Home ព័ត៌មានអន្តរជាតិ ច្រឡំទទួលស្គាល់ថា «ខ្មែរមានស្បៃ» ថៃសម្រុកកែប្រែសៀវភៅពុម្ពសិស្សផ្អើលពេញប្រទេស

ច្រឡំទទួលស្គាល់ថា «ខ្មែរមានស្បៃ» ថៃសម្រុកកែប្រែសៀវភៅពុម្ពសិស្សផ្អើលពេញប្រទេស

800
0

ថៃ៖ ក្រសួងអប់រំនិងក្រសួងវប្បធម៌ថៃ ចាប់ដៃគ្នាកែប្រែទិន្នន័យសៀវភៅថ្នាក់ទី១ ឡើងវិញ ក្រោយបែកធ្លាយរឿងទទួលស្គាល់ក្បិន និងស្បៃ ថាជាគ្រឿងសម្លៀកបំពាក់តំណាងជាតិខ្មែរ ដែលបង្កជារលករិះគន់ និងការខឹ.ងសម្បារពីក្រុមជាតិនិយមជ្រុលថៃ ទូទាំងប្រទេស។
__________________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfNzUNTm78QenCObaol17sstL3YTnv1XZCt4RBBZReloePfTkYjGWeoarVUInUDGZZ4km46H-AP9EDf0Vqn1PmIXSBEy21ST1tDRi3qp60hC1h_bxmwWQTWhI-r3SoJXQeJuAJ9WRaq959v9vUnDVB_xa1ZbOP0YZWEhmgZ-tT5kJFN-YLGvrNJyUIWko/s1080/photo_2026-09-02_11-35-35%20(2).jpg
បង្រៀនសិស្ស ១០ជំនាន់ ហើយទើបដឹងថាច្រឡំបង្រៀនប្រវត្តិសាស្រ្តពិត! ក្រសួងអប់រំនិងក្រសួងវប្បធម៌ថៃ ចាប់ដៃគ្នាកែប្រែទិន្នន័យសៀវភៅថ្នាក់ទី១ ឡើងវិញ ក្រោយបែកធ្លាយរឿងទទួលស្គាល់ក្បិន និងស្បៃ ថាជាគ្រឿងសម្លៀកបំពាក់តំណាងជាតិខ្មែរ។ យុទ្ធនាការឆោរឡោរចង់លុបបំបាត់អត្តសញ្ញាណវប្បធម៌នេះ កំពុងតែបង្កើតឱ្យមានការហួសចិត្តយ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះវាបានឆ្លុះបញ្ចាំងពីការមិនព្រមបើកភ្នែកទទួលស្គាល់ការពិត ដែលសូម្បីតែប្រព័ន្ធអប់រំរបស់ថៃខ្លួនឯងក៏បានចងក្រង និងប្រើប្រាស់អស់រយៈពេលជិត ១០ឆ្នាំមកហើយនោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH4YoxxfNsaEKxvzkw9YB1ZdXu_HI8IcTQtN3VukoEfIklW77V9fyAMBzKNREC_hA7wtr816VQuja6zplhs4FMmn7qnFwktOy8NULvHcJxdGNF3fJKQIGR5fq6iNYkpgeFwvbNpa1hiump6rqMVulkzI5v9uByioK0SzeF9BO8GjEpHviEmxiZqBG0P3M/s1280/photo_2026-09-02_11-35-35.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះរបស់ថៃ The Standard បានឱ្យដឹងថា ករណីដ្រាម៉ាផ្នែកវប្បធម៌នេះបានផ្ទុះឡើងយ៉ាងក្តៅគគុក បន្ទាប់ពីមានការចែករំលែកភស្តុតាងជាក់ស្តែងពីក្នុងសៀវភៅពុម្ពសិក្សា «អាស៊ានសិក្សា» ថ្នាក់បឋមសិក្សាទី១ របស់ប្រទេសថៃ ដែលមានការដាក់រូបភាពកុមារយ៉ាងច្បាស់លាស់អមដោយអក្សរថៃបញ្ជាក់ថា សម្លៀកបំពាក់ប្រពៃណីដែលមានទម្រង់ដណ្តប់ស្បៃ ស្លៀកសំពត់ចងក្បិន និងពាក់អាវបិទក គឺជារបស់ប្រទេសកម្ពុជា។ ការលេចធ្លាយការពិតដែលប្រព័ន្ធអប់រំថៃធ្លាប់បានស្រាវជ្រាវ និងចងក្រងដោយខ្លួនឯងនេះ បានធ្វើឱ្យក្រុមអ្នកជាតិនិយមជ្រុលថៃខឹងសម្បារជាខ្លាំង ព្រោះវាបានដើរផ្ទុយស្រឡះពីការឃោសនាជាតិនិយមបំភ័ន្តប្រវត្តិសាស្ត្ររបស់ពួកគេនាពេលបច្ចុប្បន្ន ដែលអះអាងថា កម្ពុជាគ្មានស្បៃ ហើយស្បៃគឺជារបស់ថៃតែមួយគត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwtA3nHJC4-7VQkxQ4HQIb2wtPcc7Ok47t-LAQM1LGhKIA0o4Rjw-O5xQrA6JNvtwYizUKcV2fez2sXZwhZSYuhmqXBdspSW4x-A6o6dASgq87TNgnQaMq7bhTh2-bOA_kfsXKkzNj5ibD3FS2EykpYEwqYdQuFNjCW_ul9u7pPIiiFZs1Plfw9KCaEbU/s663/photo_2026-09-02_11-35-36%20(2).jpg

