នារីម្នាក់មានគណនីហ្វេកប៊ុកឈ្មោះ Yan Nich បានបង្ហោះរូបភាពនិងសារនៅថ្ងៃទី៣១ ខែមីនា ដែលកំពុងមានទុក្ខជាទម្ងន់ទាមទាររកយុត្តិធម៌ជូនក្មួយរបស់ខ្លួនអាយុ៥ឆ្នាំដែលត្រូវបាត់បង់ជីវិតទាំងវ័យក្មេង ក្រោយគ្រូពេទ្យដកធ្មេញម្តង៧គ្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIVKHPHe9a81nM7pCXcUJdFAAIeU_8-XzIA6g7Kc5nhRpcnvQRY0sPW8jtdJP926HSi6tFoxeMdVBeZGy2BbBjL2VyYUyOXKeCdyS1VMRn43CDGlkkU3Kfz-a4pDb0BM_MJRLDAaTDRckeTQlhMF9LSodzPqlNNs6bPqfA2n0Uf9VkNanl1X9XNtng/s1104/322005418_5919431904743635_6401370923666167310_n.jpg

តាមការរៀបរាប់របស់គណនី Yan Nich បានសរសេរថា «មានដែរទេក្មេងអាយុ ៥ឆ្នាំ ដកធ្មេញម្ដង៧គ្រាប់ ថ្ងៃនេះគ្រួសារខ្ញុំមានទុក្ខជាទម្ងន់ មិនគួរណាក្មួយខ្ញុំជួបរឿងបែបនេះទេ លឿនពេកហើយ ក្មួយខ្ញុំដំបូងឡើយ ឈឺធ្មេញក៏ទៅមន្ទីរពេទ្យ… ដកធ្មេញម្ដងចំនួន ៧គ្រាប់ បន្ទាប់មកក្រោយដករួច ក្មួយខ្ញុំចាប់ផ្ដើម ហើមពោះ សាច់ប្រែជាលឿងអស់ ថាក្មួយខ្ញុំខ្សោយតំរង់នោម ថ្លើមរីក ហើយខ្សោយខ្លាំងណាស់ គេមិនអាចធ្វើអីបានទេ ថាសុខភាពគាត់ខ្សោយ ក្មួយខ្ញុំក្លាយជាពិការភ្នែក មើលលេងឃើញ..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7dJNv5-xoioxQcDJ820XpDPW1P0ZxSSbCzrxKhpiPsvNt09xp2tOaVrMSuW_hQcMyoZZiQAPCYTFZTDm81CUykSRwfahWCBO8PaUoo1OIJPEa_nBsLtj73bmPffhpBBDIsJPywmMBTXxGL9iqN-7yZq764q5u5vVj8r29jklr2o4j3jztH4lvyb-4/s2048/338575869_6757045954312293_2322413118261986202_n.jpg

នារីខាងលើនេះបានបន្តថា «បានប្រហែលជា១ សប្ដាហ៍ ក្មួយខ្ញុំបានស្លាប់ ដោយគ្មានមូលហេតុណាច្បាស់លាស់ឡើយ អាយុ៥ឆ្នាំ ជាតិក្រោយសុំឱ្យក្មួយមានអាយុវែង កុំឱ្យដូចជាតិនេះ ជួយរកយុត្តិធម៌ឱ្យក្មួយខ្ញុំ ឱ្យក្មួយខ្ញុំទៅអោយបានសុខសូមផ្តាំទៅឪពុកម្ដាយទាំងអស់គ្នាផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE32AIjUQhm5b_0WFkJa7S3_bpFPMlkLBKfikGypx74Gvntnle8M8MLC_lGu9JaLQ2Yrgo3q1eDQ1Zea064BbVN_ZDXo-n8JDDLMT6TLtG-qU9yJRv5L8NAMji0p1y6XISjY8ZcYM6S6bXOcoEzmg9BlnHFDvb5FIThc9YCx0bZIEhBZFUTxjnQjHd/s1920/338911144_101234319606518_1606092336503928855_n.jpg

យ៉ាងណាដំណឹងនេះ អ្នកលេងបណ្តាញសង្គមបានចែករំលែកព្រោងព្រាតដោយបង្ហាញអារម្មណ៍អាណិតអាសូរទៅដល់ក្មេងប្រុសខាងលើ និងក្រុមគ្រួសារនៃសព។
ជាមួយគ្នានោះអ្នកខ្លះក៏មានការងឿងឆ្ងល់ហេតុអ្វីគ្រូពេទ្យដកធ្មេញម្តង៧គ្រាប់ ហើយមិចក៏អាណាព្យាបាលឱ្យគ្រូពេទ្យដកធ្មេញកូនម្តង៧គ្រាប់បែបនេះ។ យ៉ាងណាទាក់ទិននឹងករណីនេះប្រសិនជាមានអ្វី Update នឹងជម្រាបជូនបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqaenW-80L7Exn5YzmGpDfovB6iGjj_-jWQDuGOSjBLUhqkRVCB-EepFtKsUfjFsTu0Zf2xa8SJ0SLwdhTMOG0CaM5qLTz_UNzXEKBCb3LdmJzYH_gMPRtGOywHLao71MKNDUQqNtwuiavO_ddAZrIz9PvQqspSAfBdWFrJk-54ZBvtRJdkqQ3VU_N/s747/Capture%20(10).PNG