នៅលើបណ្តាញសង្គមទាំងហ្វេកប៊ុក និង ទិកតុក ផ្ទុះការរិះគន់មិនសំចៃទៅលើនារីមួយក្រុមបានរាំក្នុងពិធីមង្គលការមួយដោយពួកគេបញ្ចេញក្បាច់រាំបែបអឺរ៉ុប twerk ទាំងប្រាណដល់កម្រាលព្រំតែម្តង។ អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងថា ការរាំដល់ថ្នាក់នេះពេកពិតជាមានផលប៉ះពាល់ខ្លាំងណាស់ក្នុងនាមជាស្រ្តីខ្មែរ។

ក្រៅពីចង្វាក់ប្រពៃណីខ្មែរ ក៏រាំបែបចង្វាក់បែបលោកខាងលិចប្រជាជនខ្មែរក៏មានចំណង់ចំណូលចិត្តដូចគ្នាដើម្បីឱ្យពិធីជប់លៀងកាន់តែសប្បាយរីករាយជាពិសេសយុវវ័យតែម្តង។ យ៉ាងណាមិញ នៅលើបណ្តាញសង្គមបានផ្ទុះការមិនពេញចិត្តនិងរិះគន់យ៉ាងខ្លាំងទៅលើនារីមួយក្រុមដែលបានរាំប្រដេញគ្នាក្នុងចង្វាក់អឺរ៉ុប twerk ទាំងប្រាណដល់កម្រាលព្រំនៅក្នុងកម្មវិធីពិធីមង្គលការមួយដែលបានបែកធ្លាយនៅលើបណ្តាញសង្គម។

អ្នកនិយមលេងអ៊ីនធឺណិត បានចូលទៅខំមិនរិះគន់កប់ៗមាត់ថា ការរាំរបស់ក្រុមនារីខាងលើពិតជាមានផលប៉ះពាល់ខ្លាំងណាស់ក្នុងនាមជាស្រ្តីខ្មែរ ការរាំបែបនេះគឺលក្ខណៈហួសប្រមាណដូចបំផ្លាញវប្បធម៌របស់ខ្លួន។

អ្នកខ្លះទៀតលើកឡើងថា អាសូរតម្លៃស្រ្តីខ្មែរណាស់ មានមុខមាត់ស្អាតបាតតែមិនគិតពីប្រពៃណីទំនៀមទម្លាប់ខ្មែរមកបំផ្លាញដូចនេះ បើរាំធម្មតាទៅគេមិនរិះគន់នោះទេ តែការរាំនេះដូចជាជ្រុលពេកហើយ ពិបាកទទួលយកណាស់។

ទន្ទឹមនឹងមានការរិះគន់ពីសំណាក់មហាជន ក្នុងនោះក៏មានការស្នើឱ្យមានការអប់រំព្រមានក្រុមនារីនោះផងដែរ ទោះបីនេះជាសម័យជឿនលឿនយ៉ាងណា ជាសិទ្ធិសេរីរបស់ពួកគេយ៉ាងណា មិនគួររាំដល់ថ្នាក់នេះទេ…។

ទាំងនេះគឺជាការលើកឡើងរបស់អ្នកលេងបណ្តាញសង្គម សម្រាប់ប្រិយមិត្តយល់យ៉ាងណាចំពោះក្រុមនារីនេះគឺទៅតាមការគិតរបស់លោកអ្នក៕