ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ដែលប្រជាជនទូទាំងប្រទេស ព្រះរាជាណាចក្រកម្ពុជា ទន្ទឹងរងចាំពេលនេះ គឺសល់តែជាង១សប្តាហ៍ទៀតប៉ុណ្ណោះ នឹងដល់ពិធីបើកជាផ្លូវការហើយ ខណៈដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

ស្របពេលដែលពេលវាលាកាន់តែខិតជិតមកដល់ បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ហាក់មានចម្ងល់ជាខ្លាំង ជុំវិញបង្ហាញសំបុត្រ ដោយពួកគាត់មិនដឹងទៅយកនៅទីណា។

ទន្ទឹមគ្នាក្រសួងក៏បានចេញមកបញ្ជាក់ថា៖ “បច្ចុប្បន្ន យើងចែកជូនតែប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសប៉ុណ្ណោះ។ សម្រាប់ពលរដ្ឋខ្មែរក្នុងស្រុកទូទៅ នឹងជូនដំណឹងពេលក្រោយ”។

ទាក់ទងនឹងរឿងនេះផងដែរ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស អាចទៅបើកសំបុត្របាននៅពហុកីឡដ្ឋានជាតមរតកតេជោ ដើម្បីទទួលបានសំបុត្រចូលរួមពិធីបើកព្រឹត្តិការណ៍សុីហ្គេមលើកទី៣២៕