មិត្តនារីណាដែលមានបញ្ហាស្នាមអុចខ្មៅនៅក្លៀក ហើយខ្វះទំនុកចិត្តក្នុងការពាក់អាវគ្មានដៃ រឺវាលក្លៀក ថ្ងៃនេះយើងនឹងណែនាំអ្នកឱ្យព្យាបាលស្នាមអុចខ្មៅទាំងនោះដោយរូបមន្តធម្មជាតិ។ ខ្ញុំសូមប្រាប់អ្នកថារូបមន្តនីមួយៗ យើងអាចធ្វើតាមយ៉ាងងាយស្រួល និងមិនពិបាកក្នុងការស្វែងរកវត្ថុធាតុដើមផងដែរ។
1. រូបមន្តទឹកក្រូចឆ្មា
ចូរចាប់ផ្តើមជាមួយនឹងរូបមន្ត lemonade ។ សម្រាប់រូបមន្តនេះ រៀបចំក្រូចឆ្មាមួយដុំ ហើយកាត់វាជាពីរផ្នែក។ បន្ទាប់មកយកក្រូចឆ្មាមកខាត់ស្បែកជុំវិញក្លៀកថ្នមៗ ដោយដុសប្រហែល ៣ នាទី ហើយទុកចោលប្រហែល ៥ នាទី រួចលាងចេញដោយទឹកត្រជាក់។ ការធ្វើបែបនេះប្រហែល ៣ ដងក្នុងមួយសប្តាហ៍ គឺវានឹងជួយកាត់បន្ថយស្នាមខ្មៅនៅក្លៀក។ នេះក៏ដោយសារតែការប្រមូលផ្តុំអាស៊ីតនៃក្រូចឆ្មាវានឹងជួយកម្ចាត់កោសិកាស្បែកដែលងាប់ និងធ្វើឱ្យស្បែកសបន្តិចម្ដងៗ។How to Juice a Lemon and Other Citrus | Epicurious2. រូបមន្ត Aloe vera
រូបមន្តនេះគឺ យក aloe vera gel មកម៉ាស្សាថ្នមៗ នៅតំបន់ក្លៀក បន្ទាប់មកទុកវាចោលប្រហែល 20 នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ការធ្វើបែបនេះនឹងជួយឱ្យស្បែកក្លៀកស និងរលោង។ ដោយសារតែ aloe vera មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ហើយជួយធ្វើអោយស្បែកទន់រលោងផងដែរ។ ចំពោះរូបមន្តនេះយើងអាចធ្វើវាបានជារៀងរាល់ថ្ងៃបាន។Aloe vera: 9 health benefits3. រូបមន្តដំឡូង
រូបមន្តនេះយើងត្រូវរៀបចំដំឡូងបារាំង ១ផ្លែ រួចច្របាច់យកតែទឹកប៉ុណ្ណោះ ហើយយកមកលាបលើក្លៀកទុកចោលប្រហែល 10 នាទី សឹមលាងចេញជាមួយនឹងទឹកត្រជាក់។ យើងអាចធ្វើ 2 ដងក្នុង 1 ថ្ងៃ ដើម្បីជួយឱ្យស្បែកក្លៀកភ្លឺ ហើយក៏ជួយកាត់បន្ថយភាពរដុបនៃស្បែកនៅក្លៀកផងដែរ។Benefits of Potato Juice for Face That Everyone Should Know!4. Apple Cider
ចំពោះរូបមន្តនេះគឺងាយស្រួលជាងគេ ដោយមិត្តនារីគា្រន់តែយកទឹកខ្មេះប៉ោមលាយជាមួយទឹក។ បន្ទាប់មកយកសំឡីជ្រលក់ចូលទៅក្នុងនោះ រួចជូតថ្នមៗលើក្លៀក និងទុកវាចោលប្រហែល ១០ នាទី រួចលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗ។ អាស៊ីតអាមីណូ និងអាស៊ីតឡាក់ទិកជួយកម្ចាត់កោសិកាស្បែកងាប់យ៉ាងមានប្រសិទ្ធភាព។Hot Apple Cider Recipe5. រូបមន្តប្រេងដើមតែ
រូបមន្តប្រេងដើមនេះគឺលាយប្រេងដើមតែជាមួយទឹក ហើយចាក់ចូលក្នុងដបបាញ់នៅក្លៀកជាការស្រេច។វិធីនេះនឹងជួយព្យាបាល និងកាត់បន្ថយស្នាមខ្មៅបានយ៉ាងល្អ។ សំខាន់រូបមន្តនេះក៏អាចជួយបំបាត់ក្លិនមាត់បានផងដែរ។ ដោយសារតែប្រេងដើមតែមានលក្ខណៈសម្បត្តិប្រឆាំងនឹងអតិសុខុមប្រាណ។Benefits and How to Use Tea Tree Oil for Hair | Be Beautiful India | Be  Beautiful India

នារីណាដែលចង់បានភាពជឿជាក់លើខ្លួនឯង ហើយអាចពាក់អាវអត់ដៃ រឺវាលក្លៀកប្រកបដោយភាពជឿជាក់ មិនខ្មាសអៀន KBN សុំណែនាំឱ្យប្រើរូបមន្តទាំងនេះ ហើយមិនប៉ះពាល់ដល់ស្បែកទេព្រោះវាជារូបមន្តដែលប្រើគ្រឿងផ្សំធម្មជាតិ៕