រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែងលម្អដ៏អស្ចារ្យនៅខាងក្នុង និងក្រៅអគារនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន និងផ្តល់ជូនការបញ្ចុះតម្លៃពិសេសជាច្រើនពេញមួយខែមេសានេះ រួមមាន ម្ហូប សេវាកម្មស្ប៉ា កញ្ចប់ស្នាក់នៅសណ្ឋាគារ ។ល។

អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពសប្បាយរីករាយជាមួយនឹងអាហារប៊ុហ្វេដ៏ពិសេសបែបខ្មែរបូករួមនឹងមុខម្ហូបអន្តរជាតិនៅភោជនីយដ្ឋាន The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ពីថ្ងៃទី១៤-១៦ ខែមេសា ម្នាក់ ៤០ ដុល្លារប៉ុណ្ណោះ។ ប្រសិនបើពុកម៉ែបងប្អូនមានបំណងចង់ពិសាប៊ុហ្វេអន្តរជាតិបែបចូលឆ្នាំខ្មែរ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ពីថ្ងៃទី១៤-១៦ ខែមេសា ម្នាក់ ៣៨ ដុល្លារប៉ុណ្ណោះ។ រីករាយតាមចិត្តជាមួយនឹងអាហារប៊ុហ្វេដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញដោយមានបន្ថែមមុខម្ហូបណែនាំដោយមេចុងភៅ ម្ហូបប្រពៃណីខ្មែរ គ្រឿងសមុទ្រស្រស់បែបអាស៊ី និងអឺរ៉ុប និងមុខម្ហូបជាច្រើនមុខទៀត។ សូមណែនាំឱ្យកក់ទុកមុនដោយចូលទៅកាន់គេហទំព័រ www.nagaworld.com អ៊ីម៉ែល dining@nagaworld.com ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Id9B9oqgh03qTm2jCVSWiOTGq48xx0MsF1nm7IBzTSZulshvV6JJJl6NekAWNUIQh_Bb1jzSptAgrRo-pAcr9huwOH4zBneT5HfUbCZHH0A8zohS3b15jqwsdZmKpMwXXi12la93Gts5QJObKAtwPKdYEkOxbD2sBEqgcNNLlzfkYdcCcUNW26uZ/s1280/photo_2023-04-05_13-38-25.jpg

ប្រសិនបើលោកអ្នកមានបំណងចង់ទទួលយកបទពិសោធន៍ស្ប៉ាដ៏មានសេចក្តីសុខសម្រាប់សុខភាពពិតប្រាកដ លោកអ្នកអាចសាកល្បងសេវាកម្មស្ប៉ារយៈពេល ១២០ នាទីដែលមានការស្អំក្តៅដោយប្រើថ្នាំបុរាណ និងការម៉ាស្សាដងខ្លួនបែបខ្មែរតម្លៃត្រឹមតែ ៨៨ ដុល្លារនៅមណ្ឌលស្ប៉ាប្រណីតទាំងពីរនៅណាហ្គាវើលដ៍ ឬលោកអ្នកអាចរីករាយជាមួយកញ្ចប់សេវាកម្មកាត់ និងសម្អាតក្រចកដៃជើង កក់សក់ ផ្លុំស្ងួត ម៉ាស្សាក្បាល និងស្មា ម្នាក់ ៤៨ ដុល្លារប៉ុណ្ណោះ។ កម្មវិធីប្រូម៉ូសិនផ្តល់ជូនពីឥឡូវនេះរហូតដល់ថ្ងៃទី៣០ ខែមេសា។ កក់តាមរយៈ www.nagaworld.com អ៊ីម៉ែល hotelreservation@nagaworld.com ឬលេខទូរសព្ទ ០២៣ ២២៨ ៨២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjHWGXYEuXWzl9b8rOz5-BPp20S7MwOaHwSF2b_NjsiBLRuyXHbED5JRyt1hVjCQ7dH3ND9IsnbKVe8hvMSbQNHLkmNu-0NAn1sEtPkWCO8GW3n-80NmrHVt_GI9V7b5wK7UNRB9pm3_GeBjyqkBF7H79os74eFcDikn_BCZdBDSDuVDsy8kmeVnPg/s1191/photo_2023-04-05_13-38-27.jpg

