ការឈឺធ្មេញគឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតដែលអាចកើតមាននៅគ្រប់វ័យ។ យោងតាមស្ថិតិចុងក្រោយបង្អស់ នៅលើពិភពលោកមានមនុស្ស ៣ ពាន់លាននាក់ ដែលមានបញ្ហាមាត់ធ្មេញ ហើយចំនួននេះនៅតែកើនឡើងជារៀងរាល់ឆ្នាំ ដែលការឈឺធ្មេញនេះគឺជារោគសញ្ញាធម្មតាបំផុត។ ដូច្នេះហើយក្នុងករណីអ្នកឈឺធ្មេញ ប៉ុន្តែមិនមានពេលទៅជួបពេទ្យធ្មេញ អ្នកអាចអនុវត្តវិធីងាយៗចំនួន ៦ នេះដើម្បីបំបាត់ការឈឺធ្មេញនៅផ្ទះបាន។

១.ប្រើខ្ទឹមបារាំង៖ យោងតាមអ្នកជំនាញបាននិយាយថា ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងប្រឆាំងនឹងការរលាក ខ្ទឹមបារាំងនឹងជួយបានច្រើនក្នុងការសម្លាប់មេរោគនៅខាងក្នុងមាត់ ការពារការរីករាលដាល និងការពារការពុកធ្មេញយ៉ាងមានប្រសិទ្ធភាព។ ដើម្បីធ្វើបែបនេះ ដំបូងត្រូវយកខ្ទឹមបារាំងមួយចំណិតធំ ហើយទំពារវាលើកន្លែងដែលរលាករហូតដល់បាត់ធុំក្លិនខ្ទឹមបារាំង។ បន្ទាប់មកអ្នកទំពារចំណិតខ្ទឹមបារាំងបន្ថែមទៀតរហូតដល់អ្នកមិនសូវមានអារម្មណ៍ឈឺចាប់ រួចឈប់។

The Most Popular Types Of Onions Explained

២.ប្រើកន្សែងត្រជាក់៖ ក្នុងករណីដែលអ្នកឈឺធ្មេញដោយសារការរលាកអញ្ចាញធ្មេញ អ្នកអាចប្រើវិធីបង្ហាប់ត្រជាក់ ដើម្បីបំបាត់ការឈឺធ្មេញ វិធីសាស្រ្តនេះមានប្រសិទ្ធភាពក្នុងករណីមានការរលាកស្រួចស្រាវ។ វិធីធ្វើគឺសាមញ្ញណាស់ ដំបូងដាក់ទឹកកកខ្លះក្នុងថង់ក្រណាត់ ឬកន្សែង បន្ទាប់មក អ្នកយកកន្សែងត្រជាក់នោះមកបិទថ្ពាល់ខាងក្រៅ ដើម្បីបង្រួមកន្លែងដែលរលាករយៈពេល ២០ នាទី កុំលាបត្រង់កន្លែងឈឺ ហើយធ្វើម្តងទៀតក្រោយ ៤-៦ ម៉ោង។

Oshibori - Wikipedia

 

៣.ប្រើថង់តែជីអង្កាម៖ ជាមួយនឹងលក្ខណៈសម្បត្តិនៃការស្ពឹករបស់វា ជីអង្កាម អាចផ្តល់នូវការធូរស្រាលបណ្តោះអាសន្នពីការឈឺធ្មេញយ៉ាងមានប្រសិទ្ធភាព។ ដើម្បីអនុវត្តវិធីនេះ សូមដាក់ថង់តែដែលប្រើរួចក្នុងទូទឹកកករហូតដល់ត្រជាក់។ បន្ទាប់មក អ្នកយកថង់តែដាក់លើស្បែកដែលរលាកប្រហែលកន្លះម៉ោងដើម្បីបំបាត់ការឈឺចាប់ ។

៤.ប្រើទឹកអំបិល៖ អំបិលមានសារធាតុប្រឆាំងបាក់តេរីធម្មជាតិដែលជួយបន្ថយរោគសញ្ញាឈឺធ្មេញ និងសម្លាប់បាក់តេរីមួយចំនួនដែលបណ្តាលឱ្យរលាកយ៉ាងមានប្រសិទ្ធភាព។ វិធីធ្វើ យកអំបិល ១ស្លាបព្រាបាយ ដាក់ក្នុងទឹកក្ដៅឧណ្ហៗ ភ្លក់មើលថាមានក្លិនឈ្ងុយ មិនគួរប្រៃពេកទេ បន្ទាប់មកយកវាមកលាងមាត់ ធ្វើម្តងហើយ ម្តងទៀត រហូតដល់បាត់ការឈឺចាប់។

Salt Water Gargle Vs. COVID-19: Researchers Launch Study to Lessen Symptoms  and Duration of Illness | BioSpace

៥.ប្រើខ្ទឹមស៖ ខ្ទឹមសមានសមាសធាតុជាច្រើនដែលមានសមត្ថភាពការពារការរលាក និងលើកកម្ពស់ការវិវត្តនៃប្រព័ន្ធភាពស៊ាំ។ ដើម្បីធ្វើបែបនេះ ដំបូងត្រូវបកខ្ទឹមសមួយកំពឹសលាងសម្អាត រួចទំពារខ្ទឹមសមួយកំពឹសចូលត្រង់កន្លែងឈឺធ្មេញ។ ប្រសិនបើការឈឺចាប់នៅតែមិនបាត់ ចូរទំពារខ្ទឹមសទីពីរ។

៦.កម្ពស់ខ្នើយសមល្មម៖ ឈឺធ្មេញ ឬរលាកអញ្ចាញអាចបណ្តាលមកពីកំណកឈាមនៅក្បាល។ ដូច្នេះហើយ សម្រាប់មនុស្សមួយចំនួន ការគេងដោយខ្នើយមួយ ឬពីរអាចសម្រាលការឈឺចាប់បានគ្រប់គ្រាន់ដើម្បីងងុយគេង។ ការផ្លាស់ប្តូរកម្ពស់ខ្នើយពេលគេងគឺរក្សាទីតាំងគេងសមរម្យ ផាសុខភាព កម្ពស់ល្មមសម្រាប់សាច់ដុំឆ្អឹងខ្នង ក និងមុខដាក់ឱ្យស៊ីមេទ្រី ជៀសវាងការស្ពឹក ឬវិលមុខភ្លាមៗ។

Buy Luxury Hotel Bedding from Marriott Hotels - Down Alternative Eco Pillow

ប្រភព៖ phuntoday.com