«How about now?» ជាបទចម្រៀងល្បីមួយរបស់តារាចម្រៀង ជី ដេវីត ជាពិសេសបទនេះកាន់តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនក្រោយពីមានក្រុមចម្រៀងអកកាដង់ បានយកទៅច្រៀងCover រហូត បទ «How about now?» ដណ្តើមពាននៅក្នុងកម្មវិធី PMA នាពេលកន្លងមក។
ទោះយ៉ាងណា មហាជនអ្នកលេងបណ្តាញសង្គម ផ្ទុះការរិះគន់ព្រាតទៅលើក្រុមអកកាដង់ ហាក់ខឹងជំនួស លោកជី ដេវីត ព្រោះតែអ្នក COVER ទាមទារសិទ្ធិឱ្យម្ចាស់ដើមផ្តល់ក្រេដីតឱ្យខ្លួន។
ដើមច្បមដំបូងនៃរឿងនេះ គឺកើតឡើងក្រោយពេលមានគណនីហ្វេកប៊ុកមួយឈ្មោះថា «Thik TK» ដែលត្រូវគេស្គាល់ថាម្ចាស់ក្រុមតន្ត្រី «សុទ្ធិ តន្រ្តីសម័យស្រុកសំឡូត» បានចែករំលែកព័ត៌មានមួយដោយភ្ជាប់ជាមួយចំណងជើងថា «ល្បីដែរ តែបងវីតមិនហៅសោះ បានត្រឹមអរគុណ! មានតែធ្វើបទខ្លួនឯងហើយមើលទៅ…»។ បន្ថែមពីលើនេះ គឺការឆ្លើយតបខំមិនមួយចំនួនហាក់អន់ចិត្តនិងម្ចាស់ដើម។
គួររម្លឹកថា លោក ជី ដេវីត បាននិយាយក្តែងៗនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់កន្លងទៅនេះថា បទ «How about now?» របស់ខ្លួនទទួលបានពានក៏ជាការរួមចំណែកពីក្រុមអកកាដង់ខាងលើនេះដូចគ្នា ទើបធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែមានប្រជាប្រិយភាព។ ក្នុងនោះតារាចម្រៀងរូបនេះបាននិយាយលើកទឹកចិត្តឱ្យយកបទលោក Cover ជា version អកកេសឱ្យបានច្រើន បើសិនមានបញ្ហា Copy right លោកនឹងឱ្យក្រុមការងារលោកជួយសម្រួល។
អ្នកលេងបណ្តាញបានរិះគន់ទៅលើក្រុមអកកាដង់ខាងលើនេះថា ម្ចាស់ដើមខ្លះមានតែខឹងពេលយកបទគេ Cover ហើយល្បីព្រមទាំងឱ្យលុបចេញទៀត តែនេះ ជី ដេវីត បានអរគុណនៅមុខមហាជនហើយ បែរជាអ្នក Cover រូបនេះទាមទារឱ្យម្ចាស់ដើមផ្តល់ក្រេដីតឱ្យខ្លួនទៀត។ អ្នកខ្លះទៀតក៏បានលើកឡើងថា បុគ្គលដែលមានហ្វេកប៊ុកឈ្មោះ Thik TK នេះពិតជាមនុស្សមានអំណួតណាស់ បើសិនជាមិនច្រៀង Cover បទ «How about now?»របស់ ជី ដេវីត ទេ គេមិនស្គាល់ក្រុមរបស់លោកឡើយ។
គួរបញ្ជាក់ថា បទ «How about now?» អកកាដង់បកស្រាយឡើងវិញដោយ កញ្ញា សុខុម រចនា គិតត្រឹមថ្ងៃទី៣០ ខែមីនា មានអ្នកចូលទស្សនា ២៩លានដងនៅលើឆាណែលយូធូប ក្នុងរយៈពេលជាង៥ខែ ខណៈបទម្ចាស់ដើមរបស់លោក មានអ្នកចូលទស្សនា ជិត៧លានដងរយៈពេលជាង៨ខែ៕.jpg)

@369sorng