ផ្អែកលើរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ Amarin TV លោក Prasert Jantararuangtong ឧបនាយករដ្ឋមន្ត្រីថៃ បានចេញមុខមកថ្លែងការពារជំហរជាតិខ្លួនឯងទាំងកំហឹងថា លោកមិនព្រួយបារម្ភ ឬខ្លាចរងការទាមទារអត្តសញ្ញាណវប្បធម៌ (មិនខ្លាចដូនខ្លែម) ឡើយ។ ទន្ទឹមនឹងនេះ លោកបានប្រកាសថា ក្រសួងអប់រំថៃ នឹងប្រញាប់ចូលជួបពិភាក្សាជាមួយក្រសួងវប្បធម៌ ដើម្បីធ្វើការត្រួតពិនិត្យ និងចេញបញ្ជាឱ្យធ្វើការស្កែនឡើងវិញនូវរាល់ខ្លឹមសារសៀវភៅសិក្សាទាំងអស់ទូទាំងប្រព័ន្ធអប់រំថៃថយក្រោយ។ រដ្ឋាភិបាលថៃបានសង្កត់ធ្ងន់ថា គ្រឿងសម្លៀកបំពាក់តំណាងជាតិជារឿងសំខាន់បំផុត ដូច្នេះរាល់ខ្លឹមសារណាដែលពួកគេយល់ថា «ច្រឡំ» យល់ខុស ឬផ្ដល់តម្លៃឱ្យវប្បធម៌ខ្មែរ គឺត្រូវតែធ្វើការកែប្រែ និងលុបចេញឱ្យអស់ពីក្នុងកម្មវិធីសិក្សាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR2LNwPDqaFIBGwkYGNK_OjBN97v-VM_ZZFkXZTsYHBVu3uvb1ZF3SBVE7_iHlh8j21HSq8d5-7U0SEEqJbq4OK7oIIHXmuWLSp-pJgGtH4XuoUxOafYuTBUrGj0HpZnbpbOuC0-vD2OY_wqamwXMkc44JTRyrunLv02gIYj5nHLKXeT8rCcCH2rtfXG8/s960/photo_2026-09-02_11-35-36.jpg

ជារួមមក សកម្មភាពផ្អើលឆោឡោចង់កែប្រែសៀវភៅពុម្ពសិស្សរបស់អាជ្ញាធរថៃនៅពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការទាល់ច្រក និងភាពកំសាកក្នុងការប្រឈមមុខនឹងការពិតប្រវត្តិសាស្ត្រ។ ក្រុមអ្នកវិភាគវប្បធម៌បានលើកឡើងថា ទោះបីជារដ្ឋាភិបាលថៃព្យាយាមប្រើអំណាចនយោបាយដើម្បីលុបបំបាត់ ឬកែប្រែតួអក្សរនៅក្នុងសៀវភៅសិក្សាថ្មីយ៉ាងណាក៏ដោយ ក៏ភស្តុតាងប្រវត្តិសាស្ត្រពិតប្រាកដនៃអត្តសញ្ញាណ «ស្បៃ និងចងក្បិន» របស់ខ្មែរ នៅតែជាការពិតមិនអាចរលាយបាត់ និងមិនអាចកែប្រែភូតភរភ្នែកពិភពលោកបានឡើយ៕