ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ឱ្យដឹងថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ គឺត្រូវបាន​កំណត់​យក​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣។ នេះបើតាម​សេចក្តី​ណែនាំ​ស្តីពី​ការ​អនុវត្ត​ប្រកាស​លេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ ស្តីពីការ​រៀបចំ​ និងការប្រព្រឹត្តទៅ​នៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិសម្រាប់​ឆ្នាំសិក្សា​ ២០២២-២០២៣ ដែល​ចុះហត្ថលេខាដោយ​ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២៣។ការប្រឡងបាក់ឌុប បានចាប់ផ្ដើមដំណើរការ ហើយ – DAP News

ការ​ទទួល​ពាក្យ​សុំ​ចុះឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ធ្វើឡើង​នៅតាម​វិទ្យាល័យ ដោយចាប់ផ្តើម​ពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣។ សំណុំលិខិត​ចុះឈ្មោះប្រឡង​រួមមាន៖ ពាក្យ​សុំចុះឈ្មោះ​ប្រឡង​របស់​បេក្ខជន​ចំនួន វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យម​សិក្សាបឋមភូមិ​ សំបុត្រកំណើត បង្កាន់ដៃ​បង់សិទ្ធិ​ប្រឡង​ និងសៀវភៅ​សិក្ខាគារិក (ចំពោះសិស្ស​សាលាឯកជន)៕ក្រសួង​អប់រំ​សម្រេច​បិទ​បញ្ចប់​ការធ្វើ​កោសល្យវិច័យ​លទ្ធផល​ប្រឡង​បាក់ឌុប  ក្រោយ​មានការ​តវ៉ា | ភ្នំពេញ ប៉ុស្ដិ៍