នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ អ្នកលេងបណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឪពុក តារាចម្រៀង សំ សុវណ្ណារ៉ាក់ ប្រកាសកាត់កាល់លោកចោលដោយគ្មានស្តាយស្រណោះព្រោះតែ សំ សុវណ្ណារ៉ាក់ មិនស្តាប់បង្គាប់ជេរប្រមាថអ្នកមានគុណ។ ទោះយ៉ាងណា តារាចម្រៀងរូបនេះបានរក្សាភាពស្ងៀមស្ងាត់ មិនចេញមុខបកស្រាយជូនមហាជនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0A857pI2e4iSvzBk1BtyhnKq8vuDIyZzqSDDRh28vTWvRnCnn1wZ0ls03m2mGVOkZRwz_L5Dei8nQFPsigSM5lBGRim5QGNEkHyQWblYWQ_gribVUNG5tr7NZhTVcEm9Qk1yFXW1D5Eah2zDGWzGldlsn1yQ95zoc4nsVy7qUw5G8CK6nb0H4sCD4/s2048/333311002_655546842997722_375368728758528286_n.jpg

សំ សុវណ្ណារ៉ាក់ ជាតារាចម្រៀងមួយរូបក្នុងទ្រនំហង្សមាស ដែលជាអតីតបេក្ខជន X-Factor Cambodia ។ ដ្បិតមិនមែនជាតារាចម្រៀងជួរមុខក្នុងទ្រនំខាងលើនេះក៏មិនមែន ប៉ុន្តែលោកបានសាងប្រជាប្រិយភាពគួរសមក្នុងស្រទាប់យុវវ័យ។ ទោះយ៉ាងណា អ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានគណនីហ្វេកប៊ុកមួយឈ្មោះថា Sam Samol ដែលគេស្គាល់ថាជាឪពុករបស់តារាចម្រៀងរូបនេះបានប្រកាសកាត់កាល់លោកជាសាធារណៈ។

ឪពុក សំ សុវណ្ណារ៉ាក់ បានសរសេរថា «ខ្ញុំ បាទ សំសំអុល សូមប្រកាសកាត់កាល់ជាសាធារណៈថាកូនម្នាក់នេះចោល ចាប់ពីពេលនេះតទៅ ហើយក៏ឈប់ទទួលស្គាល់ ជាកូនផង ដោយសារកូននេះមិនស្តាប់បង្គាប់ម៉ែឪ ជេរប្រមាថម៉ែឪ។ បើថ្ងៃក្រោយកូននេះ មានរឿងអីប្រព្រឹត្តខុសច្បាប់ ខ្ញុំជាអាណាព្យាបាលមិនទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ថ្ងៃទី ២២/០៣/២០២៣»។ យ៉ាងណាមិញ បន្ទាប់ពីបង្ហោះសារនេះរួមលោកក៏បានលុបចេញពីបណ្តាញសង្គមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpk5tTWae3G4hOFAwhmqgKjXqBRxkVrobbDTtAtnz85f6pzefw-pMT1uubIBxcBFqLhrrCHKItUIxQHeL0kqnAgClx8dHDxVV3fem0QmflpezyETDRk7o1Tp0e809MJX_Y3OWxGOq8mGXAPfMoq_FgxH_5y4anflIkxfWs87Bi9qdhabDFc37nuE6J/s1799/292597548_590790569075344_599083293053508395_n.jpg

ទន្ទឹមនឹងការបង្ហោះសារខាងលើ មានធ្លាយពាក្យចចាមអារ៉ាមបន្ថែមទៀតថា ការដែលឪពុកប្រកាសកាត់កាល់កូនដោយគ្មានស្តាយស្រណោះនេះដោយសារតែមិនពេញចិត្តនឹងគូស្នេហ៍របស់តារាចម្រៀង សំ សុវណ្ណារ៉ាក់ ។

បន្ទាប់ពីរឿងអាស្រូវនេះបានធ្លាយនៅលើបណ្តាញសង្គម ភាគីតារាចម្រៀង សំ សុវណ្ណារ៉ាក់ នៅមិនទាន់ចេញមុខបកស្រាយជូនមហាជនឡើយ និងរក្សាភាពស្ងៀមស្ងាត់ជាទីបំផុត ខណៈដែលសារព័ត៌មាន KBN បានព្យាយាមទាក់ទងតាមប្រព័ន្ធទូរស័ព្ទជាច្រើនដងគិតត្រឹមម៉ោង២រសៀលនេះ ពុំទាន់មានការឆ្លើយតបពីលោកនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjItVRNB3skWi27kFbxwSl5iJEMuar3wnxNuELBtkUe1nONhemmJX8Bot6Sr2PjB9Xdq5qnonuaU5DrsY_cqQyTbxoE3ApFBZy-atFO4SDjDWzlCzpTWkqZpY4wUHdYjjeAeHjeh0-1i539eyTQLS6Rk2ivQ-k1fxhuYjPIjEup6gE11cmH6KFJVuQu/s1600/336801265_219685994056677_4331491116531483280_n-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBabUTAa2S7nPNZy_cTvq48RnE60FQGxQKM-8Kd7xBaHMfD04OL-k7Lx4HmFxRj_LWWf3_SMZKtckAS3JmctbhDZEaY13yEzrzjZE6p56ZjVylJ9S4z0bBeuIN1WevGgZpF4QUAxG1h7oUMTEWNQTDqswNtRFhJG_zbJ2YA-1W-y7S3DKsP3lngrJn/s855/337303790_219864130697503_2705625072078003765_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoStraNxAGbwCtZ9U3e_PBHY-Asi30Zv_FhDD0_OTnu56auVkQSQyruo2bcVrbKrjsDOOlSYDxGMRT88tS0-F3BWN2Odunzyl5vtCYJLIPNznHmeKI2jCMuj4gXsNTjIRPDpYkIudgTFlcsn4z8Tg9yRCBtHhhK8UqrzrSI8Igixf4COak289RtKIP/s2048/336857009_570222885010443_2425400105592749417_n.jpg