ព្រឹ្តត្តិការណ៍សុីហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅសល់តែប្រមាណជា២សប្តាហ៍ទៀតប៉ុណ្ណោះ ដោយម្ចាស់ផ្ទះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលអត្តពលិកទាំងអស់មកពីប្រទេសសមាជិកអាស៊ាន។

ទន្ទឹមគ្នានេះដែរ គេហទំព័រផ្លូវការរបស់ សុីហ្គេមកម្ពុជា Cambodia 2023 បានឱ្យដឹងថា ការផ្តល់សំបុត្រឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២ តម្រូវឱ្យបងប្អូនចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com​ ។

សូមជម្រាបផងដែរថា ព្រឹ្តត្តិការណ៍សុីហ្គេមលើកទី៣២ នឹង​ដំណើរ​ការជាផ្លូវការ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២៣៕May be an image of slow loris