Home ព័ត៌មានអន្តរជាតិ ប្រទេសទាំង១០ដែលស្រ្តីត្រូវបានគេរំលោ.ភបំពានច្រើនជាងគេ

ប្រទេសទាំង១០ដែលស្រ្តីត្រូវបានគេរំលោ.ភបំពានច្រើនជាងគេ

174
0

មិនថាសម័យការណាទេមនុស្សស្រីតែងតែជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទរហូតមកដល់ពេលបច្ចុប្បន្ន។ តាមប្រភពពត៌មាន Wonderslist បានរកឃើញថាមានប្រទេសចំនួន១០ដែលស្រ្តីត្រូវបានគេរំលោភបំពានផ្លូវភេទច្រើនជាងគេ ដែលក្នុងនោះមានដូចជា៖

១.អាហ្រិ្វកខាងត្បូង(South Africa)៖ ប្រទេសអាហ្រ្វិកខាងត្បូងគឺជាប្រទេសដែលមានការរំលោភបំពានផ្លូវភេទច្រើនជាងគេនៅលើលោក តាមការសិក្សាស្រាវជ្រាវ៤០%នៃស្រ្តីត្រូវបានគេចាប់រំលោភផ្លូវភេទ និង៤%នៃបុរសត្រូវបានគេបង្ខំឱ្យរួមភេទជាមួយភេទដូចគ្នា ហើយ៤១%ទៀតគឺជាកុមារ។Questioning the Domestic Violence Act in South Africa

២.ស៊ុយអែត(Sweden)៖ ប្រទេសស៊ុយអែតជាប់ឈ្មោះជាប្រទេសដែលគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រី ក្នុងការរំលោភបំពានផ្លូវភេទ យោងតាមទិន្នន័យSwedish National Council for Crime Prevention បានឱ្យដឹងថាមានមនុស្សចំនួន៦,៦២០នាក់ត្រូវបានគេចាប់រំលោភ ដែលការរំលោភនេះមានតាំងពីឆ្នាំ១៩៧៥មកម្លេះ។South Africa is notorious for its high levels of gender-based violence

៣.អាមេរិក(USA)៖ តាមរបាយការណ៍ According to George Mason University បានឱ្យដឹងថាមនុស្សចំនួន២៩៣,០០០នាក់ត្រូវបានគេរំលោភបំពាន១ដងក្នុង១ជីវិត ហើយការចាប់រំលោភនោះគឺចាប់ពីអាយុ១២ឆ្នាំឡើងទៅ។Now Should We Speak Femicide? - Ms. Magazine

៤.អង់គ្លេសនិងវេលស៍(England and Wales)៖ យោងតាមរបាយការណ៍Rape statistics United Kingdom បានឱ្យដឹងថាមានមនុស្សចំនួន៨៥,០០០នាក់ត្រូវបានគេរំលោភបំពាន ក្នុងនោះ៧៣,០០០នាក់ជាស្ត្រី ហើយ១២,០០០នាក់ជាបុរស។ នៅប្រទេសនេះមានករណីចាប់រំលោភ២៣០ដង ក្នុង១ថ្ងៃ។End the six-month limit on assault that fails so many domestic abuse  victims | Yvette Cooper | The Guardian

៥.ឥណ្ឌា(India)៖ តាមប្រភព National Crime Record Bureau (NCRB) បានរាយការណ៍ថាមានស្ត្រីចំនួន៣៣,៧០៧នាក់ត្រូវបានគេរំលោភបំពាន ហើយស្រ្តី២៤,៩២៣ ត្រូវបានរាយការណ៍ទៅកាន់ប៉ូលីស អ្វីដែលគួរឱ្យខ្លាចនោះគឺរាល់២០នាទី១ដង ស្រ្តីនៅឥណ្ឌាម្នាក់ត្រូវបានគេចាប់រំលោភ។Domestic violence in India - Wikipedia

៦.នូវែលសេឡង់(New Zealand)៖ យោងតាមរបាយការណ៍យុត្តិធម៌របស់ប្រទេសនូវែលសេឡង់ គេបានរកឃើញថារៀងរាល់២ម៉ោងម្តង ស្រ្តីម្នាក់បានទទួលរងក្នុងការរំលោភបំពានផ្លូវភេទ។ ក្នុងប្រមាណឆ្នាំថ្មីៗនេះអត្រានៃការរំលោភបំពានផ្លូវភេទរបស់ស្រ្តីនូវែលសេឡង់ បានកើនឡើង១៥%ជារៀងរាល់ឆ្នាំ។New Zealand to give domestic violence survivors paid leave – could this  work in SA? | Life៧.កាណាដា(Canada)៖ តាមរបាយការណ៍របស់ប្រទេសកាណាដាបានរាយការណ៍ថាមានស្រ្តីចំនួន៤៦០,០០នាក់ត្រូវបានរងគ្រោះក្នុងការរំលោភបំពានផ្លូវភេទ ហើយនៅក្នុងនោះ៨០%គឺជាសមាជិកគ្រួសារនិងមិត្តភក្កិ និងមានស្រ្តីចំនួន៦%តែប៉ុណ្តោះដែលបានរាយការណ៍ទៅកាន់ប៉ូលីស។Domestic Violence On The Rise In Canada After 8-year Decline | Abbotsford  News

៨.អូស្ត្រាលី(Australia)៖ នៅក្នុងឆ្នាំ២០២២ស្រ្តីចំនួន៥១,២០០នាក់ ដែលនៅក្នុងនោះស្រ្តីអាយុ១៨ឆ្នាំឡើង ត្រូវបានគេរកឃើញថាស្រ្តីទាំងនោះបានរងគ្រោះក្នុងការរំលោភបំពានផ្លូវភេទ ហើយមានតែស្រ្តី៣០%តែប៉ុណ្តោះដែលបានរាយការណ៍ទៅកាន់ប៉ូលីស។Protests As Austria Grapples With Violence Against Women

៩.ហ្ស៊ីមបាវេ(Zimbabwe)៖ យោងតាមរបាយការណ៍ Zimbabwe National Statistics បានឱ្យដឹងថាមានស្រ្តីចំនួន១៦នាក់ត្រូវបានគេរំលោភបំពានផ្លូវភេទជាងរៀងរាល់ខែ។ នៅឆ្នាំ២០២២ ស្រ្តីចំនួន១៥២៤នាក់រងគ្រោះក្នុងការរំលោភបំពានផ្លូវភេទ ក្នុងចំណោមនោះ៧៨០នាក់ត្រូវបានគេចាប់រំលោភពីចន្លោះអាយុ១១-១៦ឆ្នាំ ហើយស្ត្រីនៅទីនោះបានរាយការណ៍ទៅប៉ូលីសតិចបំផុត។Zimbabwean women abused in the UK | Celebrating Being Zimbabwean

១០.ដាណឺម៉ាកនិងហ្វាំងឡង់(Denmark and Finland)៖ តាមការស្រាវជ្រាវរបស់អង្គការ European Union Agency for Fundamental Rights បានរកឃើញថាស្រ្តី៤៧%ត្រូវបានគេរំលោភបំពានផ្លូវភេទ។ នៅក្នុងចំណោមស្រ្តីនៅFinland ត្រូវបានគេចាប់រំលោភតាំងពីអាយុក្រោម១៥ឆ្នាំមកម្លេះ មានតែស្រ្តី១៣%តែប៉ុណ្តោះដែលបានរាយការណ៍ទៅកាន់ប៉ូលីស។