មិនមែនអាហារទាំងអស់អាចត្រូវបានផ្សំជាមួយតៅហ៊ូ ហើយមិនមែនគ្រប់គ្នាអាចញ៉ាំម្ហូបនេះបានទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបាន។ តៅហ៊ូគឺជាអាហារដែលផលិតចេញពីសណ្តែកសៀងទាំងមូល វាមានសារធាតុចិញ្ចឹមខ្ពស់គួរសម ដែលមានប្រូតេអ៊ីន។ នៅក្នុងតៅហ៊ូ ១០០ ក្រាម មាតិកាប្រូតេអ៊ីនមានច្រើនជាង ៣៤% ។ លើសពីនេះទៅទៀត វាក៏មានអាស៊ីតអាមីណូ ៨ ប្រភេទ សារធាតុរ៉ែ និងកាល់ស្យូម ដែលមានប្រយោជន៍ខ្លាំងដល់សុខភាពមនុស្ស។ ដូច្នេះហើយតើអាហារណាខ្លះដែលមិនគួរចំអិនជាមួយតៅហ៊ូ?
១.ស៊ុត៖ យោងតាមឱសថបូព៌ា ស៊ុត និងតៅហ៊ូ គឺជាអាហារសម្បូរប្រូតេអ៊ីន។ ដូច្នេះហើយ ស្ត្រីមេផ្ទះដែលផ្សំអាហារទាំងពីរនេះចូលគ្នានឹងប៉ះពាល់ដល់ការស្រូបយកប្រូតេអ៊ីនរបស់រាងកាយ។
២.ទឹកឃ្មុំ៖ តៅហ៊ូ និងទឹកឃ្មុំពេលញ៉ាំជាមួយគ្នាងាយនឹងធ្វើឱ្យរាគ។ មិនត្រឹមតែប៉ុណ្ណោះ តៅហ៊ូមានសារធាតុរ៉ែជាច្រើន ហើយទឹកឃ្មុំក៏មានអង់ស៊ីមជាច្រើនផងដែរ។ ដូច្នេះហើយពេលទទួលទានអាហារទាំងពីរមុខនេះជាមួយគ្នា វានឹងបង្កើតផលប៉ះពាល់ដល់រាងកាយ។
៣.ទឹកដោះគោ៖ តៅហ៊ូ និងទឹកដោះគោកែច្នៃរួមគ្នានឹងកាត់បន្ថយតម្លៃអាហារូបត្ថម្ភរបស់អាហារ ដែលប៉ះពាល់ដល់ការស្រូបយកជាតិកាល់ស្យូម។
៤៖ស្ពៃខ្មៅ៖ ស្ពៃខ្មៅសម្បូរទៅដោយក្លរ៉ូហ្វីល ជាតិដែក និងអាស៊ីត oxalic។ ម្យ៉ាងវិញទៀត តៅហ៊ូមានផ្ទុកនូវប្រូតេអ៊ីន ខ្លាញ់ និងកាល់ស្យូមច្រើន ដូច្នេះការចម្អិនអាហារ២មុខរួមគ្នានឹងខ្ជះខ្ជាយជាតិកាល់ស្យូម។
៥.ខ្ទឹមបារាំង៖ ខ្ទឹមបារាំងមានអាស៊ីត oxalic តៅហ៊ូមានកាល់ស្យូម។ នៅពេលបញ្ចូលគ្នា ពួកវានឹងបង្កើតជាកាល់ស្យូម oxalate ដែលជាសារធាតុដែលពិបាករំលាយ ប៉ះពាល់ដល់ការស្រូបយកជាតិកាល់ស្យូម។ ការទទួលទានអាហារទាំងពីរនេះក្នុងពេលតែមួយនឹងនាំឱ្យកង្វះជាតិកាល់ស្យូម និងអាចនាំឱ្យកើតជំងឺគ្រួសតម្រងនោមទៀតផង៕
ប្រភព៖phuntoday.com










