កោះក្រាដានរបស់ថៃជាប់ចំណាត់ថ្នាក់លេខ១ មានឆ្នេរខ្សាច់ស្អាតបំផុតលើពិភពលោក

ប្រទេសថៃ ៖ វែបសាយមួយរបស់ប្រទេសអង់គ្លេសឈ្មោះ World Beach Guide បានចាត់ចំណាត់ថ្នាក់ឆ្នេរសមុទ្រស្រស់ស្អាតបំផុតនៅលើពិភពលោកចំនួន១០០កន្លែង ប្រចាំឆ្នាំ២០២៣ (Top 100 beaches on Earth 2023) ដើម្បីលើកកម្ពស់ផ្នែកទេសចរណ៍ និងឱ្យភ្ញៀវទេសចរអាចមកកម្សាន្តនៅឆ្នេរខ្សាច់ពណ៌ស ក្នុងនោះ កោះក្រាដាន ខេត្តត្រាង ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ១ ដែលមានឆ្នេរខ្សាច់សស្អាតបំផុតលើពិភពលោក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKpkEnWKUfrWHVYNKc2WvwQ-v20pb5tKS5UgDujtv9R64Ct43r1KNZfqMvTBpFOA9mRUj10JKQN3voN5kDYIxBK7lyNN9z58_F98xBCk1kWjMo5lCme7OF84XYGzcpvgTLznypmpBC1ha7cYeQpOFZWgI41_2JC-KHh8MhNvp-r-vizC9bAJdKRTzb/s320/photo_2023-04-06_19-32-44.jpg

គុណសម្បត្តិរបស់កោះនេះ គឺមានផ្ទៃទឹកសមុទ្រពណ៌ខៀវ មានពន្លឺព្រះអាទិត្យចែងចាំងគ្រប់ពេល និងមានខ្យល់តិចៗបក់នៅលើឆ្នេរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvLJaVDREuox31GtmkjIiTTJ4J50uAsUcxKBelPbW5Et8ahcWvhtTY3xzFR4ETzqY7QE7in2j-GIeUQYrjljEhV0jJ4cSzOviSYFHE5oErzAwihsJ6NXZIGlQxi5fSWuM0bLAWalmSfhp2Y2WUM4IGZWDywHzk1a8VRTYFmCfexJpf6fsKcT1Qh5B-/s1600/download%20(11).jpg

 

លើសពីនេះ វែបសាយ World Beach Guide ក៏បានផ្តល់ចំណាត់ថ្នាក់ដល់ឆ្នេរសមុទ្រផ្សេងទៀតរបស់ប្រទេសថៃផងដែរ ដូចជា ៖
-ឆ្នេរសមុទ្រ Railay ខេត្តក្រាប៊ី ជាប់ចំណាត់ថ្នាក់ទី៩
-ឆ្នេរសមុទ្រ Freedom ខេត្តភូកេត ជាប់ចំណាត់ថ្នាក់ទី១៨
-ឆ្នេរសមុទ្រឡែមហាដ កោះយ៉ាវយ៉ៃ ខេត្តផាំងង៉ា ជាប់ចំណាត់ថ្នាក់ទី២១
-ឆ្នេរសមុទ្រតាណូត កោះតៅ ខេត្តស៊ូរ៉ាត់ថានី ជាប់ចំណាត់ថ្នាក់ទី៤៤
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdm4-M_VBNP4eczYvfuUuHHrgtfFQTsZlRSooRUeTtxVbgWvYj_6gn7WtcqtT38ITlCQywG8ckPxob790B0cvoo21UR5pSU1GiWoi_7_FD9dcFq9WeSt6swILXt03-tqky-NSNi_hm8KR8wK8R_1QWd69x3F1GGe3d38cnUPXWGH9B04HdqJsBx_fQ/s1600/download%20(12).jpg
វែបសាយនេះបានបញ្ជាក់ថា ប្រទេសថៃត្រូវបានគេទទួលស្គាល់ច្រើនក្នុងរឿងឆ្នេរសមុទ្រស្រស់ស្អាត មានឆ្នេរខ្សាច់ពណ៌ស ដែលលាតសន្ធឹងនៅតាមឆ្នេរប្រៀបដូចជាឋានសួគ៌របស់ភ្ញៀវទេសចរ ។ ចំណែកកោះក្រាដាន គឺជាកោះមួយស្ថិតក្នុងចំណោមកោះតូចធំប្រមាណ៤០ និងជាផ្នែកសំខាន់នៃឧទ្យានជាតិ Hat Chao Mai ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiagR0974i1wK0yibhMTI5e6ckOp6QPcNhiPaGTjCOePoD6xVThplcXQUtqCV63rLSW58nzCuteyxh_B2lmQwsvkLqipXOPlogEhEcNTKQBmCThTMxRBD75evz___X3vjJzqoq3l0QM-sc_yE7UizTKkAeaA3KY5AhU05SvPguLuwbO9Z9xWdTWTYg7/s1600/images%20(7).jpg
ក្នុងចំណោមកោះតូចធំទាំងនេះ កោះក្រាដាន គឺជាកោះស្រស់ស្អាតបំផុតតាមបែបធម្មជាតិ ដែលវាស្ថិតនៅមិនឆ្ងាយពីភាគខាងត្បូងខេត្តភូកេត ។ ដូច្នេះហើយ កោះនេះហ៊ុព័ទ្ធទៅដោយសម្រស់ធម្មជាតិ ដែលជាកន្លែងគ្មានហ្វូងមនុស្ស និងសំឡេងរំខាន ហើយអំណោយផលសម្រាប់អ្នកធ្វើកិច្ចការស្រាវជ្រាវ សម្រាកលំហែរកាយ និងអាំងថ្ងៃ ៕ ប្រភព ៖ khaosod
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgslS69Ovqb30SgTSMQ-QhjGxpW31dfCrS05zhq1ytL_PzNN6e0cTvUj7kEDpTfCV84mYOd_3hPktAVGXy4rcEnSkvgyDQnXPLXlDH0GltJfvht5GW6KXo5v0qSe0BcKll5G7R08bPLU0XV0aLIgmOW7W7Nc0vV33w04wjMe77LB8lZCNhWM3GiSzZd/s1600/images%20(8).jpg