងការព្រួយបារម្ភជុំវិញវិបត្តិការទូត និងសុវត្ថិភាពទេសចរណ៍បរទេសនៅក្នុងប្រទេសថៃ។.jpg)
យោងតាមសេចក្តីរាយការណ៍ និងការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod បាតុកម្មដ៏ស្រើបស្រាលនេះត្រូវបានដឹកនាំដោយលោក Te Acheewa ដែលជាមេដឹកនាំចលនាជាតិនិយមមានឈ្មោះថា «Thai Mai Thon»។ ក្រុមកម្លាំងបាតុករបានចាប់ផ្តើមប្រមូលផ្ដុំគ្នាយ៉ាងគំហុកនៅវេលាម៉ោង ៩:៤៦ នាទីយប់ ថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានឈរត្រៀមលក្ខណៈ និងលើកបដាស្រែកទាមទារនៅចំពោះមុខស្ថានទូតអ៊ីស្រាអែល។ មូលហេតុចម្បងដែលនាំឱ្យកើតមានការតវ៉ានេះ គឺដោយសារតែក្រុមបាតុករអះអាងថា ពួកគេបានទទួលបណ្តឹងរាប់មិនអស់ពីប្រជាពលរដ្ឋថៃ ជុំវិញសកម្មភាពរបស់ទេសចរជាតិអ៊ីស្រាអែល ដែលបានមកគំរាមកំហែង បៀតបៀន រំលោភច្បាប់ចរាចរណ៍ ព្រមទាំងរំលោភលើអាជីវកម្ម និងអចលនទ្រព្យរបស់ម្ចាស់ស្រុក ជាពិសេសនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ល្បីៗ ដូចជាកោះផាន់ង៉ាន់ និងកោះភូកេតជាដើម។
.jpg)
នៅក្នុងញត្តិទាមទារនោះ ក្រុមបាតុករថៃបានដាក់សម្ពាធយ៉ាងខ្លាំងឱ្យឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ត្រូវតែចេញលិខិតព្រមាន និងណែនាំជាផ្លូវការទៅកាន់ពលរដ្ឋរបស់ខ្លួនឱ្យចេះគោរពច្បាប់ ទំនៀមទម្លាប់ និងវប្បធម៌ថៃ ព្រមទាំងបញ្ឈប់រាល់ចរិតព្រហើនក្អេងក្អាងមើលងាយពលរដ្ឋក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ចំពោះមុខការឡោមព័ទ្ធ និងការស្រែកតវ៉ាយ៉ាងជ្រួលច្របល់នេះ ភាគីស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ មិនបានធ្វើការឆ្លើយតប ឬចេញមុខមកជួបដោះស្រាយជាមួយក្រុមបាតុករឡើយ។ ក្រុមអ្នកវិភាគបានព្រមានថា ទង្វើរបស់ក្រុមជាតិនិយមជ្រុលថៃទាំងនេះ អាចនឹងរុញច្រានឱ្យប្រទេសថៃជួបវិបត្តិការទូតដ៏ស្មុគស្មាញ និងប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរអន្តរជាតិ ដែលចង់មកកម្សាន្តនៅក្នុងប្រទេសថៃ។.jpg)
យុទ្ធនាការធ្វើបាតុកម្មប្រឆាំងនឹងពលរដ្ឋអ៊ីស្រាអែលនៅទីក្រុងបាងកក ឆ្លុះបញ្ចាំងពីការកើនឡើងនៃស្មារតីជាតិនិយមជ្រុលហួសហេតុ នៅក្នុងសង្គមថៃបច្ចុប្បន្ន។ ការយកបញ្ហាបុគ្គលរបស់ភ្ញៀវទេសចរ មកដុតរោលរាលបង្កើតជាការតវ៉ាប្រឆាំងនឹងស្ថានទូតបែបនេះ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់បានឡើយ ប៉ុន្តែវាបាននិងកំពុងបង្ហាញពីចរិតលក្ខណៈចង់បង្កជម្លោះជុំទិសរបស់ពលរដ្ឋថៃមួយចំនួន ដែលរូបភាពស្អុយរលួយនៃការរើសអើងជាតិសាសន៍ទាំងនេះ នឹងកាន់តែបំផ្លាញវិស័យទេសចរណ៍ និងកិច្ចការបរទេសរបស់ថៃនៅលើឆាកអន្តរជាតិជាមិនខាន៕










