សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Apple Inc. បានបង្ហាញថា ខ្លួនត្រៀមកាត់បន្ថយបុគ្គលិកមួយចំនួនក្នុងផ្នែកលក់រាយនៅការិយាល័យកណ្តាលក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ វាជាការកាត់បន្ថយបុគ្គលិកពេញម៉ោងក្នុងក្រុមហ៊ុនជាលើកដំបូង ចាប់តាំងពីក្រុមហ៊ុននេះចាប់ផ្តើមប្រើវិធានការកាត់បន្ថយការចំណាយដើមទុន និងគ្រប់គ្រងការចំណាយទាំងអស់ក្នុងក្រុមហ៊ុន នៅចុងឆ្នាំ២០២២ កន្លងមក ។

បុគ្គលិកពេញម៉ោងក្នុងផ្នែកលក់រាយដែលក្រុមហ៊ុនគ្រោងកាត់បន្ថយនេះ នឹងរួមទាំងបុគ្គលិកក្នុងផ្នែកអភិវឌ្ឍន៍រចនាសម្ព័ន្ធ ការរចនាបណ្តាញលក់រាយ និងបុគ្គលិកលក់ទូរស័ព្ទស្មាតហ្វូនក្នុងហាងផងដែរ ។ ចំពោះមូលហេតុឈានដល់ការកាត់បន្ថយបុគ្គលិកនេះ គឺដោយសារសេដ្ឋកិច្ចរបស់អាមេរិក និងពិភពលោកបានបន្ថយល្បឿនជាបន្តបន្ទាប់ ដែលធ្វើឱ្យអតិថិជនកាត់បន្ថយការចំណាយរបស់ពួកគេតាំងពីឆ្នាំ២០២២ មកម្ល៉េះ។Apple workers petition against company's return-to-office plan | HRD America

មុននេះ Apple Inc. បានព្យាយាមយ៉ាងខ្លាំងដើម្បីប្រើប្រាស់វិធានការ និងគ្រប់គ្រងការចំណាយនានា ដោយផ្តោតលើការបង្កើនប្រសិទ្ធភាពការងារ ជាជាងត្រូវកាត់បន្ថយបុគ្គលិករបស់ខ្លួនដូចក្រុមហ៊ុនបច្ចេកវិទ្យានាំមុខនានាលើពិភពលោក ដែលបានប្រកាសកាត់បន្ថយបុគ្គលិកជាច្រើននាក់ ។ ការជួលបុគ្គលិករបស់ក្រុមហ៊ុន Apple Inc. បានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៤ ដែលក្រុមហ៊ុននេះមានបុគ្គលិកនៅទូទាំងពិភពលោកចំនួន១០ម៉ឺននាក់ មកស្មើជាង១៦ម៉ឺននាក់នៅឆ្នាំ២០២២ ។

កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន Apple Inc. មានបុគ្គលិកទាំងអស់ចំនួន១៦ម៉ឺន៤ពាន់នាក់ ហើយគេសង្កេតឃើញថា Apple Inc. គឺជាក្រុមហ៊ុនតែមួយប៉ុណ្ណោះក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលមិនបានជួលបុគ្គលិកបន្ថែមទៀតក្នុងអំឡុងពេលជំងឺកូវីដរាតត្បាត ខណៈក្រុមហ៊ុនដូចជា Google និង Meta (ជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក) បានជួលបុគ្គលិកជាច្រើននាក់ក្នុងអំឡុងពេលនោះ ៕What is Apple? Company Culture, Mission, Values | Glassdoor ប្រភព ៖ BTimes