ប្រទេសឥណ្ឌូណេស៊ី ៖ លោក Teten Masduki រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ឥណ្ឌូណេស៊ីបានប្រកាសថា ហាមនាំចូលសម្លៀកបំពាក់ជជុះគ្រប់ប្រភេទមកកាន់ប្រទេសឥណ្ឌូណេស៊ី ។ ការប្រកាសហាមឃាត់នេះក្នុងគោលបំណងការពារអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅឥណ្ឌូណេស៊ីទាំងអស់ រួមទាំងការពារឧស្សាហកម្មវាយនភ័ណ្ឌ និងស្បែកជើងផងដែរ ។Indonesia cracks down on sales of imported second-hand clothing - The News  Department

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានលើកឡើងថា ការនាំចូលផលិតផលដែលបានប្រើប្រាស់រួច និងផលិតផលខុសច្បាប់ គឺវាមិនស្របនឹងការព្យាយាមរបស់រដ្ឋាភិបាល ដែលបានលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក តាមផែនការការប្រើប្រាស់ផលិតផលជាតិរបស់ឥណ្ឌូណេស៊ី ។ ក្រៅពីនេះ ការនាំចូលសម្លៀកបំពាក់ជជុះមកលក់នៅប្រទេសឥណ្ឌូណេស៊ី គឺធ្វើឱ្យប៉ះពាល់ដល់ការជួលកម្លាំងពលកម្មនៅឥណ្ឌូណេស៊ី ខណៈឧស្សាហកម្មវាយនភ័ណ្ឌត្រូវការប្រើប្រាស់កម្លាំងពលកម្មច្រើន ហើយរដ្ឋាភិបាលមានគោលនយោបាយជំរុញឱ្យពលរដ្ឋជួយទិញផលិតផលក្នុងស្រុក ។7 Cheap Second Hand Markets In Bangkok That Antique Lovers Must Visit

ការិយាល័យស្ថិតិជាតិឥណ្ឌូណេស៊ីប៉ាន់ស្មានថា តាមគោលនយោបាយនេះ កំណើនសេដ្ឋកិច្ចប្រទេសឥណ្ឌូណេស៊ីនឹងអាចឈានដល់១,៨៥% និងបង្កើតការងារក្នុងស្រុកចំនួន២លានការងារផងដែរ ដោយមិនចាំបាច់ពឹងផ្អែកលើការវិនិយោគថ្មីៗ ។ លើសពីនេះ ការប្រើប្រាស់ផលិតផលដែលផលិតនៅតាមសហគមន៍ នឹងធ្វើឱ្យសេដ្ឋកិច្ចឥណ្ឌូណេស៊ីរីកលូតលាស់ផងដែរ ។Indonesia becomes a popular market for second-hand cloth as population  growth continues

លោក Teten Masduki ក៏បានអំពាវនាវឱ្យផ្នែកគយបង្កើនការរឹតបន្តឹង និងពិនិត្យមើលការនាំចូលសម្លៀកបំពាក់ជជុះដោយខុសច្បាប់ ដែលក្រសួងពាណិជ្ជកម្មបានចេញប្រកាសហាមឃាត់ការនាំចូលនៅឆ្នាំ២០២៣ ។ លើសពីនេះ ផ្នែកគយត្រូវតាមដានមើលថា តើគេយកសម្លៀកបំពាក់ជជុះទាំងនេះទៅលក់នៅកន្លែងណាខ្លះ ? ព្រោះកន្លងមក តាមការត្រួតពិនិត្យឃើញថា គេបានយកសម្លៀកបំពាក់ជជុះទៅលក់តាមបណ្តាញសង្គម និងទីកន្លែងផ្សេងៗ ៕ ប្រភព ៖ AECconnect