ចំណែកឯកញ្ចប់ប្រូម៉ូសិនការស្នាក់នៅដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នឹងផ្តល់ជូននូវការស្នាក់នៅដ៏មានផាសុកភាពប្រសិនបើលោកអ្នកមិនចាកចេញពីទីក្រុង។ កញ្ចប់ការស្នាក់នៅ ៣ ថ្ងៃ ២ យប់ រួមបញ្ចូលការស្នាក់នៅបន្ទប់ Superior ដោយមានផ្តល់ជូនអាហារពេលព្រឹករៀងរាល់ថ្ងៃ អាហារប៊ុហ្វេសម្រាប់ ២ នាក់ ស្រាទំពាំងបាយជូរឥតគិតថ្លៃ ១ ដប បណ្ណភេសជ្ជៈ ២ សន្លឹកជាមួយអត្ថប្រយោជន៍ ដូចជា ការចុះឈ្មោះក្រោយម៉ោងកំណត់ និងបណ្ណស្ប៉ា ២០ ដុល្លារ! កញ្ចប់ប្រូម៉ូសិននេះឥឡូវនេះតម្លៃ ២២៨ ដុល្លារ (ដែលស្មើនឹង ៣០៥ ដុល្លារ) ក្នុងខែមេសានេះ។ កក់ទុកមុនឥឡូវនេះតាមរយៈ www.nagaworld.com ឬ hotelreservation@nagaworld.com ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk7pNVjD3M4bXTYVTAZ3xvIMHOIPX5oBR0SdLlbX_9Qq7sUqJSHxHkPw7y2tbFsM9JVxtikFDptR1DfJZ2BpuKrKDQ5-qdd8BL-0EhcdNm1Uz-cyBHkKjU352y-y3Gf2asnQm4_j3Iqfeg7a-EFNgjnViZWhjzsNYRB0px0LyAZTCYLBr-cpJUAqlE/s1191/photo_2023-04-05_13-38-30.jpg

ការតុបតែងលម្អបែបប្រពៃណីខ្មែរជាមួយអំពូលភ្លើងចម្រុះពណ៌នៅខាងក្នុងណាហ្គាវើលដ៍ ផ្តល់នូវបរិយាកាសដ៏ស្អាតប្លែកភ្នែក។ មិនតែប៉ុណ្ណោះ ក៏មានការតុបតែងលម្អដ៏ទាក់ទាញនៅខាងក្រៅណាហ្គាវើលដ៍ទី១ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ផងដែរដែលអ្នកដំណើរ និងភ្ញៀវទេសចរអាចអញ្ជើញទៅកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ដូចជា រូបផ្កាយធំៗ រោងដែលបំពាក់ដោយរូបផ្កាយ និងដើមឈើដ៏ធំដែលមានក្រណាត់ទង់ជាតិចម្រុះពណ៌បក់រវិចៗព្រមទាំងរូបសំណាកទន្សាយកម្ពស់ ៤ ម៉ែត្រ ២ គូដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំថោះនាំលាភសំណាង។
សូមគោរពអញ្ជើញពុកម៉ែបងប្អូនទៅប្រារព្ធ និងអបអរពិធីបុណ្យធំបំផុតប្រចាំឆ្នាំនៅណាហ្គាវើលដ៍។ សួស្តីឆ្នាំថ្មី!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKMPwsktfjit_GuHCXAW-XelV1N8wh4RSqhDXz4yE1EMFVZzrYxSRX1hBMBFxe1a0Etwi2A8p31-dPWQ4Dn5e9ESUBrJYwJW-LdK4wY6dbbILqzEv-PMz1Y_4zwiAtQjiRMTPK1NFQMYuwdts_oHAoYbLHhpegMBWBoNlmdy1WYDtnGZoNYN0qbRF4/s1191/photo_2023-04-05_13-38-28.jpg###អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.comhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjgsi5VTiSQMFLE1YwlfEkgY-tfaHY3wOZC68lRfmDcHcWVrKT24qRHj9ECA1EQAmKqVnSSAFQVaQnCzFhKYolI_PpUbei6DE_2TiKiclFrW2A72jCFVv6ufYtV-eSxqS9lmFQNU0Df8TxWJ3dKUzIBm-BN4r181KU_OnmhhUx06m3kUz8o3_MwWhF/s1280/photo_2023-04-05_13-38-31.jpg