ឆ្នេរចាំយាមជាឆ្នេរដែលមានខ្សាច់ស ទេសភាពស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ស្ថិតនៅចំពីក្រោយ សណ្ឋាគារកោះកុងរីសត លាតសន្ធឹងពីព្រំដែនប្រទេសថៃ ទៅដល់ឆ្នេរប៉ាក់ខ្លង និងមានចម្ងាយជាង ១០ គីឡូម៉ែត ពីទីក្រុងខេមរភូមិន្ទ នៅជាប់នឹងព្រំដែនថៃ។ ឆ្នេរនេះត្រូវបានធ្វើការអភិវឌ្ឍន៍តាំងពីឆ្នាំ ១៩៩៧មកម្ល៉េះ។
ចាំយាមជារមណីយដ្ឋានឆ្នេរខ្សាច់ធម្មជាតិ ត្រូវបានកែច្នៃឱ្យកាន់តែល្អប្រសើរ នៅជាប់ព្រំដែនកម្ពុជា-ថៃ កំពុងតែទទួលបានការពេញនិយមពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ ដែលបានទៅដល់តំបន់មាត់សមុទ្រមួយនេះ។
ក្រោយពីមានភាពល្បីរន្ទឺ ឆ្នេរមួយនេះបានទទួលការអភិវឌ្ឍន៍ជាខ្លាំង ទាំងផ្លូវថ្នល់ និង ឧទ្យានានា បានធ្វើអោយសម្រស់ឆ្នេរខ្សាច់ចាំយាមបានកែប្រែមុខមាត់ថ្មីស្រឡាង និងក្លាយជាតំបន់ទេសចរណ៍មួយដ៏មានសក្តានុពលនៃខេត្តកោះកុង៕












