Home ព័ត៌មានអន្តរជាតិ អ្នកស្រាវជ្រាវចិនផលិតកែវប្រភេទថ្មីអាចរលាយដោយខ្លួនឯង

អ្នកស្រាវជ្រាវចិនផលិតកែវប្រភេទថ្មីអាចរលាយដោយខ្លួនឯង

82
0

ប្រទេសចិន ៖ ក្រុមអ្នកស្រាវជ្រាវចិនបានបង្កើតកែវប្រភេទថ្មីមួយដែលវាអាចរលាយដោយខ្លួនឯងបាន ហើយគេអាចយកវាមកកែច្នៃប្រើប្រាស់ឡើងវិញផងដែរ ។ គេចាត់ទុកថា កែវផលិតពីផ្លាស្ទិក គឺជាសំរាមមួយប្រភេទដែលត្រូវបានគេបោះចោលរាយប៉ាយនៅតាមទីកន្លែងនានា ហើយវាត្រូវចំណាយពេលរាប់រយឆ្នាំឯណោះដើម្បីរលាយបាត់ពីផែនដី ។

ក្រុមអ្នកស្រាវជ្រាវមកពីស្ថាប័នវិស្វកម្មនៃវិទ្យាសាស្ត្រចិនបានពិសោធន៍លើកែវមួយប្រភេទ ដែលវាអាចរលាយដោយខ្លួនឯងបាន ដោយការប្រើប្រាស់អាស៊ីតអាមីណូ ឬ peptide បានមកពីដំណើរការពិសោធន៍ផ្នែកជីវសាស្ត្រ ។Chinese researchers develop biodegradable, recyclable glass

បើតាមលទ្ធផលនៃការស្រាវជ្រាវរបស់ Science Advance បញ្ជាក់ថា កែវប្រភេទថ្មីនេះមានគុណសម្បត្តិផ្នែកពន្លឺល្អឥតខ្ចោះ ដែលធ្វើឱ្យវាសមស្របក្នុងការផលិតសារធាតុបន្ថែម ។ លើសពីនេះ វាអាចរលាយដោយមីក្រូសរីរាង្គនៅក្នុងធុងជីកំប៉ុសផងដែរ ។

លទ្ធផលនៃការស្រាវជ្រាវរកឃើញទៀតថា កែវប្រភេទថ្មីនេះ គេអាចយកវាទៅកែច្នៃប្រើប្រាស់ឡើងវិញបានទៀតផង បើធៀបនឹងកែវទូទៅ និងវត្ថុផ្លាស្ទិកផ្សេងទៀតដែលមនុស្សប្រើប្រាស់នាពេលបច្ចុប្បន្ន ។ ប្រទេសនានានៅលើពិភពលោកកំពុងប្រឈមនឹងបញ្ហាសំរាមផ្លាស្ទិកមិនរលាយ ហើយក្នុងនោះក៏មានកែវផងដែរ ដែលគេបានបោះវាចោលនៅតាមកន្លែងសាធារណៈនានា ហើយបណ្តាលឱ្យប៉ះពាល់ដល់បរិស្ថានជាខ្លាំង ៕Chinese researchers develop biodegradable, recyclable glass to promote  sustainable economy | Tech2Thai

ប្រភព ៖ environment