ប្រទេសរុស្ស៊ី ៖ រុស្ស៊ីបានធ្វើសេចក្តីថ្លែងការណ៍លើកដំបូង ក្រោយពីប្រទេសនេះក្លាយជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រចាំខែមេសា ឆ្នាំ២០២៣ ។ រុស្ស៊ីបញ្ជាក់ថា ខ្លួនមិនបានគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរទេ ហើយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនមែនជាគោលការណ៍របស់កងទ័ពរុស្ស៊ីទេ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZmnGyb7_gxG6xvCGi8EOE5O7w_aA2u0uhKXlXY-a94QnZUGJsynCaUltFpmsdG4If5mlRQ_pw1AwnRbIEqcVbnQddIg9IHTTK5cAtrWD492PQ2Mvhkaf0kHiktZBNY_FCRZ4DIueRbLb8yzof0jNNQq5osPbL4ylzV315p5g3pagUncVGqL4m_BBe/s320/photo_2023-04-06_14-33-32.jpg

លោក Wassili Nebenzia ឯកអគ្គរាជទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (United Nations) បានធ្វើសេចក្តីថ្លែងការណ៍ជាលើកដំបូងកាលពីថ្ងៃទី៣ ខែមេសា កន្លងមកថា ក្រោយពីរុស្ស៊ីធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែមេសា នៅថ្ងៃទី១ ខែមេសា លោកសូមបញ្ជាក់ថា រុស្ស៊ីមិនបានគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរដូចការចោទប្រកាន់ទេ ។

លោកបន្តថា ការចោទប្រកាន់មកលើរុស្ស៊ីនេះ គឺគ្រាន់តែជាពាក្យឃោសនាប៉ុណ្ណោះ ហើយការប្រើប្រាស់អាវុធនុយក្លេអ៊ែរមិនមែនជាគោលការណ៍របស់កងទ័ពរុស្ស៊ី ដូចការចោទប្រកាន់ទេ ។ ដរាបណា មានការរៀបចំសណ្តាប់ធ្នាប់នៅលើពិភពលោកបច្ចុប្បន្នរបស់អង្គការសហប្រជាជាតិ គឺនឹងគ្មានការកែប្រែច្បាប់ ឬការអនុវត្តផ្សេងៗទេ ។ ជាមួយគ្នានេះ រុស្ស៊ីបានផ្ញើលិខិតអញ្ជើញប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ ដើម្បីធ្វើការប្រជុំមិនផ្លូវការមួយនៅថ្ងៃទី៥ ខែមេសា អំពីប្រធានបទការជម្លៀសកុមារចេញពីតំបន់ជម្លោះ ។

មុននេះ រុស្ស៊ីបានបដិសេធថា ខ្លួនមិនបាននិរទេសកុមារចេញពីប្រទេសអ៊ុយក្រែនទេ ប៉ុន្តែរុស្ស៊ីគ្រាន់តែជួយជម្លៀសកុមារចេញពីតំបន់ជម្លោះប៉ុណ្ណោះ ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅខែមីនា ឆ្នាំ២០២៣ ។ តុលាការនេះចោទប្រកាន់ថា រុស្ស៊ីបាននិរទេសកុមារចេញពីអ៊ុយក្រែន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2hFlrL5WVYp97qcR2buEHnZPWl3oJTWxJagQDFNDd3euF0OzavrwTPfoE5NOV7MK5LAai-3Uod0U-mPGA2wGkWhoR6eCi631d1n4I-ZsYdpEFQKoqMoBOWOAeYYwb7aCmHBUotDj5sS3ufH7rKc64hKwbrPtzP3rs1IuCX2wQgtVbvmWpulVUtRh/s1600/download.jpg

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែលើកចុងក្រោយបង្អស់ គឺនៅខែកុម្ភៈ ឆ្នាំ២០២២ ហើយនៅខែកុម្ភៈនេះដែរ គឺជាពេលដែលរុស្ស៊ីបញ្ជូនកងទ័ពទៅវាយប្រហារអ៊ុយក្រែន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSmcQuof05-zi4wTQM_FzIuBAH2NIePtIJKKxFhMk2aFuKm01Ct_g4aJOz4yzhdmZGR0DgUWxsVJHxYn5YXbiWG7Wxr-WDoRn3Zzmc_djOdgrtuxp6Mf6nHC-48Vs08G6TXx5i9vrLiW0FAZIOyDSAo3E9PEiqf8npLhcK444Ia_UDICPPqFK1iPDZ/s320/2022-04-05T154840Z_1264103589_RC23HT946XY5_RTRMADP_3_UKRAINE-CRISIS-UN-1024x683.jpg

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានតួនាទីទទួលខុសត្រូវថែរក្សាសន្តិភាព ហើយប្រឆាំងនឹងការឈ្លានពាននានានៅលើពិភពលោក ។ ប្រធានក្រុមប្រឹក្សាសន្តិសុខ គឺជាតំណែងដែលប្រទេសនីមួយៗផ្លាស់ប្តូរគ្នាធ្វើជាប្រធាន១ខែម្តង ក្នុងចំណោមប្រទេសជាសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ សរុបចំនួន១៥ប្រទេស ដែលចាត់ឡើងតាមលេខរៀងតួអក្សរ ។ ម្យ៉ាងទៀត ប្រធានក្រុមប្រឹក្សាសន្តិសុខនេះ គ្រាន់តែជាតំណែងតាមបទប្បញ្ញត្តិប៉ុណ្ណោះ ហើយគ្មានអំណាចពិសេសអ្វីទេ ៕ ប្រភព ៖ TNN World