ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនលោក ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំ និងបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់ ។នាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្តីសម្រេចប្រគល់ភារកិច្ច  ជូនអគ្គស្នងការរងនគរបាលជាតិទាំង ១៦រូប

ការចេញបញ្ជាឱ្យចាប់ខ្លួនភ្លាមៗនេះ ក៏ព្រោះតែមានករណីផ្ទុះអាវុធ បង្កឡើងដោយកម្លាំងនគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងការចុះបង្ក្រាបអ្នកលេងជល់មាន់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិគ្រួស ឃុំឈើកាច់ស្រុកបាភ្នំ ខេត្តព្រៃវែង បណ្តាលឲ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សុី នារាជធានីភ្នំពេញ ហើយមិនទាន់អាចវះកាត់យកក្បាលគ្រាប់បាន ។

បច្ចុប្បន្នជនរងគ្រោះស្ថិតក្នុងសភាពរបួសធ្ងន់ធ្ងរ មកដល់ល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ កំពុងស្ថិតក្នុងសង្គ្រោះបន្ទាន់ គ្រូពេទ្យមិនទាន់វះកាត់យកក្បាល់គ្រាប់កាំភ្លើងជាប់នឹងថ្លើមបាននៅឡើយ

ជនរងគ្រោះក្នុងករណីផ្ទុះអាវុធខាងលើ មានឈ្មោះ សាន វិច្ឆិកា ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវ១គ្រាប់ត្រង់ចង្កេះរបួសធ្ងន់ធ្ងរ ។ ចំណែកលោកអធិការរង ដឹកនាំកម្លាំងចុះទៅបង្ក្រាប ហើយក៏ជាអ្នកឲ្យផ្ទុះអាវុធ មានឈ្មោះ ស៊ាន ប៊ុនណាល់៕