ហូឡង់៖ កញ្ញាVanessa van Ewijk អាយុ ៣៤ ឆ្នាំដែលចង់ក្លាយជាម្តាយទោលបានស្វែងរកអ្នកផ្តល់មេជីវិតឈ្មោលតាមរយៈគេហទំព័រមួយដែលមានឈ្មោះថា Desire for Children ក្នុងឆ្នាំ ២០១៥ ។ ជាពិសេសនាងបានកត់សម្គាល់ពីប្រវត្តិរូបរបស់លោក Jonathan Jacob Meijer ដែលជាតន្ត្រីករហូឡង់ដែលមានភ្នែកពណ៌ខៀវ និងសក់ពណ៌ទង់ដែងអង្កាញ់។
នាងបាននិយាយជាមួយលោក Meijer តាមទូរស័ព្ទ គាត់ហាក់ដូចជាស្លូតបូត ចិត្តល្អ និងរួសរាយរាក់ទាក់ គាត់ស្រលាញ់តន្ត្រី ចូលចិត្តនិយាយអំពីគំនិតរបស់គាត់ក្នុងជីវិត ។
ប្រហែលមួយខែក្រោយមកកញ្ញា Ewijk និងលោក Meijer បានរៀបចំជួបនៅស្ថានីយ៍កណ្តាល គាត់បានផ្តល់មេជីវិតឈ្មោលដល់នាង ហើយជាថ្នូរនឹងប្រាក់ ២០០ ដុល្លារ។ លោកMeijer បាននិយាយថា នេះជាលើកទី ៨ របស់គាត់ដែលបានបរិច្ចាគមេជីវិត។ ប៉ុន្មានខែក្រោយមកកញ្ញា Ewijk បានផ្តល់កំណើតដល់កូនស្រីដំបូងរបស់នាង។
យោងតាមការស៊ើបអង្កេតរបស់អាជ្ញាធរលោក Meijer បានបរិច្ចាគមេជីវិតឈ្មោលដល់គ្លីនិកប្រហែល ២៤ នៅប្រទេសហូឡង់។ នៅពេលមានកម្រិតលោក Meijer បានបន្តបរិច្ចាគមេជីវិតឈ្មោលនៅក្រៅប្រទេសទៅកាន់ប្រទេសដាណឺម៉ាក អ៊ុយក្រែន។ គាត់បាននិយាយថាគាត់គ្រាន់តែ “ជួយស្ត្រីធ្វើឱ្យបំណងប្រាថ្នាដ៏ធំបំផុតរបស់ពួកគេក្លាយជាការពិត” ។ ដោយជារឿយៗលោកMeijer តែងតែធ្វើដំណើរផ្លូវឆ្ងាយទៅកាន់ប្រទេសដូចជា អាហ្សង់ទីន ចិន នូវែលសេឡង់ និងអូស្ត្រាលី នេះបើយោងតាមឯកសារ Cryos ។
មិនយូរប៉ុន្មានតាមប្រភព Times of London បានរាយការណ៍ថាលោក Jonathan Jacob Meijer អាយុ ៣០ ឆ្នាំដែលបានបរិច្ចាគមេជីវិតឈ្មោលរាប់រយដង ឥឡូវនេះក្លាយជាឪពុករបស់កូនយ៉ាងហោចណាស់ ១០២ នាក់ នៅក្នុងប្រទេសហូឡង់។
លោក Ties van der Meer ប្រធានមូលនិធិ DonorKind បាននិយាយថា “យើងកំពុងចាត់វិធានការពិតប្រាកដប្រឆាំងនឹងបុរសម្នាក់នេះ ដោយសារតែរដ្ឋាភិបាលមិនបានធ្វើអ្វីសោះ។ តាមរយៈអ៊ីនធឺណិត គាត់អាចទៅដល់នរណាម្នាក់ក្នុងពិភពលោក ឬធ្វើជំនួញជាមួយធនាគារមេជីវិតឈ្មោលអន្តរជាតិធំៗ” ។
អង្គការបានស្នើឱ្យតុលាការបញ្ជាឱ្យលោក Meijer បញ្ឈប់ការបរិច្ចាក និងបំផ្លាញមេជីវិតឈ្មោលដែលរក្សាទុកទាំងអស់។
ប្រទេសហូឡង់បានកត់ត្រាបុរសម្នាក់ឈ្មោះ Meijer ដែលមានកូនយ៉ាងហោចណាស់ ១០២នាក់ ។ មនុស្សមួយចំនួនដូចជាលោកបណ្ឌិត Jan Karbaat នៅប្រទេសហូឡង់ ជ្រើសរើសការបរិច្ចាកដោយខុសច្បាប់ ដោយបន្សល់ទុកនូវវិបត្តិសម្រាប់មនុស្សជំនាន់ក្រោយ។ កុមារដែលកើតចេញពីបុរសម្នាក់ជាប់គ្នាគឺងាយនឹងខូចទ្រង់ទ្រាយឆ្អឹង ពិការសតិបញ្ញា ពោះរីកធំ ឈាមកកពីកំណើត កោសិកាឈឺ ហើយហានិភ័យនៃការស្លាប់គឺខ្ពស់ណាស់។ ប្រភព៖vnexpress










