ថ្មីៗនេះបន្ទាប់ពីបញ្ចេញបទថ្មីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ តារាចម្រៀង យក់ ថិតរដ្ឋា បានរងពាក្យមិនសមរម្យពីអ្នកលេងបណ្តាញសង្គម រហូតតារាចម្រៀងរូបនេះបានចេញមុខបង្ហោះសារយ៉ាងចាក់ដោតឆ្លើយទៅកាន់អ្នករិះគន់ខ្លួន។

កាលពីថ្ងៃទី២៦ ខែមីនា ផលិតកម្មថោន បានបញ្ចេញវីដេអូខ្លីជាបទចម្រៀងរបស់តារាចម្រៀង យក់ ថិតរដ្ឋា មានចំណងជើងថា «ស្រលាញ់ស្រីចាស់សំបូរលុយចាយ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ទន្ទឹមនឹងការបញ្ចេញវីដេអូខ្លីនេះ អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញពាក្យរិះគន់ពីរូបរាងរបស់អ្នកនាង យក់ ថិតរដ្ឋា ដោយប្រើពាក្យមិនសមរម្យថា «ក្បាលពោះសុទ្ធតែគ្រឿងស្រវឹង» និង «សម្រកសិនទៅ ចាំច្រៀងកាជ្រូក»។May be a closeup of 1 person

បន្ទាប់ពីមានការអ្នករិះគន់ដូចនេះ កាលពីយប់ថ្ងៃទី២៧ ខែមីនា តារាចម្រៀង យក់ ថិតរដ្ឋា បានបង្ហោះសារតបទៅអ្នករិះគន់ថា ខ្លួនមិនខឹងដែលគេថាមានមាឌម៉ាប់នោះទេ តែអ្នកនាងទទួលយកមិនបានចំពោះពាក្យប្រមាថដោយប្រើពាក្យ «មី»។

ម្ចាស់បទ «មួយណាក៏ដូចមួយណា» បានរៀបរាប់ថា «សម្រាប់ខ្ញុំមិនខឹងនិងគេថាយើងមិនស្អាតកាម៉ាប់ដូចជ្រូកអីទេព្រោះយើងវាម៉ាប់ពិតមែនតែមេត្តាកុំប្រើពាក្យដល់ថ្នាក់ ( មី ) អីព្រោះខ្ញុំមិនបានទៅធ្វើអីដាក់អ្នកអោយអ្នកមកក្តៅក្រហាយរឿងអីដែរ ដៀលខ្ញុំសុទ្ធតែមីកាជ្រូកចុះមីកាជ្រូកខ្ញុំនឹងបានទៅធ្វើអីដាក់អ្នកដែរបានដៀលខ្ញុំអីក៏សាហាវយ៉ាងនេះលោកអើយ»។

តារាចម្រៀង យក់ ថិតរដ្ឋា បន្តទៀតថា «ពេលនិយាយអ្វីទៅកាន់នរណាម្នាក់គួរតែរៀនយកចិត្តរបស់គេមកដាក់ចិត្តខ្លួនឯងខ្លះផង ខ្ញុំមិនខឹងទេអ្នកចង់អោយខ្ញុំល្អបាននិយាយ តែនេះមិនមែនចង់អោយល្អទេគឺឈ្នានីសច្រើនជាង តែគ្រាន់តែខ្ញុំតូចចិត្តថា ! ខ្ញុំបានធ្វើអីដាក់អ្នកឯង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Aw_8k6DB0H7wiUizkW757FCXYaYnl0UTJdFtgcGlVlpUqWzuoZHjWzLly8y-7t_q6UtKMpzivhQHVd__0Su6SUILf0wQVHRFV_PrWjbFmNUBCuGsQyO98_szZF1Xf843Whu50KxeeqWG3oaBUyu9j7lm8Dc9px8DW8vvPRS3qgoEQgxl95v1yPPj/s1080/photo_2023-03-28_10-46-38.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwv-243qQ5pKxFHKn5BQ9W4Aw2WZWIOhVTfd13YLrLVOiJqJCK7U1EZFyiBdk4lxF8lSCWL6UxS6qA7cFVOycizdZMw098JT35Mx00Gv3qEtPzsimI_GOZreNaltBCuA37XKvtLOidOSkhegKmu5o9Y-WhRNOYqY53nCFku_DCI_IYgtgb58PVCgWT/s1080/photo_2023-03-28_10-46-55.jpg