Home ព័ត៌មានអន្តរជាតិ អតីតប្រធានាធិបតីរុស្ស៊ី ចាប់ផ្ដើមភ័យនឹងកូរ៉េខាងត្បូង ព្រមានបញ្ជូនគ្រឿងសឹកចម្បាំង

អតីតប្រធានាធិបតីរុស្ស៊ី ចាប់ផ្ដើមភ័យនឹងកូរ៉េខាងត្បូង ព្រមានបញ្ជូនគ្រឿងសឹកចម្បាំង

120
0

រដ្ឋធានីមូស្គូ៖ ក្រោយពេលប្រធានាធិបតីកូរ៉េខាងត្បូង បានផ្លាស់ប្ដូរគោលនយោបាយការបរទេសជាលើកទី១របស់ខ្លួន ជុំវិញការផ្គត់ផ្គង់គ្រឿងសឹកចម្បាំង ជួយដល់ប្រទេសអ៊ុយក្រែន ភ្លាម អតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្ន កំពុងតែកាន់កាប់តំណែង ជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខ បានគំរាមសងសឹក ប្រឆាំងនឹងរដ្ឋាភិបាលក្រុងសេអ៊ូល។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ថា រុស្ស៊ី កាលពីថ្ងៃពុធ បានព្រមានដល់ប្រទេសកូរ៉េខាងត្បូង ប្រឆាំងនឹងការបញ្ជូនគ្រឿងសព្វាវុធរបស់ខ្លួន ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ការគំរាមកំហែងរបស់ក្រុងមូស្គូ បានកើតឡើង ក្រោយពេលក្រុងសេអ៊ូល បានបើកចំហ អំពីលទ្ធភា ពផ្ដល់ជំនួយយោធា ទៅដល់ក្រុងកៀវ នៅក្នុងករណី មានការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងជនស៊ីវិល។

ក្រុងសេអ៊ូល ជាសម្ពន្ធមិត្ដដ៏ជិតស្និទ្ធបំផុតមួយរបស់ក្រុងវ៉ាស៊ីន នៅតំបន់អាស៊ីបូព៌ា តែងតែផ្ដល់ជំនួយមិនបង្កគ្រោះថ្នាក់ និង ជំនួយមនុស្សធម៌ ជួយដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានចូលលុកលុយ ទៅលើប្រទេសជិតខាងមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ កូរ៉េខាងត្បូង តែងតែបដិសេធនូវការបញ្ជូនគ្រឿងសព្វាវុធ ផលិតនៅក្នុងប្រទេសរបស់ខ្លួន ទៅកាន់ប្រទេសណាមួយ កំពុងតែកើតមានជម្លោះ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រុងសេអ៊ូល បានផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន សម្រាប់ការបញ្ជូនគ្រឿងចម្បាំង បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ប្រសិនបើមានការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងជនស៊ីវិល។Dmitry Medvedev | Facts & Biography | Britannica

លោក យូន ស៊ូក យូល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters កាលពីថ្ងៃពុធ នៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក នាសប្ដាហ៍ក្រោយ ថា «ប្រសិនបើកើតមានស្ថានការណ៍ណាមួយ ធ្វើឲ្យសហគមន៍អន្ដរជាតិ មិនអាចអត់ឱនឲ្យបាន មានដូចជា ការវាយប្រហារទ្រង់ទ្រាយធំណាមួយ ប្រឆាំងនឹងជនស៊ីវិល គឺវាពិតជាពិបាក ធ្វើឲ្យយើង បានត្រឹមតែឈរមើល ឬ បញ្ជូនត្រឹមតែជំនួយមនុស្សធម៌ និង ជំនួយហិរញ្ញវត្ថុ ទៅកាន់ប្រទេសអ៊ុយក្រែន»។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ ថា «ការចាប់ផ្ដើមផ្គត់ផ្គង់គ្រឿងសព្វាវុធ នឹងមានន័យ ថា ជាការចូលរួម ដោយប្រយោល នៅក្នុងជម្លោះ នៅអ៊ុយក្រែន។ ដូច្នេះ វាពិតជាការគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលក្រុងសេអ៊ូល ក្លាយជាអមិត្ត»។Yoon Suk-yeol Is on the 2022 TIME 100 List | TIME

ជាមួយគ្នានេះដែរ លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខ និង ជាមនុស្សជំនិតមួយរូបរបស់លោក ពូទីន ក៏បានគំរាមកំហែង ដល់ប្រទេសកូរ៉េខាងត្បូង។ ការព្រមានប្រឆាំងនឹងក្រុងសេអ៊ូល បានកើតឡើង ក្រោយពេលលោកប្រធានាធិបតី យូន ស៊ូក យូល បានបញ្ជាក់ ថា កូរ៉េខាងត្បូង អាចនឹងផ្តល់គ្រឿងសព្វាវុធ ជួយដល់អ៊ុយក្រែន។

អតីតប្រធានាធិបតីរុស្ស៊ី រូបនេះ បានសង្កត់ធ្ងន់ ថា «ខ្ញុំឆ្ងល់ ថាតើប្រជាជនរបស់ប្រទេសមួយនេះ នឹងនិយាយយ៉ាងណាខ្លះ ខណៈពួកគេឃើញនូវការរចនាអាវុធចុងក្រោយបង្អស់របស់រុស្ស៊ី ផុសចេញពីប្រទេសជិតខាងបំផុតរបស់ពួកគេ ដែលជាដៃគូរបស់យើង គឺកូរ៉េខាងជើងនោះ? អ្វីដែលអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី និយាយនោះ ក៏ចង់សំដៅទៅលើការសងសឹក តាមរយៈការបញ្ជូនគ្រឿងសព្វាវុធរបស់ខ្លួន ទៅកាន់ប្រទេសកូរ៉េខាងជើង។

Dmitry Peskov, Putin spokesman refuses to rule out use of nuclear weapons  if Russia faced an 'existential threat' | CNNបើតាមសេចក្ដីរាយការណ៍នោះ បានបង្ហាញ ថា នៅក្នុងការកើនឡើងជម្លោះ និង ការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងជនស៊ីវិល ប្រាកដណាស់ កូរ៉េខាងត្បូង អាចនឹងចូលរួមជាមួយនឹងបណ្ដាប្រទេសលោកខាងលិច ផ្ដល់ជំនួយយោធា ជួយដល់ប្រទេសអ៊ុយក្រែន ៕