Home ព័ត៌មានអន្តរជាតិ ភ្លើងឆេះព្រៃនៅលើភ្នំក្នុងខេត្ត Nakhon Nayok ប្រទេសថៃ

ភ្លើងឆេះព្រៃនៅលើភ្នំក្នុងខេត្ត Nakhon Nayok ប្រទេសថៃ

93
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក មានហេតុការណ៍ភ្លើងឆេះព្រៃនៅលើភ្នំឆាភ្លូ និងរាលដាលទៅដល់ភ្នំកែវ ភ្នំឡែម ដែលស្ថិតនៅឃុំផនម៉ានី ស្រុកមឿងណាខនណាយក ខេត្ត Nakhon Nayok ហើយគេរាយការណ៍ថា ភ្លើងក៏បានបន្តឆេះរាលដាលក្នុងប្រវែង២គីឡូម៉ែត្រឯណោះ ។

លោក Bancha Chaowarin អភិបាលខេត្ត Nakhon Nayok បានសហការជាមួយភ្នាក់ងារពន្លត់ភ្លើងដើម្បីបង្ការកុំឱ្យភ្លើងឆេះចូលដល់ក្នុងភូមិពលរដ្ឋ និងសាលារៀននៅក្បែរនោះ និងដាស់តឿនពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្ននឹងហេតុការណ៍នេះ ។image-gallery

ភ្នាក់ងារពន្លត់ភ្លើងនិយាយថា ពួកគេធ្វើបានត្រឹមតែមិនឱ្យភ្លើងឆេះរាលដាលមកដល់ទីប្រជុំជន និងផ្ទះសម្បែងរបស់ពលរដ្ឋប៉ុណ្ណោះ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ខេត្ត Nakhon Nayok ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យភ្លើងរាលដាលកាន់តែច្រើនជាងនេះ ។ រីឯការពន្លត់ភ្លើងធ្វើទាំងពិបាក និងអាចមានគ្រោះថ្នាក់ដល់ភ្នាក់ងារពន្លត់ភ្លើង ។ ចំណែកនៅភ្នំឡែមដែលស្ថិតនៅខាងក្រោយសាលារៀនណាយរ៉យ គឺចំណុចភ្លើងឆេះនៅឆ្ងាយពីសាលារៀននេះត្រឹមតែ៦០០ម៉ែត្រប៉ុណ្ណោះ ហើយសាលារៀនមិនរងផលប៉ះពាល់ទេ ។

លោក Bancha Chaowarin អភិបាលខេត្ត Nakhon Nayok ថ្លែងថា ភ្លើងឆេះភ្នំនៅពេលយប់បែបនេះ ភ្នាក់ងារពន្លត់ភ្លើងមិនអាចធ្វើអ្វីឱ្យលើសពីនេះទេ ព្រោះភ្នំទាំងនេះខ្ពស់ ហើយលោកបានត្រឹមតែបង្កើនភ្នាក់ងារពន្លត់ភ្លើងប៉ុណ្ណោះ ។ លោកបន្តថា កាលពីពេលល្ងាច មានខ្យល់បក់ខ្លាំង រួមផ្សំនឹងអាកាសធាតុក្តៅផងទើបបណ្តាលឱ្យមានភ្លើងឆេះព្រៃរាលដាលនៅតាមជើងភ្នំ ។image-gallery

លោកក៏បានសូមឱ្យពលរដ្ឋយល់ដែរថា ការពន្លត់ភ្លើងឆេះភ្នំដ៏ខ្ពស់បែបនេះនៅពេលយប់ គឺភ្នាក់ងារមិនអាចធ្វើបានទេ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេស គ្រោះថ្នាក់ទៅលើភ្នាក់ងារពន្លត់ភ្លើង ។ លោកបន្តថា លោកបានសុំជំនួយឧទ្ធម្ភាគចក្រពន្លត់ភ្លើងរបស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ខេត្តលបបុរី មកជួយពន្លត់ភ្លើងនេះ ។

ភ្លើងបានឆេះសន្ធោសន្ធៅយ៉ាងខ្លាំងនៅលើភ្នំ ហើយដោយសារភ្នំទាំងនេះធំខ្ពស់ ហេតុនេះ នៅពេលកើតភ្លើងឆេះធ្វើឱ្យមើលទៅគួរឱ្យខ្លាចខ្លាំងណាស់ ។ លើសពីនេះ វាបានធ្វើឱ្យសត្វព្រៃទាំងឡាយដែលរស់នៅលើភ្នំ ត្រូវងាប់ផុតពូជផងដែរដូចជា ជ្រូកព្រៃ ក្តាន់ និងកំប្រុក ៕image-gallery ប្រភព ៖ The standardth