Home ព័ត៌មានអន្តរជាតិ ចាប់ខ្លួនបុរសថៃរោគចិត្តលួចខោអាវក្នុងស្រីៗ

ចាប់ខ្លួនបុរសថៃរោគចិត្តលួចខោអាវក្នុងស្រីៗ

205
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ប៉ូលិសនៅខេត្តកំផែងពេជ្រ ប្រទេសថៃ បានចាប់ខ្លួនបុរសរោគចិត្តម្នាក់ឈ្មោះ អូផាស អាយុ២៧ឆ្នាំ ពីបទលួចខោអាវក្នុងស្រីៗរាប់រយទៅព្យួរនៅគុម្ពឫស្សីក្បែរផ្លូវ ។ អ្នកភូមិរស់នៅក្បែរនោះមានការងឿងឆ្ងល់ថា តើបុរសនេះលួចខោអាវក្នុងស្រីៗមកធ្វើអ្វី ។

តាមការសាកសួររបស់ប៉ូលិសទៅកាន់បុរសឈ្មោះ អូផាស ឱ្យដឹងថា ខ្លួនបានដើរលួចខោអាវក្នុងស្រីៗនៅតាមភូមិនានាដើម្បីយកមកបំបាត់ចំណង់ ព្រោះនៅពេលរូបគេផឹកស្រាស្រវឹង គេតែងតែមានតម្រូវការផ្លូវភេទខ្លាំង ។ បុរសរូបនេះបន្តថា គេបានយកខោអាវក្នុងស្រីៗមកស្រូបរហូតដល់អស់ក្លិន រួចក៏យកទៅព្យួរនៅគុម្ពឫស្សីក្បែរផ្លូវ ហើយចំពោះខោអាវក្នុងណាដែលទើបលួចបានថ្មីៗ គេយកមកស្រូបក្លិនបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9YYAwmzusD3rR-8Y0L92fsQcK2lvXuBe6eFNQSkarpZg4Dg_ZIRf4Byo88uQ3DbKZqnISA2ksXCsfYBiyWrkSw2QE2gyGLaawZ-PUIJQIDsCxMpG94zTGs10dP4jbObCiHQfqdKb6E7UHpnA6rFDFCAsmBQkPFjsB130nJIB3Xg0DFrl-Gln5lU6P/s700/photo_2023-03-29_09-14-56.jpg

ក្រុមប៉ូលិសបានពិនិត្យមើលភស្តុតាង និងរឹបអូសខោអាវក្នុងទាំងនេះ បន្ទាប់មកចាប់ខ្លួនបុរសឈ្មោះ អូផាស ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់ ។ ចំណែកអ្នកភូមិរស់នៅក្បែរៗនោះបានមករកមើលខោអាវក្នុងទាំងនេះឃើញថា ជារបស់ពួកគេដែលប្រើប្រាស់រួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKfiOdkOJeDp4iKUJS4Jm68UPu_y7cN6xceEeOD9sDOyCN5QsZrgkfFxLQJ9tVNkuckUPVppqxwIyl80ZJx7yY-oFDk5EgYUxa45UAcCHBlPRKgSF1JuOvPKA_RBf8qGgJwNIHM3uZhwQ8P1s6_8HjOLJkcI9mCkXhkEU-p7uUGekCJ40p6MjJ6ic2/s640/photo_2023-03-29_09-15-03.jpg

នៅថ្ងៃដដែលនេះដែរ មានជនរងគ្រោះចំនួន៦នាក់បញ្ជាក់ថា ខោអាវក្នុងដែលពួកគេបាត់នោះ គឺនៅទីនេះទាំងអស់ ។ ដូច្នេះ ប៉ូលិសបានជូនដំណឹងទៅកាន់ពលរដ្ឋក្នុងភូមិថា បើអ្នកណាម្នាក់ធ្លាប់ត្រូវគេលួចខោអាវក្នុងបែបនេះ ពួកគេអាចមកប្តឹងបុរសខាងលើពីបទលួចទ្រព្យសម្បត្តិក្នុងលំនៅឋាននៅពេលយប់ ៕ ប្រភព ៖ khaosod